ព្រឹតិ្តការណ៍ថ្មីៗ

បាត់ខ្លួនស្ត្រីជាម្តាយ និងកូនជនជាតិវៀតណាម២នាក់ក្នុងករណីលិចទូកដឹកទំនិញនៅស្រុកកៀនស្វាយ

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តកណ្តាល៖ ម្តាយនិងកូនប្រុសម្នាក់បាត់ខ្លួនក្នុងករណីលិចទូកដឹកទំនិញនៅស្រុកកៀនស្វាយ

ហេតុការណ៍នេះ កើតឡើងវេលាម៉ោង០៣ទាបភ្លឺថ្ងៃទី១៣.០៦.២០១៦នៅចំណុចកំពង់ផែដែកឈ្មោះយូ លឹម ស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន០៨នាក់ ប្រុស០៧នាក់ស្រី០១នាក់ បាត់ខ្លួន០២នាក់ស្រី០១នាក់
១.ឈ្មោះចាំង ម៉ីថាន់ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម(បាត់ខ្លួន)
២.ឈ្មោះផាម ជីធិន ភេទប្រុសអាយុ០២ឆ្នាំ(កូនរបស់ឈ្មោះចាំង ម៉ីថាន់ )។ ប្រភពពីក្លែងកើតហេតុបានអោយដឹងថា នៅថ្ងៃខែឆ្នាំខាងលើវេលាម៉ោង១៩.៣០នាទីទូកដឹកដែក០១ គ្រឿង ចំណុះ៣០០តោនមកពីប្រទេសវៀតណាម បានចូលចតចំណុចកើតហេតុខាងលើលុះដល់ វេលាម៉ោងកើត ហេតុស្រាប់តែទឹកនាចទៅវិញបណ្តាលឲ្យទូកផ្អៀង លិចទៅក្នុងទឹកទន្លេបាត់ខ្លួនមនុស្សចំនួន០២នាក់ ។
ជុំវិញករណីនេះកម្លាំងសណ្តាប់ធ្នាប់ចរាចណ៍ ស្រុកកៀនស្វាយ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកកៀនស្វាយ និងប៉ុស្តិនគររដ្ឋបាលបន្ទាយដែក បានចុះមកដល់កន្លែងកើតហេតុដើម្បីបន្តចាត់ការតាមនីតិវិធី ។

image image image image image image imageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ