ព្រឹតិ្តការណ៍ថ្មីៗ

ពិតជាមហាចោរមែន! ក្រុមចោរតែមួយ ធ្វើសកម្មភាពភ្ជង់ និងវាយប្លន់បានសម្រេច២លើក យកម៉ូតូ MSX និង Honda Dream នៅស្រុកខ្សាច់កណ្ដាល និង ខណ្ឌជ្រោយចង្វារ

2 ឆ្នាំ មុន 1 តូ សុផល

ខេត្តកណ្ដាល៖ យុវជន២នាក់ត្រូវក្រុមចោរប្រដាប់អាវុធមានគ្នា៣នាក់បានធ្វើសកម្មភាពភ្ជង់និងវាយប្លន់ យកម៉ូតូ SX ទៅបាត់ដោយមិនរំខានបងៗសមត្ថកិច្ចមូលដ្ឋានសូម្បីតែបន្តិច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង០០យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុង ឃុំវិហារសួរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ប្រភពថា ក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូSLបានធ្វើ សកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉តូ មួយគ្រឿងម៉ាកMSX ស្លាកលេខភ្នំពេញ1FD-2818 ពីជនរងគ្រោះម្នាក់ នៅក្នុងក្រុមហ៊ុន7NG ស្ថិតក្នុង ទីតាំងខាងលើ។
ប្រភពពត៌មានបានបន្ដ អោយដឹងថាបន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូ បានសម្រេចខាងលើរួមមកក្រុម ចោរបានជិះគេចខ្លួនសំដៅមកភ្នំពេញ លុះមកដល់សង្កាត់បាក់ខែង ក្នុងខណ្ឌជ្រោយចង្វារក្រុមចោរ ដដែលបានធ្វើសកម្មភាពប្លន់ម្ដងទៀត គឺបានដកកាំភ្លើងវាយក្បាលជនរងគ្រោះ ម្នាក់បណ្ដាលឱ្យរងរបួស បែកក្បាលដើម្បីប្លន់យកម៉ូតូ១គ្រឿងទៀតម៉ាក Honda Dream 2013 ពាក់ស្លាកលេខភ្នំពេញ1BF-4461 នៅជិតស្ពានលីយ៉ុងផាត់ បន្ទាប់ពីប្លន់បានសម្រេចទាំងនៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល និង នៅសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារួចមក ជនសង្ស័យប្លន់ប្រដាប់អាវុធមួយក្រុមនោះបានគេចខ្លួន ទៅបាត់ដោយសុវត្ថិភាព។

image image

image

image} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ