ម្សិលម៉ិញនៅខេត្តកំពង់ចាម គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នាស្លាប់ទាំងពីរ

3 សប្តាហ៍ មុន 64 តូ សុផល

កំពង់ចាម​៖ យ៉ាង​ហោច​ណាស់​មនុស្ស​២នាក់​ ​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ យ៉ាង​អាណោចអាធម​ ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ ដ៏​គួរ​ឲ្យ​រន្ធត់​២ករណី​ផ្សេង​គ្នា​ ដែល​ករណី​ទី​១​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥និង​២០នាទី​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ នៅលើ​កំណាត់​ផ្លូវជាតិ លេខ៦ ត្រង់​ចំណុចមុខផ្សារភ្នំដិល ស្ថិត​ក្នុង​ឃុំតាំងក្រំាង ស្រុកបាធាយ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​១គ្រឿង​ ម៉ាក​សាំងយ៉ុង ពណ៍ស្លែ ពាក់ផ្លាកលេខ​ ភ្នំពេញ2H-7205 បាន​បើក​ទៅ​បុក​ជាមួយ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ថ្នល់​ ពី​ត្បូង​ទៅ​ជើង​ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​គឹម​ សុអ៊ីម​ អាយុ​៥០ឆ្នាំ​ ស្លាប់​បាត់បង់​ជីវិត​នៅ​ក្រោម​រថយន្ត​ ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​បានរត់គេចខ្លួនបាត់។​

ដោយ​ឡែក​ករណី​ទី​២​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣និង​២០នាទី​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិលេខ៦ ត្រង់​ចំណុចខាងត្បូងស្ថានីយថ្លឹងរថយន្តថ្នល់កែង ស្ថិត​ក្នុង​ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែល​ករណីគ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​បង្ក​ឡើង​ដោយ​រថយន្តនិង ម៉ូតូសណ្ដោង​រម៉ក​ ដោយ រថយន្តម៉ាក តាកូម៉ាពណ៍ស្លែ១គ្រឿង​ ពាក់​ផ្លាក លេខ ភ្នំពេញ2H-8941 បើកបរ​ពីជើងទៅត្បូង​ លុះ​ដល់ចំណុច​កើតហេតុ​ខាងលើ​ បាន បុកជាមួយ ម៉ូតូសណ្ដោង​រម៉ក​១គ្រឿង​ បណ្តាល​ឲ្យ​ជន​រងគ្រោះ​ឈ្មោះ​សៅ​ សុខឌុល ភេទប្រុស អាយុ ៣៤ឆ្នាំ​ មានទីលំនៅ ភូមិចុងដូង ឃំុចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ​ដែលមានទិសដៅស្របគ្នា​ ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ហើយ​អ្នក​បើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​។
ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ទៅ​រក្សា​ទុក​ នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បាធាយ​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​និតិវិធី​ច្បាប់​ ចំណែក​សាកសព​ជនរងគ្រោះ​ទាំង​២នាក់​ ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕

ប្រភព៖ លោក លឹម ប៉ៃលិន

អាន៖  ពលករខ្មែរពីរនាក់ ជិះម៉ូតូបុកបង្គោលភ្លើងស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅខេត្តឆុនបុរី

 

 

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលអោយមនុស្ស ០២នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ

2 ថ្ងៃ មុន 25 តូ សុផល

រថយន្តដឹកទំនិញបើកលឿនដូចហោះគេចពីរថយន្តស្ទូច ទៅបុកបង្គោលភ្លើង

2 ថ្ងៃ មុន 63 តូ សុផល

សាកបុកបន្តិចមើល! ម៉ូតូទើបលួចបានពីប្រទេសថៃ និងរថយន្តសារ៉ែនប៉ូលីសមួយណារឹុងមាំជាង!

2 ថ្ងៃ មុន 215 តូ សុផល

របួសបែកមុខមាត់ហូរឈាមស្រោចពេញខ្លួន ក្រោយត្រូវរថយន្តបុកពីក្រោយ

4 ថ្ងៃ មុន 27 តូ សុផល

របួសធ្ងន់២នាក់ ម្នាក់ទៀតរបួសស្រាល ខណះស្រវឹងជោគជាំជិះម៉ូតូទៅបុករថយន្តទាំងកំរោល

4 ថ្ងៃ មុន 59 តូ សុផល

បើកបរក្នុងស្ថានភាពស្រវឹងដូលរបួសទាំងអ្នកឌុបទាំងអ្នកជិះ

6 ថ្ងៃ មុន 165 តូ សុផល

ជិះបញ្ច្រាស ហេីយបត់មិនប្រយត្ន័បុកម៉ូតូមួយគ្រឿង បណ្តាលអោយរងរបួសបាក់ភ្លៅម្នាក់និងរងរបួសស្រាលម្នាក់

1 សប្តាហ៍ មុន 43 តូ សុផល

ធ្លាយពោះចេញក្រៅខ្លួន ដាច់ក្បាលជាពីរ ក្នងករណីគ្រោះថ្នាក់ចរាចរណ៍រវាង គោយន្តកន្ត្រៃ និងម៉ូតូ

2 សប្តាហ៍ មុន 245 តូ សុផល

ការលក់ដូររំលោភលេីផ្លូវនៅចំណុច គល់ស្ពានព្រែកតាមាក ជាដេីមចមនៃការផ្តាច់សង្ខារមនុស្ស និងអ្នករបួសជាច្រេីននាក់

2 សប្តាហ៍ មុន 257 តូ សុផល

TACOMAពាក់ស្លាកលេខរដ្ឋបើកបុកម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបានបើករត់គេចបាត់

2 សប្តាហ៍ មុន 14 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម