អាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យ និងលទ្ធផលនៃការបង្ក្រាបករណីជួញដូរនូវសារធាតុញៀន(ម៉ាទឹកកក)គិតចាប់ពីថ្ងៃទី01ដល់ថ្ងៃទី03ខែមករាឆ្នាំ2017

1 ខែ មុន 19 តូ សុផល

​ ខេត្តកណ្តាល៖ អាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យ និងលទ្ធផលនៃការបង្ក្រាបករណីជួញដូរនូវសារធាតុញៀន(ម៉ាទឹកកក)គិតចាប់ពីថ្ងៃទី01ដល់ថ្ងៃទី03ខែមករាឆ្នាំ2017អនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯឧ. ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល។

ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៏ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៏យន្តកាខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ ដាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ហើយបង្ក្រាបបានជាបន្តបន្ទាប់មិនឈប់ទាល់តែអស់បទល្មើស ពិសេសបទល្មើសគ្រឿងញៀន ។

​ លើកទី1: នៅវេលាម៉ោង17:30នាទី ថ្ងៃទី01.01.2017នៅចំណុចផ្ទះជួល ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
-ឃាត់ខ្លួនជនល្មើស01នាក់ ឈ្មោះ ឆោម ដារា​ ភេទប្រុស អាយុ26ឆ្នាំ មុខរបរមិនពិត
ប្រាកដ រស់នៅចំណុចកើតហេតុខាងលើ
-ដកហូតវត្ថុតាងរួមមាន
1.ថ្នាំញៀន(ម៉ាទឹកកក)
ចំនួន05កញ្ចប់ធំ ទម្ងន់34,34ក្រាម(ទាំងសំបក)គិតជាកញ្ចប់តូចស្មើនឹង120កញ្ចប់តូច
2.ជញ្ជីងថ្លឹងថ្នាំញៀន01គ្រឿង
3.សំភារៈជក់និងវេចខ្ចប់មួយចំនួន
4.ម៉ូតូម៉ាកឌូក01គ្រឿង
​ -ដោយទទួលបានចម្លើយសារភាពពីជនសង្សយ័និងដោយមានការអនុញ្ញាតិពី
លោកលឹម សុគន្ថា ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ និងមានការសហការជាមួយ អហ រាជធានីភ្នំពេញ កម្លាំងយើងបន្តឆែកឆេរផ្ទះប្រពន្ធជនសង្សយ័ (ឆោម ដារា )ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ឆែក
រកឃើញសំភារៈមួយចំនួន:សំភារៈជក់ និងវេចខ្ចប់មួយចំនួន

លើកទី2:ដោយមានការចង្អុលបង្ហាញពីជនសង្សយ័(ឆោម តារា) នៅវេលាម៉ោង22,35នាទីថ្ងៃទី02.01.2017កម្លាំងមន្ទីរយុត្តិធម៌ ជាមួយកម្លាំង អហ ស្រុកខ្សាច់កណ្តាល
បង្រ្កាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ6Aជិតផ្សារព្រែកអញ្ចាញ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
-ឃាត់ខ្លួនជនសង្ស័យ01នាក់ឈ្មោះ ជិន ស៊ីថា ភេទប្រុស អាយុ35ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំរោងចក្រកាណាឌីយ៉ា រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀន (ម៉ាទឹកកក) ចំនួន01កញ្ចប់ធំ ទម្ងន់25,50g គិតជាកញ្ចប់តូចស្មើនឹង70ទៅ80កញ្ចប់

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ជិន ស៊ីថា រួច នៅវេលាម៉ោង23,44នាទី ថ្ងៃខែឆ្នាំដដែល ដោយបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ ព្រមទាំងមានការចង្អុលបង្ហាញ ពីឈ្មោះសាន សុីថា កម្លាំងជំនាញមន្ទីរយុត្តិធម៌ អហ ខេត្តកណ្តាល ធ្វើការពន្លាតដែនសមត្ថកិច្ច ដោយសហការណ៏ជាមួយកម្លាំង អហ រាជធានីចុះបង្រ្កាបជាក់ស្តែងនៅក្នុងបន្ទប់ផ្ទះសំណាក់ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-ឃាត់ខ្លួនជនសង្ស័យបានចំនួន03នាក់បន្ថែមទៀតមានឈ្មោះ៖
1/-ឈ្មោះ ហោ ឌីណា ប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ(ជួញដូរ)
2/-ឈ្មោះ ឈុន ដានី ភេទស្រី អាយុ25ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្លឹប ស៊ីធធី (ប្រើប្រាស់) ស្នាក់នៅផ្ទះជួលម្តុំរោងចក្រកាណាឌីយ៉ា រាជធានីភ្នំពេញ ។
3/-ឈ្មោះ ហេង ស្រីហុង អាយុ22ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការក្នុងហាងខារ៉ាអូខេ(ប្រើប្រាស់) ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន02កញ្ចប់ (មធ្យម01តូច01)ទម្ងន់1,69gគិតជាកញ្ចប់តូចស្មើនឹង10កញ្ចប់

លើកទី3 ដោយមានការចង្អុលបង្ហាញពីឈ្មោះ ហោ ឌីណា នៅវេលាម៉ោង11,10នាទី ថ្ងៃទី03.01.2017 កម្លាំងមន្ទីរយុត្តិធម៌ខេត្តកណ្តាល សហការជាមួយ អហ រាជធានីភ្នំពេញ ដោយបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ កម្លាំងយើងធ្វើការពន្លាតដែនសមត្ថកិច្ច បង្រ្កាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះអ៊ុយសក់ យីហោ អានីកែសម្ផស្ស ស្ថិតក្នុងភូមិដំណាក់ធំ.2 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ឃាត់ខ្លួនជនសង្ស័យ02នាក់៖
1/-ឈ្មោះ ហុក ស៊ីថា ហៅ ស្រីដា ភេទស្រី អាយុ24ឆ្នាំ (ជួញដូរ) ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ បច្ចុប្បន្នស្នាក់នៅផ្ទះខាងលើ ។
2/-ឈ្មោះ ប៉ោង លីណា ភេទស្រី អាយុ30ឆ្នាំ(មកហូមបាយ) ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិដំណាក់ធំ.2 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
វត្ថុតាងចាប់យករួមមាន៖
1/-ថ្នាំញៀន (ម៉ាទឹកកក) ចំនួន03កញ្ចប់ធំ ទម្ងន់52.68g គិតជាកញ្ចប់តូចស្មើនឹង150កញ្ចប់
2/-ជញ្ជីងថ្លឹងថ្នាំញៀន01គ្រឿង
3/-កូនថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន

សរុបក្នុងការចេញប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំយើងឃាត់ខ្លួនជនសង្សយ័ចំនួន07នាក់ ក្នុងនោះស្រី0៤នាក់(ប្រើប្រាស់03នាក់ )មានការអនុញ្ញតិពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាលឲ្យធ្វើការ អប់រំ (រយៈពេល48ម៉ោង) មានការធានាពីអាណាព្យាបាល អនុញ្ញាតិឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ ។ ដោយឡែកជនសង្សយ័ចំនួន04នាក់(ស្រីម្នាក់)និងវត្ថុតាង គ្រឿងញៀនទម្ងន់ជាង111,58g ស្មើនឹងជិត400កញ្ចប់តូច ព្រមទាំងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត មន្ទីរជំនាញ អហ ខេត្តកណ្តាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី ។

} else {

អាន៖  ក្រុមកីឡាករបាល់ទាត់ខេត្តប៉ៃលិន យកជ័យជំនះ យ៉ាងត្រដាប់ត្រដួស លើក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ឆ្នាំង ក្នុងការប្រកួតដណ្តើមពាន់រង្វាន់ Hun Sen Cup 2017

 

 

ពិធីសម្ភោធដាក់អោយប្រេីប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក វង្ស ពិសេន

1 សប្តាហ៍ មុន 116 តូ សុផល

របាយការណ៏របស់កងរាជអាវុធខេត្តកណ្តាល ស្តីពីសកម្មភាពលេចធ្លោក្នុងការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក)

1 ខែ មុន 37 តូ សុផល

(វីដេអូ) កងរាជអាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យ ទទួលផលចោរកម្ម និងកាន់កាប់គ្រឿងផ្ទុះ ដោយខុសច្បាប់

1 ខែ មុន 299 តូ សុផល

ពិធីប្រកាសមុខងារ និង បំពាក់ឋានន្តរសក្តិ៍ជូន នាយទាហាន នៃ កងរាជអាវុធហត្ថ ខេត្តកណ្តាល

1 ខែ មុន 78 តូ សុផល

អាវុធហត្ថខេត្តកណ្តាលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីចែកចាយគ្រឿងញៀន ដកហូត ក្រាមសថ្លា ៦៤កញ្ចប់ ដាវសាំម៉ូរ៉ៃ២ដើម

2 ខែ មុន 26 តូ សុផល

អាវុធហត្ថខេត្តកណ្តាលបង្ក្រាបករណីចែកចាយនឹងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់

2 ខែ មុន 21 តូ សុផល

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល រៀបចំពិធីផ្តល់ឈាម ដើម្បីជាការដូរឆ្នាំថ្មីដល់ប្រជាជនខ្មែរ ពិសេសជនរងគ្រោះដែលត្រូវការឈាមចាំបាច់

2 ខែ មុន 24 តូ សុផល

កងរាជអាវុធហត្ថខេត្ត និង ស្រុកកៀនស្វាយ បង្ក្រាបករណី រក្សាទុកជូញដូរ និង ប្រើប្រាស់ដោយ ខុស ច្បាប់នូវសារធាតុញៀន

2 ខែ មុន 23 តូ សុផល

កងរាជអាវុធហត្ថខេត្តកណ្តាល នឹងរៀបចំកម្មវិធីផ្តល់ឈាមស្ម័គ្រចិត្ត នៅព្រឹកទី ១៦ ធ្នូ ២០១៦

2 ខែ មុន 19 តូ សុផល

កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារ របស់កងរាជអាវុធហត្ថប្រចាំខែវិច្ឆិការនិងលេីកទិសដៅខែធ្នូ ឆ្នាំ2016

2 ខែ មុន 23 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម