ព្រឹតិ្តការណ៍ថ្មីៗ

ទំនងជាចរចារជាមួយអភិបាលខណ្ឌត្រូវបានជាសំណង់សង់អត់ច្បាប់ និងសង់រំលោភចំណីផ្លូវនៅខណ្ឌសែនសុខនៅតែបន្តសាងសង់រួចរាល់១០០%

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ៖ ទីតាំងការដ្ឋានសំណង់ដ៍ធំមួយកន្លែង ដែលគេដឹងថាមិនមានច្បាប់អនុញ្ញាតិ និងសង់រំលោភនៅលើចំណីផ្លូវសារធារណះប្រវែង ៧,៥០ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំអោយរុះរើ ប៉ុន្តែការរុះរើនោះ គឹមានប្រវែងតែ ២,៥០ម៉ែត្រប៉ុណ្ណោះ ។

ទីតាំងសំណង់ខាងលើនេះ ស្ថិតនៅ តាមបណ្តាយផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមបញ្ជាក់អោយដឹងថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខបានចុះផ្អាការសាងសង់សំណង់ដ៍ធំមួូយកន្លែងនេះផងដែរ បន្ទាប់ពីរកឃើញថា ម្ចាស់ការដ្ឋានសំណង់ លួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតិ និងសង់រំលោភយកលើចំណីផ្លូវប្រវែង ៧.៥០ម៉ែត្រ ដែលមានតំណាងម្ចាស់ឈ្មោះ ទន់ មួយ ភេទស្រី ជាអ្នកមើលការខុសត្រូវនៅទីនោះ ។ ដែលការដ្ឋានសំណង់មួយនេះ ត្រូវបានតំណាងម្ចាស់ប្រាប់ថា សង់ជាបន្ទប់សម្រាប់ជួលស្នាក់នៅប្រមាណ ១១៥បន្ទប់ ។
មន្ត្រីសាលាខណ្ឌសែនសុខបានអោយដឹងថា ការដ្ឋានសំណង់មួយនេះពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូនោះទេ ទើបលោក បុឹល កុសល បញ្ជាអោយមន្ត្រីពាក់ព័ន្ធចុះផ្អាកជាបន្ទាន់។
មន្ត្រីសាលាខណ្ឌប្រាប់បន្តថា ការដ្ឋានសំណងដ៍ធំមួយនេះមិនត្រឹមតែសាងសង់អត់ច្បាប់អនុញ្ញាតិនោះទេ ថែមទាំងសង់រំលោភលើចំណីផ្លូវសារធារណៈទៀផង ប្រវែង ៧;៥០ម៉ែត្រ ហេតុដូច្នេះហើយទើបលោកអភិបាលខណ្ឌបញ្ជាអោយមន្ត្រីជំនាញចុះផ្អាកអោយខានតែបានទោះស្ថិតក្នុងកាលទេសះអ្វីក៍ដោយ។
ពាក់ព័ន្ធករណីនេះត្រូវបានបងប្អូនប្រជាពលរដ្ឋលើកឡើងថា ការដ្ឋានសំណង់ដ៍ធំប៉ុណ្ណឹងហើយ ទាល់តែសាងសង់ជិតរួចរាល់ ទើបអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ចុះធ្វើការត្រួតពិនិត្យបានដឹងថា គ្មានច្បាប់អនុញ្ញាតិ និងសង់រំលោភយកចំណីផ្លូវសាធារណៈប្រវែង
ប្រវែង ៧,៥០ម៉ែត្រ ហើយត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំអោយរុះរើ ប៉ុន្តែការរុះរើនោះទៀតសោធ តែប្រវែងតែ ២,៥០ម៉ែត្រប៉ុណ្ណោះ បើទោះបីដឹងថា ការសាងសង់គ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវក៍ដោយ ។
ប្រជាពលរដ្ឋលើកជាសំនួរសួរថា តើអាជ្ញាធរខណ្ឌសែនសុខ ធ្វើបែបនេះត្រឹមត្រូវតាមច្បាប់ នៃការសាងសង់ដែរ ឫទេ ? ៕

image image image image image image image

 }

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ