ព្រឹតិ្តការណ៍ថ្មីៗ

អាហារ9 យ៉ាងដែលជួយឲ្យប្រុសៗខ្លាំង

1 ឆ្នាំ មុន 8 តូ សុផល

ឆាកជីវិតរបស់មនុស្សប្រុសបានចាត់ទុក្ខសុខភាពផ្លូវភេទគឺជារឿងមួយដ៏សំខាន់ដែលមិនអាចខ្វះបាន ព្រោះមនុស្សស្រីអាចទទួលអារម្មណ៍មានក្តីសុខបាន ឬមិនបានក៏អាស្រ័យលើសមត្ថភាពរបស់វា។
ដូច្នេះហើយ ដើម្បីបង្កើតជីវិតផ្លូវភេទរបស់បុរសឲកាន់តែមានភាពរឹងមាំអ្នកគួរតែបរិភោគអាហារដែលមានជីវជាតិមួយចំនួន។ ទន្ទឹមនឹងនេះផងដែរអ្នកគួរតែជៀសវាងការសេពគ្រឿងស្រវឹង, ការប្រើប្រាស់គ្រឿងញៀន, ខ្វះការគេង និងប្រើប្រាស់ថ្នាំមួយផ្សេងៗដែលអតុល្យភាពអ័រម៉ូន ដែលជាហេតុបង្កឲ្យអ្នកមានចំណង់ផ្លូវភេទទាប។ សកម្មភាពទាំងនេះប្រសិនបើករណីធ្ងន់ធ្ងរអាចធ្វើឲ្យមានជំងឺងាប់លិង្គ។

1 ទឹកដោះគោ
អាហារដែលបានមកពីសត្វដូចជាទឹកដោះគោ សម្បូរទៅដោយក្រែម និងប៊ឺសម្រាប់ជំនួយដល់ជីវិតផ្លូវភេទឲ្យមានសុខភាពល្អ។ បរិភោគទឹកដោះគោក្តៅៗមួយកែវមុនពេលចូលគេងនឹងជួយអ្នកបាន។

2 អយស្ទ័រ
អយស្ទ័រគឺជាអាហារដែលសម្បូរទៅក្នុងជីវជាតិ ហើយត្រូវបានគេទទួលស្គាល់ថាជាប្រភពដ៏ប្រសើរសម្រាប់ជំនួយដល់ផ្លូវភេទ។ អាហារសមុទ្រមួយប្រភេទនេះគឺជាដំណោះស្រាយមួយដ៏ពិសេសក្នុងការបង្កើនចំណង់ផ្លូវភេទបុរស។

3 ថ្លេីម
ថ្លើមមានផ្ទុកជាស័ង្កសី និងជំនួយក្នុងការរក្សាកម្រិតអ័រម៉ូន Tstosterone ល្អបំផុត។

4 ស៊ុត
ស៊ុតជាអាហារមួយប្រភេទដែលល្អបំផុតសម្រាប់សុខភាពផ្លូវភេទរបស់បុរស។ ការបញ្ចូលស៊ុតទៅក្នុងរបបអាហារជាប្រចាំអ្នកនឹងទទួលបាន វីតាមីន B5 និង B6 មិនតែប៉ុណ្ណោះជាតិប្រូតេអ៊ីនដ៏សម្បូរបែបនៅក្នុងស៊ុតគឺជាអាហារប៊ូវសម្រាប់សុខភាពផ្លូវភេទបុរស។

4 ចេក
ចេកគឺជាប្រភពប៉ូតាស្យូម, ម៉ាញេស្យូម, វីតាមីន B ហើយត្រូវបានរាប់បញ្ចូលក្នុងអាហារដែលបង្កើនសុខភាពផ្លូវភេទដូចគ្នា។

5 កាហ្វេ
កាហ្វេក៏ត្រូវបានជាប់ក្នុងបញ្ចីភេសជ្ជៈប៊ូវកំលាំងសម្រាប់បុរសផងដែរ។ ផឹកកាហ្វេមួយពែងរៀងរាល់ព្រឹក នឹងជួយបង្កើនចំណងផ្លូវភេទរបស់អ្នក។

6 ត្រី
ត្រីដែលសម្បូរទៅដោយអូមេហ្គា ៣ គឺជាអាហារដ៏ល្អសសម្រាប់ចំណង់ផ្លូវភេទ ជាពិសេសគឺខ្លាញ់ត្រីអាចជួយបំប៉នដំណើរការរបស់អ្នកឲ្យកាន់តែខ្លាំង។

7 សាច់គោអាំង
សាច់គោអាំងស្រដៀងគ្នាទៅនឹងមុខងាររបស់ថ្លើមដែរ ហើយវាមានផ្ទុកជាស័ង្កសីដូចគ្នា។ គ្រាន់តែអ្នករួមបញ្ចូលសាច់គោបន្តិចបន្តួចចូលទៅក្នុងរបបអាហារ នឹងជួយឲ្យអ្នកមានកំលាំងខ្លាំង។

8 សាច់ចៀម
សាច់ចៀមជាប្រភពដ៏សម្បូរបែបនៃសារធាតុស័ង្កសី។ លោកអ្នកអាចច្នៃសាច់ចៀមទៅជាអាហារផ្សេងៗបាន ព្រោះវាអាចជួយជំរុញដល់ចំណង់ផ្លូវភេទដូចគ្នា។

9 ស្រាក្រហម
នេះគឺជាជម្រើសមួយដ៏ល្អជាជាងការសេពគ្រឿងស្រវឹង។ ទទួលទានស្រាក្រហម មួយឬពីរកែវនឹងជួយបង្កើនចំណង់ផ្លូវភេទរបស់អ្នកានយ៉ាងមានប្រសឹទ្ធភាព

ប្រភព៖ boldsky

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ