ចាក់ធុងបាសរាំលេងសប្បាយឆ្លងឆ្នាំ ត្រូវអតិតបងធំញៀនថ្នាំធ្លាប់ជាប់គុកចូលទៅអុកឡុកវាយរត់បាទជើងស ព្រាត!

3 ខែ មុន 87 តូ សុផល

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់យកមកប្រគល់អោយសមត្ថកិច្ចក្រោយពីបានអុកឡុងនិងវាយបណ្តាលអោយបុរស២នាក់ឪពុកនិងកូនខៀវភ្នែក។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០០និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ មករា២០១៧ នៅក្នុងក្រុម ០៦ភូមិអូរបែកក្អមសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនបង្ករឈ្មោះជ័យ សេរីវីហ្សា ហៅ គោ អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៣៤០ផ្លូវលំភូមិអូរបែកក្អមសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះដួង រតនា អាយុ៤៩ឆ្នាំនិងឈ្មោះរតនា រតនះ អាយុ២២ឆ្នាំ (ជាឪពុកនិងកូន)ស្នាក់នៅភូមិអូរបែកក្អមសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពបានប្រាប់ថានៅមុនកើតហេតុមានកម្មវិធីចាក់ធុងបាសរាំលេងក្នុងភូមិដើម្បីសប្បាយរីករាយឆ្លងឆ្នាំ សកលខណះនោះស្រាប់តែដោយសាររាំប៉ះគ្នាធ្វើអោយជនបង្កបានទៅរករឿងយុវជន២នាក់ដែលមករាំលេងពេលនោះបុរសរងគ្រោះបានចូលទៅឃាត់កុំអោយវាយគ្នាក៍ត្រូវជនបង្ករវាយត្រូវភ្នែកខាងឆ្វេងមួយដៃបណ្តាលើអោយខៀវភ្នែកមួយជំហៀងតែម្តងហើយត្រូវបានអ្នកភូមិបំបែកចេញ។
ប្រភពបានប្រាប់ទៀតថាពេលអ្នកភូមិបំបែកហើយជនបង្ករបានរត់ចូលក្នុងផ្ទះយកកាំបិតប័ុងតោចេញមករក រឿងកាប់គេឯងម្តងទៀតនិងបានចូលទៅក្នុងផ្ទះជនរកគ្រោះគំរាមកាប់កូនគាត់ឈ្មោះរតនា រតនះ ពេលនោះបានប្រតាយប្រតប់គ្នានិងវាយកូនគាត់ត្រូវភ្នែកខាងឆ្វេងមួយដៃខៀវដែលទើបអ្នកភូមិនាំគ្នាចាប់យកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរ។

គួរបញ្ជាក់ថាជនបង្កខាងលើជាសមាសភាពជាបងធំក្នុងភូមិប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធធនាគា ផងពីបទឆក់ខ្សែក តាមដងផ្លូវត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន។

ក្នុងករណីនេះយុវជនខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

d.getElementsByTagName(‘head’)[0].appendChild(s);

អាន៖  ជនជាតិចិនចូល(ខារ៉ាអូខេនគរសំរិទ្ធិ)ផឹកសីុវាយនារីមេកា

 

 

ថៅកែស្ថានីប្រេងយីហោ”លី លីន”និងជាម្ចាស់ផ្ទះសំណាក់យីហោ “ភូមិមាស” វាយស្ត្រីម្នាក់របួសយ៉ាងដំណំ

16 ម៉ោង មុន 1350 តូ សុផល

ចាប់ខ្លួនបុរសម្នាក់ក្រោយពីយកដែកឆាបចាក់គេអោយរងរបួស

2 ថ្ងៃ មុន 158 តូ សុផល

(VIDEO) ព្រួតវាយមនុស្សច្រឡំ បែរជាចោទថាមេប៉ុស្ដិ៍ និងក្រុមព្រះសង្ឃគណៈកម្មការអាចារ្យ បិទទ្វាររបងវត្តអោយក្មេងស្ទាវបង្ករឿង

4 ថ្ងៃ មុន 1903 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

បែកថ្នាំយុវជនម្នាក់យកដុំថ្មគប់ចូលផ្ទះគេ រងរបួស២នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

1 សប្តាហ៍ មុន 312 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ក្រុមអ្នកបើកតាក់សុី Choice ៣ឡាន ព្រួតវាយបុរស២នាក់ជ្រុះធ្មេញប៉ោងមុខបោងមាត់

1 សប្តាហ៍ មុន 611 តូ សុផល

កាប់ប្អូនថ្លៃម្តងហើយមិនអស់ចិត្ត ចូលមកកាប់ទៀតត្រូវសមត្ថកិច្ចអូស ក

1 សប្តាហ៍ មុន 761 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ទ្រាំនិងប្រុសស្នេហ៍វាយធ្វើបាបមិនបានរត់មកប្តឹងសមត្ថកិច្ចអោយជួយ ចុះកាលដែល…………..?

4 សប្តាហ៍ មុន 553 តូ សុផល

មេទានហានម្នាក់ ទាញយកទូរស័ព្ទដៃពីអ្នកកាសែតដែលកំពុងថតបទល្មើសកាយដីជើងភ្នំ យកទៅលុបរូបចោល

4 សប្តាហ៍ មុន 1184 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ក្រុមគ្រួសារសពការ៉ាស់សាំង LIM LONG ចាប់ក្របួចកអាវ អ្នកយកព័ត៌មានFresh News និងភ្នាក់ងារប៉ុស្តិ៍លេខ៩ថតស្ទុះមកចាប់ទូរស័ព្ទបោកចោលនិងគំរាមវាយ

1 ខែ មុន 243 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ក្លែមសាច់ឆ្កែទាស់សំដីរឿងជល់កែវកាប់គ្នាប្រាវរបួសទាំង សងខាង ត្រូវប៉ូលីសឃាត់ខ្លួន

1 ខែ មុន 101 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម