ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខេត្តកំពត បានរៀបចំពិធីជិះកង់ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០១៦-២០១៧ នៅបរិវេណរង្វង់មូលទុរេន ក្រោមប្រធានបទ ‘ដើម្បីសុខភាព ទីក្រុងស្អាត សុវត្ថិភាពធ្វើដំណើរ និងទប់ស្កាត់ការជួញដូរផ្លូវភេទ’

1 ឆ្នាំ មុន 3 តូ សុផល

កំពត ៖ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៧:៣០នាទី រដ្ឋបាលខេត្តកំពត បានរៀបចំពិធីជិះកង់ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០១៦-២០១៧ នៅបរិវេណរង្វង់មូលទុរេន ក្រោមប្រធានបទ ‘ដើម្បីសុខភាព ទីក្រុងស្អាត សុវត្ថិភាពធ្វើដំណើរ និងទប់ស្កាត់ការជួញដូរផ្លូវភេទ’ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្ត្រី ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្ត ។

នៅក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមរបស់មន្ត្រីរាជការ នៃមន្ទីរ-អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ៥០០នាក់ ។ កម្មវិធីបានបញ្ចប់នៅវេលាម៉ោង ៩:០០នាទី ប្រកបដោយបរិយាកាសសាមគ្គីភាព និងភាពសប្បាយរីករាយក្រៃលែង ។

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: