ព្រឹតិ្តការណ៍ថ្មីៗ

វាយកំទេចរបង លោកឧកញ្ញាម្នាក់ ដើម្បីស្ថាបនាផ្លូវមួយខ្សែ ជូនប្រជាពរដ្ឋធ្វើដំណើរ ទៅមកបានស្រួល

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ សហការជាមួយមន្ត្រីជំនាញរបស់សាលារាជធា នីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នេះបានសម្រេចដឹកនាំកម្លាំង ចុះមកវាយទម្លុះរបងដើម្បីស្ថាបនាផ្លូវមួយខ្សែជូនបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់បន្ទាប់ពីផ្លូវនេះត្រូវបាន ឧកញ៉ា ម្នាក់ធ្វើរបងបិទផ្លូវប៉ងរំលោភយកធ្វើជាកម្មសិទ្ឋិ ផ្ទាល់ខ្លួន ទាំងបំពានអស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយភាពចំរូងចំរាស់។ផ្លូវដែលរងការរំលោភបំពាននឹងត្រូវបានរំដោះបានមកវិញពីឧកញ៉ាកំហូចម្នាក់ យកមកកសាងជាផ្លូវបេតុងជូនប្រជាពលរដ្ឋប្រើប្រាស់វិញ នៅពេលនេះគឺផ្លូវលេខ១៩៧៤ មានទីតាំងភ្ជាប់ពីផ្លូវលេខ១០០៣ ដល់ផ្លូវលេខ៥៩៨ មានទទឹងប្រវែង១០ម៉ែត្រ និងបណ្តោយប្រវែង៤៦០ម៉ែត្រ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។

លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ឲ្យដឹងថា ការស្មើរសុំធ្វើផ្លូវ របស់ បងប្អូនប្រជាពលរដ្ឋ រស់នៅសហគមន៍ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រមាណជាង ១០០គ្រួសារនេះ គឺតាំងពីមិនទាន់កកើតខណ្ឌសែនសុខ មក ម៉្លេះ ។

ដោយឡែកសម្រាប់ ខណ្ឌសែនសុខ ទើបតែបង្កើតឡើង ក្នុងអំឡុង ឆ្នាំ២០០៩ ដែលបំបែកចេញពីភូមិសាស្ត្រ ខណ្ឌឬស្សីកែវ ដូច្នេះបងប្អូនតវ៉ាចង់បានផ្លូវតាំងពីមុននេះទៅទៀតមកម៉្លេះ ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា រាល់ការអភិឌ្ឍន៍អ្វីក៍ដោយ គឺត្រូវមានផលប៉ះពាល់ និងត្រូវដោះស្រាយជាច្រើន ដែលធ្វើឲ្យការស្ថាបនានេះ មានកាយឺតយ៉ាវបន្តិច ប៉ុន្តែទន្ទឹមនិងនេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ បានធ្វើការដោះស្រាយរួចរាល់អស់ហើយ នៅថ្ងៃនេះ (ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ )ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដាក់គ្រឿងចក្រឈូសឆាយ និងវាយរបងប៉ះពាល់មួយកន្លែង ដើម្បីស្ថាបនាជាផ្លូវនេះជូនប្រជាពលរដ្ឋតាមសំណូមពរ។

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ