ចាប់តាំងពីដាក់របាំងចែកទ្រូងផ្លូវដោយគ្មានសញ្ញាសម្គាល់នៅផ្លុវ ម៉ុង ឬទ្ធី មានករណីគ្រោះថ្នាក់ចរាចរណ៍ស្ទើរាល់យប់!

3 សប្តាហ៍ មុន 46 តូ សុផល

 ភ្នំពេញ ៖ ជនជាតិកូរ៉េពីនាក់ប្ដីប្រពន្ធបើករថយន្តធ្លាប់បត់ផ្លូវជិះគ្មានរបាំងថ្មដល់លើកនេះ ខាងជំនាញធ្វើផ្លូវថ្នល់ដាក់របាំងថ្មដោយមិនដាក់សញ្ញាសម្គាល់ ក៍ជ្រុលទៅបុកក្បាលនាគនោះបណ្ដាលអោយរងរបួសប្រពន្ធដែលរួមដំណើរជាមួយ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩និង០០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវឧក ញា ម៉ុង ឫទ្ធី មុខ ហាងស៊ុប អាសុីសូគីស៊ុប ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាកកាមរីសេរ៊ីឆ្នាំ ៩៥ ពណ័សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង 2A -0836 បើកបរដោយបុរសម្នាក់ឈ្មោះ ឆុង សាំង យុគ ភេទប្រុស អាយុ45ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២០ ផ្លូវ៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រួមជាមួយប្រពន្ធម្នាក់ទៀតមិនស្គាល់ឈ្មោះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកតាមផ្លូវឧកញា ម៉ុង ឫទ្ធី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុដោយសារតែរថយន្តខាងលើមិនដឹងថាចំនុចខាងលើទើបតែដាក់របាំងថ្មពុះចែកទ្រូងផ្លូវថ្មីៗទើបម្ចាស់រថយន្តមិនបានចាប់អារម្មណ៍ហើយបានបើករថយន្តបត់ឆ្វេងទាំងមិនដឹងហើយជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលអោយក្បាលនាគថ្មពុះចែកទ្រូងផ្លូវវៀចចេញពីទ្រង់ទ្រាយដើមទាំងស្រុងចំនែករថយន្តវិញខ្ទេចផ្នែកខាងមុខទាំងស្រុងធ្វើអោយប្រពន្ធអ្នកបើកបរដែលអង្គុយទន្ទឹមជាមួយអ្នកបើកបរនោះដែលមិនបានពាក់ខ្សែក្រវាត់ហោះទៅបុកកញ្ចក់រថយន្តបណ្ដាលអោយបែកក្បាលនិងបាក់ដៃខាងស្ដាំ រីឯអ្នកបើកបរដែលជាប្ដីស្ដ្រីរងគ្រោះមិនមានរងរបួសអ្វីនោះទេ ប្រភពបានបន្តថា នៅត្រង់ចំនុចខាងលើនេះពីមុនមកមិនធ្លាប់មានរបាំងថ្មពុះចែកទ្រូងផ្លូវអ្វីនោះទេដោយសារតែផ្លូវខាងលើនោះមិនមានភ្លើងបំភ្លឺផ្លូវហើយក្បាលនាគដែលទើបនិងដាក់នោះក៍មិនមានសញ្ញាសំគាល់អ្វីនោះទេ ទើបធ្វើអោយអ្នកដំណើរដែលតែធ្លាប់ តែបត់ផ្លូវនោះមិនបានចាប់អារម្មណ៍ហើយបត់ទៅបុកក្បាលនាគថ្មនោះតែម្ដងទៅ ហើយមុនហេតុនេះ កើតឡើងកន្លះម៉ោងក៍មានម៉ូតូមួយគ្រឿងដែលបានជិះបុកចំនុចត្រង់នោះដែរតែរងរបួសស្រាលហើយបានលើកម៉ូតូជិះចេញទៅបាត់ទៅ។

គួររំលឹកដែរថានៅលើកំណាត់ផ្លូវ ម៉ុង ឬទីចាប់តាំងពីធ្វើ និងរៀបចំដាក់របាំងចែកទ្រូងផ្លូវដែលមិនមានដាក់សញ្ញាសំគាល់នេះ តែង តែមានករណីគ្រោះថ្នាក់ជាញ៉ឹកញាប់។ ពលរដ្ឋសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធជួយបើកភ្នែកពិនិត្យមើលផង ព្រោះអាយុជីវិតមនុស្ស មិនមែនទៅមួយថ្ងៃវិលមកវិញទេ។

ក្រោយពេលកើតហេតុនារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាប់មន្ទីរពេទ្យកាល់ម៉ែតដឹកជនរងគ្រោះយកទៅសង្គ្រោះចំណែករថយន្តវិញត្រូវបានជំនាញចរាចរណ៍រាជធានីធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំការដោះស្រាយនៅពេលក្រោយ ៕

អាន៖  នាយនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំច្រនៀង ចេញពី KTV ស្រវឹង បើករថយន្តបុកមនុស្សស្លាប់៣នាក់

 

 

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលអោយមនុស្ស ០២នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ

2 ថ្ងៃ មុន 25 តូ សុផល

រថយន្តដឹកទំនិញបើកលឿនដូចហោះគេចពីរថយន្តស្ទូច ទៅបុកបង្គោលភ្លើង

2 ថ្ងៃ មុន 63 តូ សុផល

សាកបុកបន្តិចមើល! ម៉ូតូទើបលួចបានពីប្រទេសថៃ និងរថយន្តសារ៉ែនប៉ូលីសមួយណារឹុងមាំជាង!

2 ថ្ងៃ មុន 215 តូ សុផល

របួសបែកមុខមាត់ហូរឈាមស្រោចពេញខ្លួន ក្រោយត្រូវរថយន្តបុកពីក្រោយ

4 ថ្ងៃ មុន 27 តូ សុផល

របួសធ្ងន់២នាក់ ម្នាក់ទៀតរបួសស្រាល ខណះស្រវឹងជោគជាំជិះម៉ូតូទៅបុករថយន្តទាំងកំរោល

4 ថ្ងៃ មុន 59 តូ សុផល

បើកបរក្នុងស្ថានភាពស្រវឹងដូលរបួសទាំងអ្នកឌុបទាំងអ្នកជិះ

6 ថ្ងៃ មុន 165 តូ សុផល

ជិះបញ្ច្រាស ហេីយបត់មិនប្រយត្ន័បុកម៉ូតូមួយគ្រឿង បណ្តាលអោយរងរបួសបាក់ភ្លៅម្នាក់និងរងរបួសស្រាលម្នាក់

1 សប្តាហ៍ មុន 43 តូ សុផល

ធ្លាយពោះចេញក្រៅខ្លួន ដាច់ក្បាលជាពីរ ក្នងករណីគ្រោះថ្នាក់ចរាចរណ៍រវាង គោយន្តកន្ត្រៃ និងម៉ូតូ

2 សប្តាហ៍ មុន 245 តូ សុផល

ការលក់ដូររំលោភលេីផ្លូវនៅចំណុច គល់ស្ពានព្រែកតាមាក ជាដេីមចមនៃការផ្តាច់សង្ខារមនុស្ស និងអ្នករបួសជាច្រេីននាក់

2 សប្តាហ៍ មុន 257 តូ សុផល

TACOMAពាក់ស្លាកលេខរដ្ឋបើកបុកម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបានបើករត់គេចបាត់

2 សប្តាហ៍ មុន 14 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម