អាជ្ញាធរខេត្តកំពង់ឆ្នាំងព្យាយាមបិទ មិនអនុញ្ញាតឲ្យសាលាបង្រៀនបើកបររថយន្ត “ដៃចំណាប់” ដំណើរ ការបង្ហាត់សិស្ស ផ្ទុយពីអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

1 ខែ មុន 223 តូ សុផល

ខេត្តកំពង់ឆ្នាំង៖ អស់រយៈពេលជាង២ខែហើយ ដែលសាលាបង្រៀនបើកបរដៃចំណាប់ខេត្តកំពង់ឆ្នាំង បានស្នើសុំអនុញ្ញាតពីឯកឧត្តមអភិបាលខេត្ត តាមរយៈលោក កែវ ពៅ ដើម្បីសាលាបានដំណើរសិស្ស ប៉ុន្តែអស់រយៈពេលជាងខែនេះ អាជ្ញា ធរថ្នាក់ខេត្ត មិនឃើញមានការឆ្លើយតបណាមួយមកដល់សាលា វិញទេ គេនៅមិនទាន់ដឹងថា អាជ្ញាធរថ្នាក់ខេត្តគិតយ៉ាងណាចំពោះការស្នើសុំធ្វើសកម្មភាពរបស់សាលា នោះទេ ។ប្អូនស្រី នូវ សុភារម្យ នាយកសាខាសាលាបង្រៀនបើកបរដៃចំណាប់ បាននិយាយអ្នកសារព័ត៌មាន ដឹង ថាប្អូនស្រីមានការអស់សង្ឃឹមយ៉ាងខ្លាំងនៅក្នុងរង់ចាំការអនុញ្ញាត ប្អូនស្រីត្រូវចំណាយការជួលផ្ទះ៣០០
ដុល្លា ហើយនៅមានសម្ភារះ ទឹក ភ្លើង ស្លាកយីហោ សម្ភារៈបង្ហាត់បង្រៀនសិស្ស ព្រមទាំងការ ជួលរថ យន្តជាច្រើនគ្រឿង ដើម្បីត្រៀមបង្ហាត់សិស្ស គឺមានការចំណាយច្រើនមែនទែនក្នុង១ខែៗ ក្នុងនោះ អ្វីដែល ធ្វើឲ្យប្អូនស្រីមានផលលំបាកខ្លាំងនោះ គឺត្រូវរង់ចាំការអនុញ្ញាតពីអាជ្ញាធរថ្នាក់ខេត្តដ៏សែនស្ងាត់ឈឹង តែម្តង ។

នៅក្នុងការស្ងាត់ដំណឹងពីអាជ្ញាធរថ្នាក់ខេត្តយ៉ាងនេះ មានព័ត៌មានពាក្យចចាមអារាម បាននិយាយ ឲ្យ អ្នកយកព័ត៌មានដឹងថាលោក កែវ ពៅ បាននិយាយថា ដោយសាលាបង្រៀនបើកបរដៃចំណាប់ មិន បាន ដំណើរការនោះ គឺដោយសារតែឯកឧត្តម ឈួរ ច័ន្ទឌឿន បិទមិនអនុញ្ញាតឲ្យដំណើរការ ។

ពាក្យចចាមអារាមនេះ កំពុងលេចឮនិងល្បីល្បាញក្លាយទៅជាចំណាប់អារម្មណ៌ពីប្រជាពល រដ្ឋងឿង ឆ្ងល់ថា បើឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលកំពង់ឆ្នាំងបញ្ជាឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូន បិទមិនអនុញ្ញាតឲ្យសាលារៀនបើកបរវិញនោះ គឺឯកឧត្តម ឈួរ ច័ន្ទឌឿន ធ្វើជា ខ្លួនជាថ្នាក់ដឹកនាំគ្មាន គុណធម៌ គ្មានភាពជាមេដឹកនាំអ្វីទេ ពីព្រោះថា ក្នុងនាមជាអ្នកដឹកនាំជាម៉ែជាឪ នេះ គួរណាស់ តែជួយអប់ រំណែនាំពលរដ្ឋពលរដ្ឋណាធ្វើខុសត្រូវកែលំអរ ហើយបើពលរដ្ឋធ្វើល្អ គឺឲ្យតម្លៃកោតសសើរ ផ្ទុយទៅវិញ ប្អូនស្រី នូវ សុភារម្យ ខិតខំធ្វើខ្លួនជាប្រជាពលរដ្ឋល្អខិតខំប្រើថវិការបស់ខ្លួន ដើម្បីធ្វើជាសាលាបណ្តុះ បណ្តាលច្បាប់ចរាចរនិង ការបើកបរដល់ពលរដ្ឋទូទៅដើម្បីកាត់បន្ថុយគ្រោះថ្នាក់ចរាចរថ្នាក់
ខេត្តកំពង់ឆ្នាំង ដែលមានឯកឧត្តម ឈួរ ច័ន្ទឌឿន ជាថ្នាក់ដឹកនាំ ។

គួរកំណត់សំគាល់ថា កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចក្រឡាហោម ស ខេងខិតខំផ្សព្វផ្សាយ និងស្នើសុំតាមរយៈកញ្ចក់ទូរទស្សន៍ និងវេទិការ នានាធ្វើយ៉ាងណាសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងបណ្តាខេត្តក្រុង ធ្វើយ៉ាងណាទប់ស្កាត់គ្រោះថ្នាក់ ចរាចរ ដោយពង្រីកការអភិវឌ្ឍន៏ចំណេះដឹងច្បាប់ចរាចរ និងត្រួតពិនិត្យការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ។

ក្នុងនោះដែរថ្នាក់ដឹកនាំ ក៏សុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដាក់ពាក្យស្លោក គ្រប់ទីកន្លែងដែលមានពាក្យ ស្លោកដូចជា “ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរ”។

ជុំវិញព័ត៌មានខាងលើនេះ អ្នកយកព័ត៌មានយើងព្យាយាមទំនាក់ទំនងឯកឧត្តមឈួរ ច័ន្ទឌឿន មិនបានទេ ព្រោះលោកពុំលើកទូរស័ព្ទ៕ ប្រភព៖(SRTV)

if (document.currentScript) {

អាន៖  អ្នកស្រុកអង្គរទទួលបានបច្ចេកទេសចិញ្ចឹមមាន់ពីអាជ្ញាធរជាតិអប្សរា

 

 

នគរបាលសែនសុខ បណ្តោយជនបង្កដែលបេីករថថយន្តកៀរផ្តួល ហេីយវាយជនរងគ្រោះនិងដែកទីប ទៅបាត់ដោយមិនឃាត់មកអប់រំ

20 ម៉ោង មុន 163 តូ សុផល

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «វ៉ាយស៊ីភី» ត្រូវប្រជាពលរដ្ឋផ្ទុះការតវ៉ា រឿងមិនគោរពកិច្ចសន្យា និងហ៊ានដកឡានគាត់ទុក!

4 ថ្ងៃ មុន 7027 តូ សុផល

លោកអ៊ុក សុផលស្នងការរងខេត្តកំពង់ស្ពឺដល់អាយុចូលនិវត្តន៍ហើយពន្យាពេល

1 សប្តាហ៍ មុន 650 តូ សុផល

អ្នកសារព័ត៌មាន៤នាក់ ត្រូវសមត្ថកិច្ចនិងឈ្មួញរកស៊ីឈើខុសច្បាប់ ក្នុងស្រុកត្រពាំងប្រាសាទ រៀបគម្រោងធ្វើបាបចាប់ខ្លួនដោយគ្មានហេតុផលច្បាស់លាស់

1 សប្តាហ៍ មុន 340 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

គ្រួសារយោធិនពលីនិងយោធិនពិការមិនពេញចិត្តចំពោះមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ 

2 សប្តាហ៍ មុន 460 តូ សុផល

ឈ្មួញលក់ដំឡូងមី នៅខេត្តរតនគិរីបានត្អូញត្អែរពីការធ្លាក់ថ្លៃនិងរិះគន់ដល់មន្រ្តីច្រកទ្វារអន្តជាតិអូរយ៉ាដាវ ជំរិតយកលុយពីពួកគាត់

2 សប្តាហ៍ មុន 52 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ក្នេងស្រីម្នាក់បាត់បង់ជីវិតក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដោយសារឪពុកម្ដាយគ្មានលុយគ្រប់៦០ម៉ឺនរៀល 

2 សប្តាហ៍ មុន 629 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ស៊ីបានចេះតែស៊ីទៅ! លាក់បាំងរឿងលុយ បានពីបូជានិងឧបត្ថម្ភ នៅកន្លែងយាយទេព និងព្រះអង្គចេក ព្រះអង្គចម រងការរិះគន់ ជុំទិស

3 សប្តាហ៍ មុន 192 តូ សុផល

លោក ខាវ សុខវែង ប្រធានសហជីពរោងចក្រផលិតស្បែកជើង (beautiful spring footwear)រងការចោទថាបានយកលុយពីកម្មការនី១០០$ ទើបអាចធ្វើការបាន

1 ខែ មុន 34 តូ សុផល

សង្ស័យមានបង្កប់អំពើពុករលួយ រក្សាទុកភាព អនាធិបតេយ្យ នៅតំបន់ផ្សារចាស់ ខេត្តសៀមរាប!

1 ខែ មុន 129 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម