គ្រាន់តែរឿងជិះម៉ូតូវ៉ាទៅមុខបន្តិច ចុះពីលើម៉ូតូវាយក្បាលរបួសធ្ងន់!

5 ខែ មុន 60 តូ សុផល

ភ្នំពេញ ៖ តើវប្បធម៌នៃការយោគយល់អាធ្យាស្រ័យក្នុងនាមជាខ្មែរដូចគ្នាទៅណាអស់ហើយ? ខណះកំពុងតែស្ទះចរាចរណ៍ខ្លាំងតាមផ្លូវ២៧១ មានម៉ូតូពីរគ្រឿងបានឈ្លោះគ្នាវាយគ្នាតាមផ្លូវគ្រាន់តែរឿងជិះម៉ូតូវ៉ាពីខាងមុខម៉ូតូមួយគ្រឿងទៀតសោះទើបបង្កជាហិង្សាវាយគ្នាបែកក្បាលហូរឈាមជោគខ្លូន។ ហេតុការណ៌នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៩និង៣០នាទីយប់ថ្ងៃទី៣០ខែធ្នូ ឆ្នាំ ២០១៦ ត្រង់ចំនុចមុខហាងខារ៉ាអូខេញូស្ដារ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AZ -8673 បើកបរដោយបុរសម្នាក់ឈ្មោះ ថា ភេទប្រុស អាយុ ប្រមាណជា៣៥ ឆ្នាំ បើកបរក្នុងទិសដៅពីជើងទៅត្បូងហើយលុះមកដល់ចំនុចកើតហេតុ ដោយសារតែចំនុចខាងលើកំពុងតែស្ទះចរាចរណ៍ខ្លាំង ម៉ូតូរងគ្រោះបានប្រឹងប្រជ្រៀតជែងយកទៅខាងមុខម៉ូតូបង្កមួយគ្រឿម៉ាកPCXពណ៌សពាក់ស្លាកលេខភ្នំពេញ 1FE -6247 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះបើកក្នុងទិសដៅពីជើងទៅត្បូងដូចគ្នាហើយស្រាប់តែពេលនោះម៉ូតូបង្កបានស្រែកអោយម្ចាស់ម៉ូតូរងគ្រឿថាជិះម៉ូតូភ្លើទេអីចេះតែវ៉ាទៅមុខមិនដឹងផ្លូវស្ទះទេអីហើយក្រោយមកម្ចាស់ម៉ូតូរងគ្រឿបានឈប់ម៉ូតូហើយបានប៉ះពាល់ពាក្យសម្ដីគ្នាទៅវិញទៅមករហូតដល់បង្កជាអំពើហិង្សាវាយគ្នាទៅវិញទៅមក ហើយខាងបង្កបានយកសោរម៉ូតូចាក់ក្បាលខាងរងគ្រោះបណ្ដាលអោយរងរបួសរយែសសៀតផ្កាខាងឆ្វេងហូរឈាមស្រោចពេញខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចកើតហេតុហើយបានហៅភាគីទាំងសងខាងនិយាយសម្របសម្រួលគ្នា ហើយក្រោយមកភាគីរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៍សំណូមពរអោយខាងភាគីបង្កជួយចេញថ្លៃព្យាបាលរបួសអោយទៅខាងគាត់តែប៉ុណ្ណោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  ឃាត់ខ្លួនមនុស្ស ៣នាក់ ដកហូតបាន ទូរហ្គេមបាញ់ត្រី ចំនួន ២គ្រឿង ទូរហ្គេមវ៉ៃប៉ុង ១១គ្រឿងនៅត្រពាំងឈូក

 

 

ដេញវាយគ្នាតាមដងផ្លូវ ខណៈសមត្ថកិច្ចតាមឃាត់ ផ្តួលម៉ូតូចោលរត់បាត់

3 ថ្ងៃ មុន 240 តូ សុផល

ផឹកសុីក្លែមសំដីវាយប្រាវជាប់ខ្នោះទាំង២

4 ថ្ងៃ មុន 271 តូ សុផល

ជិះម៉ូតូបុករថយន្ត ហើយចុះទៅវាយផ្អើលទាំងយប់

6 ថ្ងៃ មុន 62 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ផ្ទុះរឿងកក្រើកពេញប៉ុស្តិ៍ចោមចៅ ខណៈមេទាហានថ្នាក់ខ្ពស់ៗ មកអន្តារគមន៍រឿងកំបុិកកំប៉ុក

1 សប្តាហ៍ មុន 3057 តូ សុផល

កំពូលកូន! វាយឪពុកមួយកែបកង់អោយរបួស ព្រោះខឹងគាត់ស្តីប្រដៅ មិនខំរកស៊ី!

1 សប្តាហ៍ មុន 74 តូ សុផល

ម្ចាស់អាហារដ្ឋានយីហោ(វីស្នាយល៍)ទាស់ពាក្យសម្តីបន្តិចបន្តួចជាមួយមន្ត្រីសាលាខណ្ឌជ្រោយចង្វារ ត្រូវគេវាយទ្រមប៉ោងមុខមាត់ ជនបង្កគេចខ្លួនបាត់ម្ចាស់ហាងទាមទារឱ្យចេញមុខដោះស្រាយ

1 សប្តាហ៍ មុន 95 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ខ្លាំងប៉ះខ្លាំង! ផឹកស៊ីជាមួយគ្នាស្រវឹងរៀងខ្លួន វាយគ្នាមួយប្រាវ ម្នាក់ដេកពេទ្យ ម្នាក់ទៀតជាប់ខ្នោះ

2 សប្តាហ៍ មុន 31 តូ សុផល

តាមវាយដល់ក្នុងផ្ទះដើម្បីបញ្ចេញកំហឹង ព្រោះរងការចោទថានាំ ចៅគេខូច

3 សប្តាហ៍ មុន 495 តូ សុផល

ប្រពន្ធចុងមកដល់ផ្ទះប្រពន្ធដើម សុំលុយប្តីទុកឆ្លងទន្លេ តែទទួលបានក្បាច់គុណយ៉ាងចាស់ដៃ

3 សប្តាហ៍ មុន 3564 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

គំរាមបាញ់សំលាប់ និងគប់កញ្ចក់ផ្ទះបែកខ្ទេច ប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លាអោយជួយ តែមិនអើពើ!

1 ខែ មុន 7357 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម