ដល់ថ្ងៃនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ហើយ!

3 ខែ មុន 143 តូ សុផល

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ នឹងបើកយុទ្ធនាការ លើកទី១ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដើម្បីម្ចាស់ការការពារ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋប្រឆាំងទប់ស្កាត់ចំពោះមហន្តរាយដែលបណ្តាលមកពីឥទ្ធិពលនៃគ្រឿងញៀនខុសច្បាប់សំដៅរក្សាការពាររឹងមាំនូវខឿនសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិទ្យាស្ថានជាតិអប់រំ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា កម្ពុជារក្សាបានកិត្តិយសល្អថាជាប្រទេសមិន ផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀន ប៉ុន្តែនៅមានសកម្មភាពលួច លាក់ចូលគ្រឿងញៀនពីក្រៅប្រទេសតាមច្រករបៀងព្រំដែនទិសឥ្ឍសានប្រទេស និងតាមជើងយន្តហោះ ជាពិសេសពីទ្វីបអាហ្វ្រិក និងអាមេរិក ខាងត្បូង ក្នុងគោលដៅដើម្បីបន្តនាំចេញទៅប្រទេសទី៣ និងមួយចំនួន ទៀតសម្រាប់ទីផ្សារក្នុងប្រទេស។

ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានបន្តថា តាមការកត់សម្គាល់ឃើញថានិន្នាការចរាចរ និងជួញដូរគ្រឿងញៀន មិនមានការថយចុះនោះទេ ជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ នគរបាល និងកងរាជអាវុធហត្ថបង្ក្រាបបាន៤.១៩១ករណី (បទល្មើសប្រើប្រាស់១.១១២ករណី), ចាប់ជនសង្ស័យសរុប៩.៨០២នាក់ (អ្នកប្រើប្រាស់គ្រឿងញៀន៣.៦១១នាក់) និងរឹបអូសគ្រឿងញៀនជាង១៧៥គីឡូក្រាម៧៩៦ក្រាម។ កត្តានេះធ្វើឲ្យការប្រើប្រាស់គ្រឿងញៀនមានការកើនឡើង និងមានការរីករាលដាលគួរឲ្យព្រួយបារម្ភពីទីក្រុងរហូតដល់ជនបទតំបន់ដាច់ស្រយាលមួយចំនួន (តាមតួលេខនៃការធ្វើសម្រង់អ្នកញៀនគ្រឿងញៀនមានចំនួន១៨.៥៥៤នាក់ កើនឡើង៤.២៤២នាក់ ស្មើនឹង២៩,៦៣ភាគរយ ធៀបនឹងពេលមុន)។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ទាក់ទងនឹងការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដែលកំណត់រយៈពេល៦ខែចាប់ផ្តើមពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ អាចនឹងមានសំណួរលើកឡើងថាហេតុ អ្វីបានជារាជរដ្ឋាភិបាលទើបតែចាប់ផ្តើមយ៉ាងដូច្នេះ? តាមពិតការប្រយុទ្ធ ប្រឆាំងគ្រឿងញៀននៅព្រះរាជាណាចក្រកម្ពុជាត្រូវបានរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបយ៉ាងសកម្មផុលផុសនៅទូទាំងប្រទេស ជាច្រើនឆ្នាំមកហើយដោយបានទទួលលទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងកម្ពុជារក្សាបានកិត្តិយសល្អជាប្រទេសមិនផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀន។

សម្តេចក្រឡាហោម បានលើកឡើងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាបញ្ហាស្មុគស្មាញទាក់ទឹនដល់ច្រើនបញ្ហាមានលក្ខណៈបែបពហុវិស័យដែលទាមទារឲ្យមានការចូលរួមពីគ្រប់សមាសភាពនៃសង្គមរួមទាំងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ វិស័យឯកជន ប្រជាពលរដ្ឋព្រមទាំងយន្តការក្នុង និងក្រៅប្រទេសផងដែរ។

សម្តេចក្រឡាហោម បានបន្តថា ជាមួយគ្នានោះគ្រប់ក្រសួងស្ថាប័ន ដែល មានការពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ត្រូវយក ចិត្តទុកដាក់ចំពោះយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយត្រូវជម្រុញ និងគាំទ្រយន្តការនោះឲ្យអនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួនតាមគោល ការណ៍ណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញកន្លងមក ៕

  

}

អាន៖  អធិការដ្ឋានខណ្ឌឬស្សីកែវប្រើវិធានការស្រាវជ្រាវគ្រប់រូបភាពដើម្បីបង្ក្រាបសមាសភាណពាក់ព័ន្ធគ្រឿងញៀន​និងបទល្មើសព្រហ្មទណ្ឌ

 

 

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

1 ថ្ងៃ មុន 287 តូ សុផល

សមត្ថកិច្ចក្រុងកំពតឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀន

3 ថ្ងៃ មុន 467 តូ សុផល

ក្មេងអាយុ៨ឆ្នាំម្នាក់ចាញ់បោកជនជួញដូរគ្រឿងញៀន អោយឈរលក់ថ្នាំអោយ

3 ថ្ងៃ មុន 585 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ក្នុងសង្កាត់ច្រាំងចំរេះ២ ពាក់ព័ន្ធនឹងគ្រឿងញៀន

3 ថ្ងៃ មុន 241 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឈរលក់ថ្នាំញៀនផ្លូវរថភ្លើងត្រូវសមត្ថកិច្ចឃាត់ខ្លួនដកហូតថ្នាំញៀន២កញ្ចប់ធំ

5 ថ្ងៃ មុន 275 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

កម្លាំងប្រឆាំងគ្រឿងញៀនខណ្ឌឬស្សីកែវ បង្ក្រាបបានស្ត្រីម្នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់

6 ថ្ងៃ មុន 338 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

6 ថ្ងៃ មុន 284 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

1 សប្តាហ៍ មុន 157 តូ សុផល

កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យឆ្មក់ចូលក្នុងកុងស៊ីកាប់ជ្រូកឃាត់ខ្លួនស្ត្រីជួញដូរថ្នាំញៀនម្នាក់

1 សប្តាហ៍ មុន 498 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

សមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនជាច្រើនកញ្ចប់តូចធំ 

1 សប្តាហ៍ មុន 518 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម