ព្រឹតិ្តការណ៍ថ្មីៗ

បំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលចំនួន២៥៩នាក់ មុនឆ្លងឆ្នាំថ្មីមកដល់!

2 ឆ្នាំ មុន 2 តូ សុផល

មណ្ឌលគិរី ៖ មន្ត្រីនគរបាល ចំនួន ២៥៩ រូប ទទួលបានការត ម្លើង និង បំពាក់ ឋានន្តរសក្តិ មុន ចូលឆ្នាំថ្មី មក ដល់ ហើយក៏គ្រាដែលអស់លោកទាំងនោះបានបំពេញមុខងារ និង ទួនាទីបម្រើជាតិមាតុភូមិបានល្អប្រសើរ ។ ពិធី ប្រកាស បានធ្វើឡើង កាលពីរសៀល ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោម វត្តមាន លោក តូច យ៉ុ ន ស្នងការនគរបាលខេត្ត ។លោក តូច យ៉ុ ន ស្នងការ នគរបាលខេត្ត បានថ្លែងថា មន្ត្រីនគរបាល ចំនួន ២៥៩នាក់ គឺបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ការងារ អស់ពី កម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ពិសេស គឺ ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ជូន ប្រជាពលរដ្ឋ ទូទាំង ខេត្តមណ្ឌលគិរី ទាំងមូល ដែល ក្រសួងមហាផ្ទៃ ក៏ដូចជា អគ្គស្នងការដ្ឋាន នគរ បាល ជាតិ ដាក់ជូន បាន យ៉ាង ល្អប្រសើរ ទើប មានការ ផ្តល់នូវ ការយកចិត្តទុកដាក់ ដូច ថ្ងៃនេះ ។

ក្នុងនោះ នគរបាល ទាំងអស់ ដែល បាន ទទួលនូវអ្វីៗ ថ្ងៃនេះ ត្រូវតែបន្តខិតខំបំពេញការងារតាមតួនាទីភារកិច្ច ឲ្យបានល្អប្រសើ និង កើនឡើងទ្វេរដងដើម្បីឆ្លើយតាមការចង់បានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ។

ក្នុងនោះ មិនត្រូវយកអំណាចតួនាទី របស់ខ្លួនទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្ខពួករបស់ខ្លួនប្រាស់ចាកពី ច្បាប់ និង តួនាទីក៏ដូចជា បទបញ្ជា លេខ ០០៦ បបជរបស់ក្រសួងមហាផ្ទៃឡើយ ។ អ្វីដែល ត្រូវធ្វើបន្តទៀត នោះ គឺ អនុវត្តន៍ ទិសដៅ សម្រាប់ ឆ្នាំ ២០១៧ ដែល នឹង ឈានចូល មកដល់ ក្នុងពេល ដ៏ខ្លីខាងមុខនេះ ៕ដោយ៖ ចិន្ដា

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!