សាធារណរដ្ឋឆែក កំពុងពិចារណា ដើម្បីផ្តល់សិទ្ធិឲ្យពលរដ្ឋ អាចប្រើអាវុធ ប្រឆាំងនឹងភេរវកម្ម

7 ខែ មុន 58 តូ សុផល

សាធារណរដ្ឋឆែក កំពុងពិចារណាធ្វើវិសោធនកម្ម នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអាចប្រើប្រាស់ អាវុធដោយស្របច្បាប់ ដើម្បីការពារប្រឆាំងនឹងភេរវកម្ម បន្ទាប់ពីមានការវាយប្រហារ ជាបន្តបន្ទាប់នៅទីក្រុង ប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ និងទីក្រុង នីស ប្រទេស បារាំង រួចមក ។

យោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ចេញផ្សាយនៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក មីលែន ឆូវ៉ាន់និក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឆែកថា «ពួកភេរវករបានវាយប្រហារដូចដែល យើងបានឃើញហើយនៅប្រទេសអឺរ៉ុបខាងលិច និងទីកន្លែងមួយចំនួនទៀត ដែលបានបង្កើនឲ្យមានការ ព្រួយបារម្ភផ្នែកសន្តិសុខ នៅក្នុងទីសាធារណៈជាខ្លាំង»។

បើតាមវិទ្យុក្នុងស្រុករបស់ឆែក ឈ្មោះ ប្រាហា បានផ្សាយថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ គ្រោងនឹងដាក់សំណើសុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងកាំភ្លើង មុនពេលដែលប្រទេសនេះ នឹងមានការបោះឆ្នោត ទូទៅនៅខែតុលា ឆ្នាំ២០១៧។

បើតាមទីភ្នាក់ងារព័ត៌មាន CTK បានផ្សាយដោយយោងតាម ក្រសួងមហាផ្ទៃថា «លទ្ធភាពរបស់សា្ថប័នរដ្ឋ គឺត្រូវបង្កើនប្រសិទ្ធិភាពការពារគ្រោះថ្នាក់ និងការខូចខាតផ្សេងទៀត ឲ្យបានឆាប់រហ័ស ដែលត្រូវបានកំណត់ រួចជាស្រេច នៃការវាយប្រហារ។

ក្រសួងមហាផ្ទៃឆែក បានឲ្យដឹងទៀតថា តម្រូវការទាំងនេះគឺថា ពលរដ្ឋដែលមានអាវុធ ប្រើប្រាស់ដោយស្របច្បាប់ ដូច្នេះគឺពួកគេអាចការពារខ្លួនឯង ប្រឆាំងនឹងភេរវកម្មបាន ជាមួយគ្នានោះដែរ មន្រ្តីឆែកបានបន្ថែមថា ប្រសិនបើប្រជាជនមាន អាវុធដោយ ស្របច្បាប់ហើយ គឺនឹងអាចការពារសេរីភាព និងសិទ្ធិជាមូលដ្ឋាន របស់ប្រជាជនបានជាក់ជាមិនខាន។ សំណើធ្វើវិសោធនកម្មនេះ នឹងមិនត្រឹមតែអនុវត្តតែ នៅក្នុងសាធារណរដ្ឋឆែក និងប្រជាជននៅប្រទេស អឺរ៉ុបប៉ុណ្ណោះទេ គឺថែមទាំងនៅបណ្តា ប្រទេសសាធារណរដ្ឋថែមទៀតផង៕

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  ប្លន់ប្រដាប់អាវុធទាំងព្រឹកនៅខណ្ឌសែនសុខ យកប្រាក់ និងគ្រឿងអលង្ការសរុបជាង២មឺុនដុល្លារ

 

 

TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម