ព្រឹតិ្តការណ៍ថ្មីៗ

ឈ្មួញដឹកជញ្ជូនឈើនៅស្រុកកែវសីមា គ្មានខ្លាចរអែងកម្លាំងជំនាញ ឬការបង្ក្រាបពីសមត្ថកិច្ច ទំនង អាងខ្នងក្រាស់

2 ឆ្នាំ មុន 1 តូ សុផល

មណ្ឌលគិរី៖ ឈើប្រណិត តំលៃរាប់ពាន់ដុល្លារ រួមនិងរថយន្តប្រភេទដំរីទឹក១គ្រឿងត្រូវបានអាវុធហត្ថ ខេត្តមណ្ឌលគិរីរួមនិងស្រុក កែវសីមាស្ទាក់ចាប់បានខណៈ កំពុងដឹកជញ្ជួនចេញពីដែនព្រៃកាពារ កែវ សីមាស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថាន ដែលទើបនិងទទូលបានការផ្ទេរ អោយកាន់កាប់ជំនួសពី តំបន់ព្រៃកាពារអភិរក្សជីវចំរុះសីមា ដែលគ្រប់គ្រងដោយ ក្រសួងកសិកម្ម។

ប្រតិបត្តការណ៍បង្ក្រាបរថយន្តកែឆ្នៃខាងលើធ្វើឡើងនៅម៉ោងប្រមាណ៧និង១០នាទីព្រលប់ថ្ងៃ១៣មិថុនា២០១៦ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
គេនៅមិនទាន់ដឹងអំពីបរិមាណឈើដែលស្ថិតនៅលើរថយន្តកែឆ្នៃនោះនៅឡើយ តែព័ត៌មានដែលទទួល បានគឺឈើ ទាំងនោះមានចំនួន១២ដុំ មានមុខកាត់ចាប់ពី៤០សង់ទីម៉ែតគុណនិង៤០សង់ទីម៉ែត ប្រវែង ៤ម៉ែតឡើងទៅ។
ប្រភពច្បាស់ការបានអោយដឹងថា រថយន្តកែឆ្នៃខាងលើមានម្ចាស់ឈ្មោះ តាយ៉ែម ជាខ្សែរស្រឡាយ របស់មេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងមណ្ឌលគិរី មានទីលំនៅគីឡូម៉ែត១៣៦ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ឈ្មោះ តាយ៉ែម ជាមុខសញ្ញារកស៊ីឈើប្រភេទគ្រឿងផ្ទះ និងឈើហ៊ុបជ្រុងៗ ដែលកាប់ ចេញពីដែនព្រៃកាពារកែវសីមា ជាយូណាស់មកហើយ តែពុំមានការបង្ក្រាបឡើយ។

បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋដែល រស់នៅភូមិឆ្នែងបានអោយដឹងថា រូបភាពដែលឈ្មោះ តាយ៉ែម រកស៊ីឈើបច្ចុប្បន្នគឺ ដឹកប្រភេទឈើគ្រឿងផ្ទះមកទំលាក់នៅដីរបស់ខ្លួននិងលក់ចែកចាយ អោយ រថយន្តស៊ាំយ៉ុងដឹកបន្តទៅខេត្តត្បូងឃ្មុំ ចំណែកឈើជ្រុងធំៗគឺដឹកយកទៅលក់នៅព្រំដែន កម្ពុជាវៀត ណាម ចំនុចព្រំប្រទល់ខេត្តមណ្ឌលគិរី និង ក្រចេះ។ ដោយ ៖ សាត ចិន្ដា

image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ