កម្លាំងនគរបាលស្រុក អង្គរជ័យ បង្ក្រាបគ្រឿងញៀន២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ!

1 ខែ មុន 41 តូ សុផល

កំពត៖ ចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនឹងបើកយុទ្ធនាការ លើកទី១ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដើម្បីម្ចាស់ការការពារ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋប្រឆាំងទប់ស្កាត់ចំពោះមហន្តរាយដែលបណ្តាលមកពីឥទ្ធិពលនៃគ្រឿងញៀនខុសច្បាប់សំដៅរក្សាការពាររឹងមាំនូវខឿនសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។ជាក់ស្តែងនៅថ្ងៃទី៣ មករា ២០១៧ នេះ កម្លាំងនគរបាលស្រុក អង្គរជ័យ ក្រោមបទបញ្ជាយ៉ាងតឹងរឹងពីលោកលោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគបាលខេត្តកំពតបានដឹកនាំកម្លាំងចុះបង្ក្រាប ករណីប្រើប្រាស់គ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ២នាក់។

ករណីទី១ បង្ក្រាបនៅភូមិតាកោ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ តឹក កោប ប្រុស ២៦ ឆ្នាំ។ ករណីទី២ បង្ក្រាបនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ តាន់ លឺយ អាយុ25ឆ្នាំ ។ ក្នុងនោះដកហូតវត្ថុតាងថ្ញៀននាំ1កញ្ចប់ធំ និងខ្សៀរសំរាប់ជក់មួយ។

តាមប្រសាសន៍របស់ លោក ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគបាលខេត្តកំពត បានបញ្ជាក់ ប្រាបភ្នាក់ងារព័ត៍មាន ធី អិន អិន ថាដើម្បីឆ្លើយតប និងអនុវត្តន៍តាមគោលការណ៍ របស់ស្នងការនគរបាលជាតិដែលផ្ដោតសំខាន់ទៅលើករណីគ្រឿងញៀននៅ ដើមឆ្នាំ២០១៧នេះ លោកបានបញ្ជាអោយកម្លាំងគ្រប់បណ្តាស្រុក ក្រុង នានាចុះបង្រ្កាបគ្រប់ច្រក់ល្អក់ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ឡើយ៕

 

 

ពិធីសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបេក្ខជន-បេក្ខនារីដែលទើបប្រឡងជាប់ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌនគរបាលជាតិចំនួន ១៦៦នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ

1 ខែ មុន 108 តូ សុផល

ឃាត់ខ្លួនមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពត ប្រចាំការនៅច្រកតន់ហន់ម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ

1 ខែ មុន 41 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកម្មវិធីប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ ពង្រឹងសមត្ថភាពកីឡាករវ័យក្មេងថ្នាក់ខេត្ត

1 ខែ មុន 77 តូ សុផល

កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានចុះបង្ក្រាបករណីចែកចាយថ្នាំញៀន ឃាត់ជនសង្ស័យ៣នាក់

1 ខែ មុន 69 តូ សុផល

រដ្ឋបាលខេត្តកំពត បានរៀបចំពិធីជិះកង់ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០១៦-២០១៧ នៅបរិវេណរង្វង់មូលទុរេន ក្រោមប្រធានបទ ‘ដើម្បីសុខភាព ទីក្រុងស្អាត សុវត្ថិភាពធ្វើដំណើរ និងទប់ស្កាត់ការជួញដូរផ្លូវភេទ’

1 ខែ មុន 40 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង

1 ខែ មុន 29 តូ សុផល

នគរបាលស្រុកអង្គរជ័យ បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន​ឃាត់មនុស្ស៣នាក់

2 ខែ មុន 21 តូ សុផល

អនុប្រធានមណ្ឌលសុខភាព៣១៧ ស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីចែកចាយគ្រឿងញៀន

2 ខែ មុន 39 តូ សុផល

សមត្ថកិច្ចស្រុកទឹកឈូ រកឃើញ​ដំណាំ​កញ្ឆា​និង​កាប់ដុតបំផ្លាញ​ចោលចំនួន ៥១ដើម

2 ខែ មុន 113 តូ សុផល

ស្នងការខេត្តលំពតចាត់មន្ត្រីក្រោម​ឱវាទនាំយកមឈូស និង អំណោយមួយចំនួនជូនដល់គ្រួសារសព លោកយាយ ចេត ច្រឹក និង គ្រួសារលោកយាយ ដួង ខុប

2 ខែ មុន 43 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

អំពីយើង

ព័ត៍មាន

បណ្តាញសង្គម