ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលព្រៃឈើកំពង់ថ្មចុះបង្ក្រាបបទល្មើសលួចកាប់ឈើមូលបានជាង២០កំណាត់ នៅចំនុចព្រៃអង់តែន

2 ឆ្នាំ មុន 3 tnn_admin

ខេត្តកំពង់ធំ៖ ឈើមូលជាប្រភេទឈើចម្រុះចំនួន២៣ដុំត្រូវបានកម្លាំងចម្រុះផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើគ្រយាចុះបង្ក្រាបរយៈពេលបីថ្ងៃ គឺចាប់ថ្ងៃទី១១រហូតដល់ថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៦ ត្រង់ចំនុចព្រៃអង់តែន ឃុំគ្រយា ស្រុកសន្ទុក កំពង់ធំ។

លោកឈៀង មាលា នាយសង្តាត់រដ្ឋបាលព្រៃឈើគ្រយាបានបញ្ជាក់កម្លាំងជំនាញរដ្ឋបាលព្រៃឈើចម្រុះមានសង្កាត់គ្រយានិងផ្នែកកំពង់ថ្ម បានចុះល្បាតនៅចំនុចព្រៃអង់តែនដែលជាព្រៃហាមរបស់រដ្ឋ ស្រាប់តែបានឃើញជនខិលខូចកំពង់តែធ្វើសកម្មភាពលួចកាប់ឈើមូលជាច្រើនដុំគរទុកនៅក្នុងព្រៃហើយមួយចំនួនទៀតកំពុងតែលើកដាក់លើគោយន្តកន្ត្រៃ ខណៈពេលនោះក្រុមជនល្មើសបានរត់បាស់សក់ចោលឈើនិងគោយន្ត ត្រូវបានសមត្ថកិច្ចជំនាញយករថយន្តស្ទូចទៅប្រមូលយកមករក្សាទុកនៅទីស្នាការ សង្កាត់រដ្ឋបាលព្រៃឈើគ្រយា និងថ្ងៃបន្ទាប់សមត្ថកិច្ចបានឃាត់ចាប់រទេះដឹកឈើមូលចំនួនបីគ្រឿងនិងគោយន្តកន្ត្រៃ៥គ្រឿងយកទៅរក្សានៅ ខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ រងចាំម្ចាស់ចូលខ្លួនទៅទទួលផាកពីន័យ។
គួររំលឹកថាក្នុងរយពេល១សប្តាហ៏ លោកតឹបញាតានាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានចុះប្រតិបត្តិការបង្ក្រាបបានជាច្រើនករណីរួមទាំងការកាប់រៀនដីព្រៃ និងសកម្មភាពដឹកឈើ។

IMG-20160614-WA0127 IMG-20160614-WA0123 IMG-20160614-WA0122 IMG-20160614-WA0121 IMG-20160614-WA0120document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ