ព្រឹតិ្តការណ៍ថ្មីៗ

ទាហានឥណ្ឌា និងប៉ាគិស្ថាន បះទង្គិចគ្នាដោយអាវុធដើមឆ្នាំ២០១៧នៅតំបន់កាស្មៀរ

1 ឆ្នាំ មុន 0 តូ សុផល

ទាហានឥណ្ឌានិងប៉ាគិស្ថានកាលពីថ្ងៃទី១ខែមករា បានបះទង្គិគ្នាដោយអាវុធធុនធ្ងន់ ។ទាហានប្រទេសទាំងពីរបានបើកការវាយប្រហារទៅលើ ទីតាំគ្រប់គ្រងរបស់ប្រទេសនិមួយៗស្ថិតនៅតាមបណ្តោយព្រំដែន ស្រុក Poonch ជាប់ព្រំដែនគ្រប់គ្រង LoC បែកចេកតំបន់កាស្មៀទៅជា២ចំណែក។ស្រុក Poonch ស្ថិតនៅចម្ងាយពីទីក្រុង Srinagar តំបន់កាស្មៀ គ្រប់គ្រងដោយឥណ្ឌា ។ មន្ត្រីការពារជាតិឥណ្ឌាបានឲ្យដឹងថា ការផ្ទុះអាវុធដាក់គ្នាកើតឡើងនៅវេលាម៉ោង ១០ព្រឹក អូសបន្លាយរហូតដល់ទៅ ៣ម៉ោង។ មកទលពេលនេះមិនទាន់មានព័ត៌មានស្តីពីការស្លាប់ឬរបួស នៅឡើយ។
បន្ទាត់ព្រំដែន LoC កាត់ផ្តាច់តំបន់កាស្មៀរ ស្ថិតនៅជើងភ្នុំ ហែមពាន ( Himalaya) ជាពីរចំណែក មួយចំណែកគ្រប់គ្រងដោយឥណ្ឌានិង មួយចំណែកទៀតគ្រប់គ្រងដោយប៉ាគិស្ថាន។ប៉ុន្តែប្រទេសទាំងពីរបានប្រកាស ថា តំបន់កាស្មៀរទាំងមូលគឺជារបស់ខ្លួន។
បើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំ២០០៣មក តែទាហានប្រទេសទាំងពីរបានផ្ទុះអាវុធដាក់គ្នាជាញឹកញ៉ាប់ ដោយចោទប្រកាន់គ្នាទៅវិញទៅមក ជាអ្នកបំពាន់បទឈប់បាញ់។

នៅថ្ងៃទី១ខែមករាមេបញ្ចាការកងទ័ពឥណ្ឌា ឧត្តមសេនី Bipin Rawat បានប្រកាសថា ទាហានប្រទេសនេះចង់ឲ្យមានសន្តិភាព លើពិភពលោក ប៉ុន្តែឥណ្ឌាមិនស្ទាក់ស្ទើរនៅក្នុងការប្រើកម្លាំងទ័ពពេលចាំបាច់។
កាលពីឆ្នាំ២០១៦ ទាហានឥណ្ឌារងការខូចខាតជាច្រើនដោយសារតែការវាយប្រហារតាមព្រំដែន ដោយមានទាហានជាង៦០នាក់ស្លាប់ ៕

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ