ព្រឹតិ្តការណ៍ថ្មីៗ

លោក ប៉ាង លីដា ដឹកនាំកម្លាំងចុះ រៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយ ផ្លូវរថភ្លើង

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ គណបញ្ជាការការឯកភាពខណ្ឌទួលគោក ដឹកនាំកម្លាំងដោយលោកប៉ាង លីដាបានចុះ ធ្វើរដ្ឋបាល រៀបចំ សណ្តាប់ធ្នាប់ បោសំអាតសម្រាម តាមដងផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់១ បឹងកក់២ ភូមិសាស្រ្តរបស់ខណ្ឌក្នុងរាជធានីភ្នំពេញ ទៅដល់ក្រុងព្រះសីហនុ ស្របពេលដែល ព្រះមហាក្សត្រ និងអមដំណើរដោយគណៈប្រតិភូ អ្នកមុខអ្នកការជាច្រើនរូបទៀត នឹងអញ្ជើញធ្វើដំណើរ តាមរថភ្លើងនាព្រឹកថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៦។

តាមមន្រ្តី ដែលមានវត្តមានក្នុងកិច្ចការងារចុះរដ្ឋបាល នាថ្ងៃនេះ បានឲ្យដឹងថា បន្ទាប់ពី គម្រោងព្រះមហាក្សត្រ ធ្វើដំណើរតាមរថភ្លើង ភ្នំពេញ ក្រុងព្រះសីហនុ នាថ្ងៃស្អែក ទើប បណ្តាខណ្ឌ ដែលមានផ្លូវដែកឆ្លងកាត់ បានចុះរៀបចំសណ្តាប់ធ្នាប់ ដោយឡែក ខណ្ឌទួលគោក គណៈបញ្ជាការ ឯកភាពខណ្ឌ ដឹកនាំដោយលោក ប៉ាង លីដា ជាអភិបាលរងខណ្ឌ ចូលរួមដោយមន្រ្តី សាលាខណ្ឌ កម្លាំងនគរបាល អាវុធហត្ថ មន្រ្តីសង្កាត់ ភូមិ បានចុះ បោសសម្អាត សម្រាម តាមផ្លូវដែក កាប់ មែកឈើ និងអប់រំផ្សព្វផ្សាយដល់ បងប្អូនប្រជាពលរដ្ឋ រស់នៅជាប់ផ្លូវដែក ចូលរួមរក្សា សុវត្តិភាព ភូមិសង្កាត់ ទាំងអស់គ្នា ផងដែរ៕

 

 

ព័ត៌មានពាក់ព័ន្ធ