ព្រឹតិ្តការណ៍ថ្មីៗ

សង់ផ្ទះមួយល្វែងរំលោភផ្លូវជាកម្មសិទ្ធិផ្ទាល់ខ្លួន រង់ចាំចំណាត់ការអាជ្ញាធរខណ្ឌយូរពេក លើកដៃសូមសម្តេចតេជោ ជួយអន្តរាគមន៍ (Video)

1 ឆ្នាំ មុន 299 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កើតទុក្ខមិនសុខចិត្តបានដាក់ពាក្យបណ្តឹងមកកាន់សាលាខណ្ឌសែនសុខអោយជួយដោះស្រាយ លើករណី បុគ្គល២រូបដែលបានសង់ផ្ទះល្វែរំលោភយកទ្រូងផ្លូវសាធារណៈប៉ុន្តែបែរការទន្ទឹងរងចាំស្ងាត់ទៅៗទើបពួកគាត់សូមអោយសម្តេចជួយអត្តរាគមន៍។លោក ម៉ា ចិត្រា តំណាងប្រជាពលរដ្ឋទាំង៣០គ្រួសារបានដាក់ពាក្យបណ្តឹងប្តឹងចូលសាលាខណ្ឌសែនសុខទៅលើបុគ្គល២រូប៖ ទី១ លោក លាង ហួរ ភេទប្រុស មុខរបរសង់ផ្ទះល្វែងលក់ និង ទី២ ឈ្មោះ លោកស្រី ប៊ុត គឹម ហ៊ុន (ហៅស្រី) មុខរបរ មេការសំណង់ ដែលបានរួមគំនិតគ្នាកេងប្រវ័ញ្ញចំណេញលើដីផ្ទះរបស់ពួកគាត់ដើម្បីសល់យកមកសាងសង់ផ្ទះមួយល្វែង ខុសច្បាប់ រំលោភលើទ្រូងផ្លូវសាធារណៈ និងដីសាធារណៈរបស់រដ្ឋ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ឈ្មោះ លាង ហួរ ដែលជាម្ចាស់សំណង់ខាងលើបានបន្លំដីផ្ទះ ផ្ទុយ និងប្លង់អនុញ្ញាត្តិសាងសង់ផ្ទះចំនួន៨ល្វែង ដើម្បីបន្លំកេងយកទ្រូងផ្លូវ ដែលជាចំណីផ្លូវសុទ្ធសាធ មានកំណត់ចូលក្នុងប្លង់របស់មន្ទីរសុរិយោដី មកធ្វើការសាងសង់ផ្ទះមួយល្វែងទៀតទល់មុខ ដែលខុសនិងច្បាប់បានអនុញ្ញាត ដែលធ្វើអោយផ្ទះទាំង៨ល្វែងរប់ស់គាត់បាត់បងទំហំដីជាក់ស្តែង តិចជាងទំហំដីដែលមាជាក់ស្តែងដែលមាននៅក្នុងប្លង់។

តាមការបញ្ជាក់របស់ប្រជាពលរដ្ឋពួកគាត់បានដាក់ពាក្យបណ្តឹងមកកាន់សាលាខណ្ឌសែនសុខជួយអន្តរាគន៍ដែរចំនួន២ដងមកហើយ តែមិនទាន់ឃើញមានអាជ្ញាធរខណ្ឌរូបណាចេញមុខជួយដោះស្រាយលើបញ្ហានេះឡើយ។

ប្រជាពលរដ្ឋសំណូមពរមកអភិបាលខណ្ឌសែនសុខ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងជួយដោះស្រាយពីបញ្ហានេះផងនិងសុំអោយវាយកម្ទេចសំណង់ខុសច្បាប់នេះចោលតែម្តងប៉ុន្តែការរងចាំពួកគាត់ចេះតែស្ងាត់ទៅៗទើបពួកគាត់សូមអត្តរាគមន៍ពីសម្តេចអោយជួយ។
កន្លងមកបណ្តាញយើងខ្ញុំធ្លាប់សាកសួរទៅលោកស្រី ប៊ុត គឹម ហ៊ុន (ហៅស្រី) ពាក់ព័ន្ធនិងសាងសង់សំណង់ដែលសង់ខុសច្បាប់ខាងលើតែត្រូវបានលោកស្រីបញ្ជាក់ប្រាប់ថាទីតាំងសាងសង់នេះគាត់សង់នៅក្នុងប្លង់ដីរបស់គាត់ប៉ុណ្ណោះ។

ជុំវិញករណីនេះលោកបឹុល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានប្រាប់តាមរយ៉ះទូរស័ព្ទថាលោកកំពុងអោយមន្ត្រីជំនាញាចុះធ្វើការលើករណីខាងលើនេះហើយ។

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ