ព្រឹតិ្តការណ៍ថ្មីៗ

អង្គភាពចំចាត់មីនខេត្តប៉ៃលិនមានផែនការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅឆ្នាំ២០១៧ ចំនួន ៤៩ចំការ ដែលមានទំហំដី ២.៨៤៨ហិកតា

2 ឆ្នាំ មុន 3 tnn_admin

ខេត្តប៉ៃលិន៖ អង្គភាពកំចាត់មីនខេត្តប៉ៃលិន ហៅកាត់ថា ម៉ាពូ​ Mapou បានបើកសិក្ខាសាលាអនុម័ត្តដីចំការមីនសំរាប់បញ្ចូលក្នុងផែនការបោសសំអាតឆ្នាំ២០១៧ ចំនួន៤៩ចំការ ដែលមានទំហំដី ២.៨៤៨ហិកតា ដែលមានការចូល​រួមពីតំណាង ប្រតិប័ត្តករដោះមីនក្នុងខេត្តប៉ៃលិនមាន៖ អង្គការ CMAC , អង្គការ MAG, អង្គការMPMEC, និងអង្គការ Halo Trust កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៦។

លោក ឈិម សម្បត្តិ ប្រធានអង្គភាព Mapou ខេត្តប៉ៃលិនបានឱ្យដឹងថា ក្នុងឆ្នាំ២០១៦ យើងបាន​បោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះបានចំនួន៥៤ចំការ ស្មើនឹងផ្ទៃដីចំនួន៣.២៥៩ ម៉ែត្រការ៉េ, បោសសំអាត​បានគ្រាប់ប្រភេទ AMPបានចំនួន ១១៣៥ គ្រាប់ , ATMបានចំនួន ១៧គ្រាប់, និងប្រភេទUXO បានចំនួន ៦៨២គ្រាប់, ដោយសំរេចបាន៥៧% បើប្រៀបនឹងផែនការប្រចាំឆ្នាំ។លោកបានបន្តថា នៅក្នុងឆ្នាំ២០១៦នេះ មានជនរងគ្រោះដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន៦នាក់ ស្មើនឹង ៥ករណី ក្នុងនោះនៅក្នុងសង្កាត់​បយ៉ាខាចំនួន២នាក់ ឃុំសាលាក្រៅចំនួន១នាក់ ឃុំស្ទឹងត្រង់២នាក់ និងឃុំស្ទឹងកាច់១នាក់។ លោកបានបន្ត​ទៀតថា សំរាប់ឆ្នាំ២០១៧នេះ យើងមានប្រតិប័ត្តករចំនួន៣អង្គភាព គឺ CMAC ចំនួន៤ចំការមីន មានទំហំដី​៦៨៧​ហិចតា , អង្គការMAG ចំនួន២០ចំការ មានទំហំដី ១.២៣៣ហិចតា និងអង្គការ Halo Trust ចំនួន​២៥ចំការ មានទំហំដី ៩២៧ហិកតា សរុបក្នុងផែនការបោសសំអាតមីនក្នុងឆ្នាំ​២០១៧នេះ យើងមាន ៤៩ចំការ មានទំហំដី ២.៨៤៨ហិកតា។

ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសកម្មភាព​មីន​ខេត្តប៉ៃលិន​បានមានប្រសាសន៍លើកឡើងថា៖ មកដល់ពេលបច្ចុប្បន្ននេះយើងបានដោះមីន រំដោះដីកសិកម្មជូន​ប្រជា​ពលរដ្ឋ ក៍ដូចជាដោះមីនសំរាប់កសារហេដ្ឋារចនាសម្ព័ន្ធ ធ្វើអោយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិន​ទាន់ផ្ទុះមានការថយចុះយ៉ាងច្រើន សំរាប់ខេត្តប៉ៃលិនយើង ហើយស្នាដៃដោះមីនរបស់ខេត្ត​ប៉ៃលិនយើងមាន​ការល្អប្រសើ ទទួលបានការកោតសរសើពីថ្នាក់ជាតិ និងបានយកខេត្តប៉ៃលិនជាគំរូ បង្ហាញដល់ខេត្ត​ផ្សេងៗ​ទៀតផង។

ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ នៅក្នុងឆ្នាំ២០១៧ នេះ យើងត្រូវខិតខំជំរុញការដោះ​មីននេះ​បន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែងអោយអស់ពីលទ្ធភាព សំរេចបានតាមផែនការកំណត់ ដោយជំរុញសកម្ម​ភាព​ចុះពិនិត្យជាក់ស្តែងដល់ចំការមីន ដើម្បីអោយបានដឹងពីការលំបាក ការងាយស្រួលរបស់ប្រតិប័ត្តករក្នុង​ការដោះមីននៅតំបន់នោះ ហើយត្រូវមានយន្តការផ្សព្វផ្សាយអោយបានខ្លាំងខ្លាថែម​ទៀតដល់ប្រជាពលរដ្ឋ​នៅមូលដ្ឋានអោយបានយល់ពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីត្រៀមលក្ខណៈ​សម្បត្តិអោយបានគ្រប់គ្រាន់សំរាប់ទទួលគណប្រតិភូថ្នាក់ជាតិ មកទស្សនកិច្ចសិក្សាបញ្ហាមីននៅក្នុង​ខេត្ត​ប៉ៃលិន​យើង និងត្រូវជំរុញអោយមានការសហការចូលរួមអោយបានច្រើនពីប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការងារ​ដោះមីន និងការប្រគល់-ទទួលដីចំការមីនពីប្រតិប័ត្តករដោះមីនរបស់យើង៕ដោយ៖ ញ៉ឹប បូរី

d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!