ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង

1 ឆ្នាំ មុន 0 តូ សុផល

កំពត ៖ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៨ៈ៣០នាទី នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពថ្វាយព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឧិកាស យាងតាមព្រះទីនាំងរថភ្លើង ឆ្លងកាត់ខេត្តកំពត ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ (ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦) និងផ្សព្វផ្សាយផែន ការការពារសន្តិសុខ សុវត្ថិភាព ក្នុងឧិកាសថ្ងៃឆ្លងឆ្នាំសកល ២០១៦-២០១៧ នៅក្នុងក្រុងកំពត និងរមណីដ្ឋានឋានសួគ៌បូកគោ-ស្រុកទឹកឈូ (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦-ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។ នៅក្នុងអង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្នងការរង​ លោកអនុការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៨ សរុបចំនួន ៤១រូប​​ ៕

នាថ្ងៃដដែលនេះដែរ ក្រោយកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះមហាក្សត្រនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឆ្លៀតពេលសំណោះសំណាលជាមួយកំលាំងការិយាល័យចរាចរណ៏ផ្លូវគោគ កំលាំងចរាចរណ៏របស់អធិការក្រុងកំពត រួមនឹងកំលាំងអន្តរាគមន៏ពិសេសរបស់ស្នងការដ្ផាននគរបាលខេត្តកំពត ដែលបានខិតខំបំពេញការងារកន្លងមក។ ឆ្លៀតក្នុងឱកាសនោះដែរ ខ្ញុំបានឧបត្ថមកដល់កងកំលាំងទាំងអស់ក្នុងម្នាក់ ៤០,០០០ រៀលផងដែរ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ សូមអភ័យទោសផងដែរចំពោះអធិការដ្ផានតាមបណ្តាស្រុកផ្សេងៗទៀតដែលខ្ញុំមិនទាន់បានចុះសួរសុខទុក្ខដល់បងប្អូន ហើយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នឹងចុះតាមបណ្តាអធិការផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ