រថយន្តមួយគ្រឿងដឹកភ្ញៀវបរទេស បើកបរក្នុងល្បឿនលឿន បានរេចង្កូតទៅបុកគុម្ពឫស្សី

5 ខែ មុន 118 តូ សុផល

សៀមរាប៖តាមប្រភពពត៌មានពីនគរបាលស្រុកបន្ទាយស្រីបានឲ្យដឹងនៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះថា មានរថយន្ត ០១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងព្រះសីហុន 2A:1886 បើកបរដោយឈ្មោះ គឹម សុង ភេទប្រុស រស់នៅច្រកជាំស្រងាំ ខេត្តឧត្តរមានជ័យ បានដឹកភ្ញៀវជនជាតិបរទេសចំនួន ០២នាក់ ក្នុងទិសដៅពីជើងទៅត្បូង ដើម្បីដើរលែងកម្សាន្ត លុះមកដល់ចំណុចផ្លូវកែងខាងត្បូងរង្វង់មូលកូនដំរីចំងាយប្រហែល ៣០០ម៉ែត្រ រថយន្តបានរេចង្កូតធ្លាក់ពីលើផ្លូវបណ្ដាលឲ្យបុកគុម្ពឫស្សីទៅមុខលេងរួច ក្នុងហេតុការណ៍នេះដែរមិនបណ្ដាលឲ្យអ្នកណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ពួកគាត់រងរបួសស្រាលតែប៉ុណ្ណោះ។
ករណីនេះកើតឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រភពដ៏ដែលបានបន្តថា ចំពោះភ្ញៀវ និងអ្នកបើកបរ សមត្ថកិច្ចនគរបាលយើងមិនបានធ្វើការឃាត់ខ្លួននោះទេ ដោយភាគីទាំងសងខាងរងរបួសបន្តិចបន្តួច ដោយអ្នកបើកបររថយន្តបង្កបានសន្យានាំពួកគាត់ដើរលែង រហូតចប់កម្មវិធីដែលមាន និងជូនពួកគាត់ទៅដល់ច្រកជាំស្រងាំវិញ ចំពោះរថយន្តត្រូវបានសមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្ដោះអាសន្ន ដើម្បីរងចាំម្ចាស់រថយន្តនាំភ្ញៀវដើរលែងចប់កម្មវិធីរួចហើយ ទើបធ្វើកំណត់ហេតុប្រគល់រថយន្តជូនវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  មនុស្ស២នាក់ស្លាប់និងជាង១០នាក់រងរបួសក្នុងករណីគ្រោះថ្នាក់រថយន្ត ទូរីសបើកបុកម៉ូតូកង់បី នៅជិតរង្វង់មូលចោមចៅ

 

 

រថយន្តបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលអោយបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម

1 សប្តាហ៍ មុន 28 តូ សុផល

ថយរថយន្តមិនប្រយ័ត្ន កិនបុគ្គលិកអគ្គិសនីម្នាក់ធ្លាយពោះវៀនស្លាប់យ៉ាងអាណោចអធម!

2 សប្តាហ៍ មុន 573 តូ សុផល

រថយន្ត Ford ស្លាកលេខភ្នំពេញ 2Z-9977បុកម៉ូតូ របួសធ្ងន់ស្រាល ២នាក់

1 ខែ មុន 36 តូ សុផល

តៃកុង FUZO ជក់ថ្នាំញៀន បើកបុកគូទ LUXUS 570 គេខ្ទេច!

1 ខែ មុន 25 តូ សុផល

បុកគោងាប់រកម្ចាស់មិនឃើញលើកដាក់រថយន្តបំរុងយកទៅផ្ទះត្រូវសមត្ថកិច្ចឃាត់

1 ខែ មុន 33 តូ សុផល

រថយន្ត២គ្រឿងបើកជែងនិងកៀគ្នាជ្រុលឡើងលើសួនច្បារកណ្តាលទ្រូងផ្លូវរងការខូចខាតរៀងៗខ្លួន

1 ខែ មុន 26 តូ សុផល

ជិះម៉ូតូប៉ះនិងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យដួលបែកក្បាលហូរឈាមសម្លប់ស្ដូកស្ដឹង

1 ខែ មុន 15 តូ សុផល

លោកជំទាវ​អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បើករថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍

1 ខែ មុន 21 តូ សុផល

ម៉ូតូគុបបើកបោះពួយវ៉ាជែងគេឯងមិនប្រយ័ត្នទាក់ដៃចង្កូតដួលខ្ទាតចូលរថយន្ត ស្លាប់ភ្លាមៗនៅកន្លែង

1 ខែ មុន 51 តូ សុផល

សង្ខារមនុស្សមើលមិនឃើញមែន! ជិះម៉ូតូសុខៗ ស្រាប់តែកង់ឡានរបូត រត់ទៅបុកបណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែង

1 ខែ មុន 1947 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម