ព្រឹតិ្តការណ៍ថ្មីៗ

យុវជន វន់ វណ្ណា ត្រូវខ្សែភ្លើងឆក់ពិការដៃទាំងគូរ ដង្ហើយរកជំនួយសម្រាលការលំបាកវេទនាក្នុងគ្រួសារ

3 ឆ្នាំ មុន 15 តូ សុផល

ខេត្តព្រៃវែង៖ នៅខែមិថុនា ឆ្នាំ២០១៥ យុវជន វន់ វណ្ណា អាយុ ២២ឆ្នាំ ពិការដៃទាំងគូរព្រោះត្រូវខ្សែភ្លើងឆក់ កាលប្អូនធ្វើជាជាងផ្សារ ដំបូលដែកនៅខេត្តក្រចេះ)ក្រោយខ្សែភ្លើងឆក់ ត្រូវបានគេបញ្ជូនទៅបាលនៅមន្ទីពេទ្យ កាល់មែត្រ ក្រោយមកបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ដោយស្ថានភាពធ្ងន់ធ្ងរទើបពេទ្យសម្រេចកាត់ ដៃប្អូនទាំងគូរខណៈ នោះគ្រួសារប្អូនបានលក់អស់កេរិ៍កោះ និងបន្តព្យាបាលប្អូនប្រុស ទំរាំជាសះស្បើយ គឺគ្មាន សល់អ្វីទាំងអស់ នៅសល់តែសំបកខ្ទមកំសត់ និងមិនអាចប្រកបកិច្ចការបានដូចមុន បច្ចុប្បន្នរស់នៅទាំង វេទនា ស៊ីអត់ស៊ីឃ្លាន ជាមួយបងប្អូនបង្កើតចំនួន០២នាក់ មានឪពុកឈ្មោះ លី វាំង អាយុ៥១ឆ្នាំ មុខរបរ មិន ពិតប្រាកដ ចំណែកឯម្តាយបានលាចាកលោកចោលប្អូនតាំងពីនៅមានអាយុ០១ខួប សព្វថ្ងៃរស់នៅ ជាមួយ ឪពុក និងម្តាយក្រោយ នៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្អូនប្រុសទទូចអង្វរដល់ សប្បុរស ជនទាំងក្នុង និងក្រៅស្រុកទាំងអស់មេត្តាផ្តល់ក្តីអាណិតជួយស្រោចស្រង់ជីវិតផង។

សប្បុរសជនមានសទ្ធារជ្រះថ្លាចង់សម្រាលការលំបាកវេទនាជាថវិកា តិចក្តីច្រើនក្តី ឬជាគ្រឿងឧបភោគបរិភោគ និងសំភារៈផ្សេងៗ អាចទាក់ទងទៅកាន់លេខប្អូនប្រុសផ្ទាល់ 096 5478985 ឬតាមរយៈ ខ្ញុំបាទ តូ សុផល ប្រធានព័ត៌មានTNN 0963899997 / 012 481 683, លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ហង្សមាស 016 360 105 , លោក រាជ សារ៉ាត់ ភ្នាក់ងារទូរទស្សន៍TV3 និង Post News 016 571 122, លោក តុង សីហា ភ្នាក់ងារទូរទស្សន៍TV3 និង នគរវត្តតាម 016 480 586 (Sen Sok News Charity Team)
Visit us : http://tnn-news.com/archives/2057
Video : https://youtu.be/u3Zk3QnqqF0

image image imagevar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ