ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ លោក បុឹល កុសល និង លោក សាំ ពិសិដ្ឋអញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយបង្ហូរទឹកនៅតាមព្រំទល់ខណ្ឌទាំងពីរ

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ ដេីម្បីដោះស្រាយបព្ហាាទឹកជន់លិចនៅតំបន់ខាងជេីងព្រលានយន្តហោះ ទីតាំងដងនង្គ័ល មហាវិថីសហព័ន្ឋរុស្សីុ ក្នុងភូមិសាស្ត្រសង្កាត់កាកាប និងសង្កាត់ចោមចៅ នៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៦ លោក ហែម ដារិទ្ឋិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក បុិល កុសល អភិបាលខណ្ឌសែនសុខ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជព្ជាូនរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ ប្រធានអង្គភាពលូទឹក ប្រធានការិយាល័យភូមិបាលនិងមន្ត្រីជំនាញ បានចុះពិនិត្យស្ថានភាពប្រឡាយបង្ហូរទឹកស្របផ្លូវរថ ភ្លេីង និងប្រឡាយពីផ្លូវរថភ្លេីងភ្ជាប់ប្រឡាយទួលសំពៅ។ តាមការចុះពិនិត្យនិងដោយបានគោលការណ៍ពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការណ៍បន្ទាន់ ដូចខាងក្រោម៖

១-មន្ទីរសាធារណការនិងដឹកជព្ជាូន ដាក់គ្រឿងចក្រចុះកាយស្តារភក់ប្រឡាយស្របផ្លូវរថភ្លេីង នៅរសៀលថ្ងៃនេះ។ ២-សាលាខណ្ឌសែន សុខ សម្របសម្រួលជាមួយម្ចាស់ដី ដេីម្បីជីកប្រឡាយភ្ជាប់ពីផ្លូវរថភ្លេីងដល់បុរីកំពុងសាងសង់។ ៣-ទីតាំងបុរី ម្ចាស់បុរីឯកភាពកាយសំរាមពីមុខលូបណ្តោះអាសន្ន ហេីយចំពោះមុខម្ចាស់សុខចិត្តកាយចេញបណ្តាញលូទំហំ ១.៥ម ចំនួន ២ខ្សែដែលបានដាក់រួច តាមសំណេីក្រុមការងារ ដោយជំនួសដោយការធ្វេីប្រឡាយទទឹង ៨ម។

៤-ទីតាំងប្រឡាយពីបុរីទៅភ្ជាប់ប្រឡាយទួលសំពៅ មន្ទីរនឹងចុះកាយស្តារភក់ កំប្លោក ស្មៅត្រែង និងត្រូវធ្វើស្ពានឆ្លងកាត់ប្រឡាយជំនួសដោយការដាក់លូទំហំតូច។

13278113_1246608912023602_174947225_n13288963_1246609298690230_296885247_n13282135_1246609205356906_2115613868_n13281696_1246609325356894_770797541_n13278000_1246609358690224_246690936_n13277959_1246608798690280_956144465_n13249456_1246609242023569_2100917525_n13236329_1246609442023549_1238649693_n13288981_1246608525356974_20856620_n13281696_1246609325356894_770797541_n13246102_1246608752023618_104553206_n13246097_1246608965356930_804254645_n13278041_1246609075356919_1041975176_n13278031_1246608852023608_1042305235_n

13281881_1246615645356262_1459439706_n13278000_1246609358690224_246690936_n13275634_1246615718689588_1830650130_n13288895_1246615545356272_2006063128_n

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ