ព្រឹតិ្តការណ៍ថ្មីៗ

លោក ​ប៉ាង​ លីដា​ អភិបាលរងខណ្ឌទួលគោក​អញ្ជើញ​ចុះសួរសុខទុក្ខលើកទឹកចិត្តអ្នកសារ​ព័ត៌​មានម្នាក់​ មានកូនតូចឈឺ​សម្រាក​ព្យាបាល​ក្នុងមន្ទីរ​ពេទ្យកុមារជាតិ

2 ឆ្នាំ មុន 0 tnn_admin

ភ្នំពេញ៖ រសៀលថ្ងៃនេះវេលាម៉ោង១ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ អភិបាលរងខណ្ឌទួលគោកលោក ប៉ាង លីដា មានទាំងក្រុមគ្រួសារផងនោះ បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តគ្រួសារលោក សំបុល វិជ្ជា និពន្ធនាយកព័ត៌មានTNN ដែលមានកូនតូច កើតមិនគ្រប់ខែ មានជម្ងឺឈឺជាប់ជាប្រចាំ ដែលបានចូលសំរាកយ៉ាងប្រញ៉ាប់តាំងតែវេលាម៉ោង១១យប់ថ្ងៃទី១៣ម្សិលមិុញម្លេះ រហូតបច្ចុប្បន្នកំពុងសំរាកព្យាបាលជម្ងឺនៅ អាគារB ស្ថិតក្នុងមន្ទីរពេទ្យកុមារជាតិ  ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាកុមារីដែលស្ថិតក្នុងការព្យាលពីសំណាក់ក្រុមគ្រូពេទ្យនេះ មានឈ្មោះសំបុល អេលីស អាយុ៧ខែជាកុមារដែលតែងតែរត់រកមន្ទីរពេទ្យស្ទើររាល់អាទិត្យ និងទើបមានទម្ងន់បានតែ៤គីឡូប៉ុណ្ណោះ ខណ:ដែលកើតមិនគ្រប់ខែបានត្រឹម៧ខែស្ថិតក្នុងការវះកាត់សង្គ្រោះពីក្រុមគ្រូពេទ្យ។

ជាមួយគ្នានៃការចុះលើកទឹកចិត្តនេះដែរ លោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបាននាំយកនូវគ្រឿងបរិភោគ  មាន ទឹកដោះគោឆៅ ក្រូចពោធិសាត់ ប៉ម និងផ្លែស៊េរី រួមមានថវិកាចំនួន ១២មឺុនរៀល ដើម្បី ជួយសំរួលដល់ថ្លៃព្យាបាលរបស់ក្រុមគ្រួសារ។មិនតែប៉ុណ្ណោះលោកថែមទាំងបានសំណេះសំណាលជាមួយគ្រួសារ និងក្មេងៗដែលបានសំរាកនៅទីនោះផងដែរ ដោយគ្មានការរើសអើង។
ជាមួយគ្នានេះដែរនិពន្ធនាយកព័ត៌មានTNN លោក សំបុល វិជ្ជា សូមអរគុណដល់អភិបាលរងខណ្ឌទួលគោក លោកប៉ាង លីដា ដែលបានចំណាយពេលវេលាដ៏មានតំលៃអញ្ជើញមកផ្តល់កម្លាំងចិត្តដល់រូបលោកខណ:មានកូនឈឺក្នុងមន្ទីរពេទ្យ។

មិនតែប៉ុណ្ណោះលោក វិជ្ជា ក៏បានអោយដឹងដែរថាលោកនឹងសូមធ្វើការថ្លែងអំណរគុណមួយផ្សេងទៀតដល់ក្រុមការងារមនុស្សធម៌ និងសប្បុរជននឹងមានរាយនាមជាបន្តបន្ទាប់ ដែលបានឧប្ថម្ភថវិកា ជួយសំរួលដល់រូបលោកគ្រាដែលមានទុក្ខលំបាកក្នុងនាមជាប្រជាជាតិតែមួយ។

Screenshot_2016-06-14-15-08-36

Screenshot_2016-06-14-15-09-16received_1791520434413955-1 FB_IMG_1465889943437-1received_1791519431080722 received_1791519164414082 received_1791519287747403 received_1791518357747496 received_1791519374414061

IMG-20160614-WA0192 IMG-20160614-WA0190 IMG-20160614-WA0189 IMG-20160614-WA0186 IMG-20160614-WA0185 IMG-20160614-WA0184 IMG-20160614-WA0183 IMG-20160614-WA0158 IMG-20160614-WA0156 IMG-20160614-WA0149

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ