ឃាត់ខ្លួន ថៅកែស្រីភ្នាក់ងារវីង (WING) ដែលមាន យីហោ “ចំរើន សុម៉ាលី” សង្ស័យជាប់ពាក់ព័ន្ធ ជាមួយករណីឆបោក

2 ខែ មុន 226 តូ សុផល

បាត់ដំបង៖ ស្ត្រីជាថៅកែភ្នាក់ងារវីងម្នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានកម្លាំងចម្រុះរួមមាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី និងកម្លាំងនគរបាលខេត្ត ធ្វើការឡោមព័ទ្ធ និង ឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណី ឆបោក និង ករណីរំលោភលើទំនុកចិត្ត។គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីមានបទបញ្ជារបស់ព្រះរាជអាជ្ញារ អមសាលា ដំបូងខេត្តរួចមក កម្លាំងសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនស្ត្រីថៅកែផ្ទះវេរលុយវីង ដែលមានយីហោ ចំរើន សុម៉ាលី ដែលមានអ្នកស្រី ជា សុមាលី អាយុ៣២ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគា ស្រុកមោងឫស្សី ខេត្ត បាត់ដំបង ពាក់ព័ន្ធពីបទឆបោក និងរំលោភសេចក្តីទុកចិត្ត ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រភពបានឲ្យដឹងថា មានពាក្យបណ្តឹងពីរបានដាក់ចូលដល់សមត្ថកិច្ច និងតុលាការ ដែលពាក្យបណ្តឹងទី១ គឺជាអ្នករកស៊ីទិញស្រូវ ដែលតែងតែផ្ញើលុយទៅវិញ ទៅមកតាមរយះ ផ្ទះវេរលុយវីងនេះ មានចំនួនទឹកប្រាក់៤០.០០០ដុល្លារ និងបណ្តឹងទី២ គឺពលករខ្មែរធ្វើការនៅប្រទេសថៃ បានវេរលុយមកក្រុមគ្រួសារតាមរយៈផ្ទះវេរលុយវីងខាងលើនេះ មានតម្លៃទឹកប្រាក់ច្រើនជាង៥សែនបាត ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការដុតដៃដុតជើងពីក្រុមហ៊ុនវីង ស្រ្តី ជា សុម៉ាលី ត្រូវបានដោះលែង ប៉ុន្តែបញ្ហាប្រាក់សំណងចំពោះអតិថិជនមិនទាន់បាននិយាយដល់នោះឡើយ ។
ប្រជាពលរដ្ឋក្រីក្រនៃកម្ពុជា ក្នុងខេត្តភាគពាយព្យមួយនេះ ត្រូវក្រុមហ៊ុនវីង សហការជាមួយអ្នកស្រីជា សុម៉ាលី បោកប្រាស់ដោយគ្មានអាណិតអាសូរ ។

បើតាមប្រជាពលរដ្ឋមួយចំនួនដែលបានមកសំកុកសុំបើកលុយរបស់ខ្លួន ដែលកូនផ្ញើមកពីប្រទេសថៃ បាននិយាយថា មានអតិថិជនជាច្រើន ដែលព្យាយាមមកបើកលុយនៅផ្ទះវីងវេរលុយយីហោចំរើនសុម៉ាលី ប៉ុន្តែអ្នកស្រីជា សុម៉ាលី ព្យាយាមមិនព្រមមិនបើកលុយឲ្យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រី ជា សុម៉ាលី បានសារភាពថា ខ្លួនបានទទួលបញ្ញើ ពីក្រៅប្រទេស (ប្រទេសថៃ) និងក្នុងប្រទេសយ៉ាងច្រើន ហើយមិនបានបើកទៅឲ្យក្រុមគ្រួសារគេនោះមែន ។ ប្រភពបានបន្ថែមថា ស្ត្រីរូបនេះ បាននិយាយថា ខ្លួនស្ទះលុយមិនអាចបើកឲ្យអតិថិជនបានទាន់ពេល ។

តាមសេចក្ដីរាយការណ៍ពីបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមករា ថា កម្លាំងសមត្ថកិច្ច ចម្រុះបានធ្វើការ ឡោមព័ទ្ធ ទីតាំងផ្ទះវីងវេរលុយយីហោ «ចំរើន សុម៉ាលី» ដែលជាប់សង្ស័យពីបទ «ឆបោក» ប្រាក់អស់រាប់ លានបាតពីអតិថិជនរបស់ខ្លួន ស្ថិតនៅស្រុកមោងប្ញស្សី ដើម្បីសាកសួរដំណើររឿងសារជាថ្មី ។

បើតាមសេចក្ដីរាយការណ៍ថា ការសម្រេចនាំខ្លួនស្ត្រីខាងលើនេះ មកសាកសួរនាំជាថ្មីនៅពេលនេះ គឺធ្វើ ឡើងតាមបទបញ្ជារបស់ស្ថាប័នអយ្យការអមសាលាបំបូងខេត្ត និងបន្ទាប់ពីមានប្រជាពលរដ្ឋដែលរង គ្រោះជាច្រើននាក់ បានសម្រុកទៅពាក្យបណ្ដឹង។

ស្ត្រីឈ្មោះ ជា សុម៉ាលី មានអាយុ៣២ឆ្នាំ ជាម្ចាស់ទីតាំងវីងវេរលុយដ៏ធំមួយ នៅក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ត្រូវអតិថិជនរបស់ខ្លួនរាប់សិបនាក់ បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា ប្រើល្បិច បោក ប្រាក់សរុបរាប់លានបាត ដែលកូនចៅពួកគាត់ធ្វើការនៅប្រទេសថៃ ផ្ញើមកឱ្យយជារៀងរាល់ខែនោះ ហើយ ស្ត្រីរូបនេះត្រូវព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០២ មករា កន្លងមក ។

លុះដល់ថ្ងៃទី៤ មករា ក្រោយពីបញ្ជូនដល់តុលាការ និងក្រោយពីសួរនាំ ក៏ត្រូវលោកចៅក្រមស៊ើសួរម្នាក់ បែរជាដោះលែងវិញ ដោយអះអាងថា ដាក់ឱ្យស្ថិតក្រោមការត្រូតពិនិត្យរបស់តុលាការ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនយកមកសាកសួរបន្តនៅ អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំ រឿងចាត់ការបន្តតាមនីតិវិធី។

}

អាន៖  ក្រុមហ៊ុន អែម សុម៉ាលី ត្រូវបានដេញថ្លៃបន្តខាងសេវ៉ាកម្មអនាម័យបរិស្ថានសំរាម២០១៦

 

 

សុំច្បាប់២ថ្ងៃទៅចាក់សាបអោយគេ តែទៅបាត់រហូតមួយខែ ចុងក្រោយប្តឹងអាជ្ញាធរថាមិនបើកលុយអោយទៅវិញ

2 សប្តាហ៍ មុន 170 តូ សុផល

បញ្ជូនម្ចាស់ក្រុមហ៊ុនទេសចរណ៍ “ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និង ទួរស៌”ទៅតុលាការ ពាក់ព័ន្ធករណី ឆបោក

1 ខែ មុន 149 តូ សុផល

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ “ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និង ទួរស៌” ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន! VIDEO

1 ខែ មុន 2446 តូ សុផល

ដល់ក​ យកដុល្លារឆេងម៉េងដើរចាយបោកប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចស្រុកព្រៃកប្បាសចាប់បញ្ជូនចូលគុក

1 ខែ មុន 163 តូ សុផល

តំណាងក្រុមហ៊ុនសហធនហ្វាយនែនចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់អោយប៉ូលីស ករណីឆបោកប្រាក់ក្រុមហ៊ុនអស់ជាង៨០០០ដុល្លារ

1 ខែ មុន 156 តូ សុផល

ប្រុសព្រាន បោកទាំងប្រាណ បោកទាំងទ្រព្យសម្បត្តិ អោបកូនខ្ចីមកប្តឹងប៉ូលីស!

1 ខែ មុន 233 តូ សុផល

ស្តី្រ មេតុងទីនម្នាក់ ត្រូវបញ្ជូនដាក់ក្នុងពន្ធនាគារខេត្តសៀមរាបហើយ!

1 ខែ មុន 83 តូ សុផល

ខ្ទេីយប្រេីល្បិចស្រីស្អាត ទាក់ប្រុសក្មេងយកទៅរួមភេទ រួចសីុម៉ូតូដាច់បាត់ បែរប្រាប់ក្រុមគ្រួសារថាស្រីស្នេហ៍ដាក់ថ្នាំ

2 ខែ មុន 46 តូ សុផល

ថៅកែលក់គ្រឿងអគ្គិសនី ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកទីផ្សារម្នាក់ ករណីខ្វះលុយជាង៥ពាន់ដុល្លារ

2 ខែ មុន 39 តូ សុផល

ប្រជាពលរដ្ឋ១៧គ្រួសារសុំអន្តរាគមន៍ពីសម្តេចតេជោរកយុត្តធមិ៍ពីសមាគមន៍ជនពិការអភិវឌ្ឍន៍ សន្សំប្រាក់បានឆបោកលុយរបស់ពួកគាត់ជាង១២ម៉ឺនដុល្លារ

2 ខែ មុន 386 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម