ចាប់ខ្លួនឃាត់ករ អារ-ក សម្លាប់មនុស្ស២នាក់ និងម្នាក់ទៀតរបួសធ្ងន់ ប្លន់ យកទ្រព្យ សម្បត្តិ នៅខេត្តខេត្តសៀមរាបនោះបានហើយ

7 ខែ មុន 854 តូ សុផល

សៀមរាប៖ ឈាមស្រែកស្បែកហៅ! អំពើអាក្រក់មិនអាចគេចផុតពីសំណាញ់ច្បាប់ គ្រាន់ តែយូរ និងឆាប់តែប៉ុណ្ណោះ។ ជាក់ស្តែងជនសង្ស័យដែលជាឃាត់ករចិត្តឆៅ មិនញញឺត និងដៃប្រឡាក់ឈាមម្នាក់ បានចូលអារ-ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល នៅក្រុងសៀមរាប ដែលបណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានកម្លាំងនគរ បាលចាប់ខ្លួនបានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ ២០១៧នេះ។

ប្រភពពីលោក ភឿង ចិន្ដារ៉េត ស្នងការរងនគរបាល និងប្រធានការិយាល័យកណ្ដាល ព្រហ្មទណ្ឌខេត្តសៀមរាប បានប្រាប់នៅយប់ថ្ងៃទី៤ ខែមករានេះថា មុខសញ្ញាដែលជា ឃាតកប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួលនោះត្រូវបានកម្លាំងនគរបាលចាប់ ខ្លួនបានហើយ។
ជនសង្ស័យដែលជាឃាតកដៃឆៅអារ កសម្លាប់គ្មានប្រណីដៃ ឈ្មោះ ជា សុខជីន អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្ត កំពង់ឆ្នាំង។
លោកស្នងការរងខេត្តសៀមរាបបានបញ្ជាក់ថា ប្រតិបត្តិការតាមចាប់ខ្លួនជនជាឃាតកនេះ ត្រូវបានធ្វើឡើងដោយបែងចែកកម្លាំងពិសេសជា៣ក្រុម ដោយមួយ ក្រុមសហការជាមួយ កម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវនៅភ្នំពេញ ក្រុមមួយទៀត សហការជាមួយ កម្លាំងនគរបាលខេត្តកំពង់ចាម ស្រាវជ្រាវនៅកំពង់ចាម និងមួយក្រុមទៀត ស្រាវជ្រាវ នៅខេត្តសៀមរាបតែម្ដង ដែលទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួននៅ ស្រុកជីក្រែង ខេត្តសៀមរាប។
ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បានថា ឃាតកមានបក្ខពួកប៉ុន្មាននោះទេ ព្រោះខណៈពេលនេះ កម្លាំងនគរបាលជំនាញកំពុងសួរចម្លើយបន្ដទៀត។
សូមបញ្ជាក់ថា មនុស្ស៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ-ក ប្លន់សម្លាប់ដល់ក្នុង បន្ទប់ជួលបណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍ឃាតកម្មដល់សាហាវនេះ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀម រាប ខេត្តសៀមរាប។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្នុងហេតុការណ៍ឃាតកម្មនេះបណ្ដាលឲ្យជនរង គ្រោះ២នាក់ដេកស្លាប់ក្នុងថ្លុងឈាម
ទី១ ឈ្មោះ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។
ទី២ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។
និងទី៣ ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោមជនរង គ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា។
បើតាមនគរបាលបានឲ្យដឹងបន្ថែមថា ស្ដ្រីដែលរងរបួសធ្ងន់ដែលត្រូវឃាតកអារ-ក កាត់ដៃ ម្ខាងចោល នៅមានដង្ហើមក៏បានខលទៅបងប្អូនមកជួយហើយពេលនេះ កំពុង ស្ថិតក្នុង ការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មិនទាន់ដឹងវាសនានាងទៅជាយ៉ាងណានោះទេ៕

 

 

បាញ់ប្រហារ២ករណីផ្ទួនៗ ក្នុងក្រុងភ្នំពេញ បុរសម្នាក់របួសធ្ងន់ក្នុងខណ្ឌឬស្សីកែវ ឯនារីម្នាក់ស្លាប់ក្នុងខណ្ឌពោធិ៍សែនជ័យ

6 ម៉ោង មុន 36 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ក្នុងខណ្ឌពោធិ៍សែនជ័យ នារីម្នាក់ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ចំនួន៣គ្រាប់ ស្លាប់យ៉ាងសង្វេគ

12 ម៉ោង មុន 50 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

Breaking News: ស្ត្រីចំណាស់ម្នាក់ចងក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

2 ថ្ងៃ មុន 45 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

បន្លំខ្លួនជាមន្ត្រីអាវុធហត្ថ និងបានបាញ់សម្លាប់ស្ត្រីជាសង្សារនៅក្នុងផ្ទះ ត្រូវបានឃាត់ខ្លួនបានហើយ

1 សប្តាហ៍ មុន 709 តូ សុផល

ឈាមស្រែកស្បែកហៅ ឃាតកររិតករប្លន់សម្លាប់យាយវ័យ៧២ឆ្នាំ ត្រូវប៉ូលីសចាប់ខ្លួន!

2 សប្តាហ៍ មុន 153 តូ សុផល

ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងផ្ទះម្ចាស់ទុកចោល បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង

2 សប្តាហ៍ មុន 19 តូ សុផល

បុរសម្នាក់ត្រូវគេកាប់ពីក្រោយស្លាប់យ៉ាងអាណោចអាធ័មក្នុងស្រុកចំការលើ

2 សប្តាហ៍ មុន 244 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

Update៖ ចាប់ខ្លួនបានហើយ ជនសង្ស័យដែលរំលោភសំលាប់យុវតីវ័យ១៨

3 សប្តាហ៍ មុន 44 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្លើងប្រច័ណ្ឌ ផ្កាច់ជិវិតប្រពន្ធនិងផ្លែកាំបិត!

3 សប្តាហ៍ មុន 781 តូ សុផល

ប្រព្រឹត្តបទល្មើស២ករណីផ្សេងគ្នា គេចខ្លួន៦ឆ្នាំ ទើបចាប់ខ្លួនបាន!

1 ខែ មុន 181 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

អំពីយើង

ព័ត៌មាន

បណ្តាញសង្គម