កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបតិ្តការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៦ និងលេីកទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិតីភាព ឯកឧត្តម លន់ លឹម ថៃ

2 ខែ មុន 246 តូ សុផល

កំពង់ចាម៖  នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលសន្និសិទសាលាខេត្តបានធ្វើពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបតិ្តការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៦ និងលេីកទិសដៅការងារឆ្នាំ២០១៧និងបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៧
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម លន់ លឹម ថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តដោយមានការចូលរួមពីឯកឧត្តមជាអភិបាលរងខេត្ត លោកស្នងការ​នគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត  លោកមេបញ្ជាការសឹករងខេត្ត លោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូងខេត្ត លោក-លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង១០ លោក-លោកស្រីមេឃុំទាំង១០៩ ព្រមទាំងលោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ លោកនាយ-នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យចរាចរណ៍ផ្លូវគោក លោកអធិការ អធិការរងស្រុក-ក្រុងទាំង១០ទទួល ផែន សណ្តាប់ធ្នាប់ មន្ត្រីនគរបាលចំណុះការិយាល័យចរាចរណ៍ផ្លូវគោកចំនួន២០នាក់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ទូទាំងខេត្ត និងអ្នកចូលរួម៣៨០នាក់ស្រី១៣នាក់។

ជាកិច្ចចាប់ផ្តេីមឯកឧត្តម លន់ លឹមថៃ បានឡេីងថ្លែងសុន្ទរកថាបេីកកិច្ចប្រជុំ។ បន្ទាប់មកលោកវរសេនីយ៍ឯក សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឡេីងអានរបាយការណ៍បូកសរុបលទ្ធផលត្រួតពិនិត្យគ្រឿង ញៀនប្រចាំឆ្នាំ២០១៦ និងលេីកទិសដៅការងារឆ្នាំ២០១៧។ បន្ទាប់មកទៀតឯកឧត្តម ជឹម លាវ អភិបាលរងខេត្តបានឡេីងអានផែនការផ្សព្វផ្សាយស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី១រយ:ពេល០៦ខែចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ជាបន្តលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការខេត្តបានអានផែនការយុទ្ធនាការឆមាសទី១ឆ្នាំ២០១៧។លោក​ សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្តីទីបានអានរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧។ពិធីនេះបានដំណើរការយ៉ាងផុលផុស សមាជិក សមាជិការនៃអង្គពិធីបានយកចិត្តទុកដាក់តាមដានស្តាប់នូវរាល់ខ្លឹមសាររបាយការណ៍នានានិងអនុសាសន៍ល្អៗរបស់គណៈអធិបតី ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់ ៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អាន៖  សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Phan Van Sau អគ្គអធិការកិច្ចនៃសាធរណៈរដ្ឋសង្គមនិយមវៀតណាម

 

 

កិច្ចប្រជុំត្រួតពិនិត្យ ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធាណៈ ក្នុងពិធីសម្ពោធវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក ខេត្តកំពង់ចាម

2 ថ្ងៃ មុន 449 តូ សុផល

លោកឧត្តម សេនីយ៍ ឯម កុសល អញ្ជេីញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន

2 សប្តាហ៍ មុន 53 តូ សុផល

លោកឧត្តមសេនីយ៍ ឯម កុសល ៖ ជំរុញលើការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង បទល្មើសនេសាទខុសច្បាប់ ពង្រឹងនិងជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

1 ខែ មុន 100 តូ សុផល

ពិធីសំណេះសំណាលសួរសុខទុក្ខជាមួយមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកងមាស

1 ខែ មុន 139 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំ រឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

1 ខែ មុន 58 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានរៀបចំពិធីសូត្រមន្តលេីករាសីឆ្នាំថ្មី​​​ ឆ្នាំសកល២០១៧ដើម្បីសុំសេចក្ដីចម្រើន សិរីសួស្តីជ័យមង្គល

2 ខែ មុន 16 តូ សុផល

លោកឧត្តមសេនីយ៍ ឯម កុសល បានជួបប្រជុំសំណេះសំណាលជាមួយមន្រ្តីផែនភស្តុភារនិងមន្រ្តីផែនអត្តសញ្ញាណកម្ម

2 ខែ មុន 86 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម