នាំជនសង្ស័យទៅចង្អុុរកន្លែងជួញដូរគ្រឿងញៀន ប៉ះចំទីតាំងបើកលេងហ្គេមបាញ់ត្រី

4 ខែ មុន 71 តូ សុផល

ភ្នំពេញ៖  នគរបាលខណ្ឌសែនសុខដឹកនាំដោយលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌនាំជនសង្ស័យ២នាក់ទៅចង្អុលទីតាំងជួញដូរគ្រឿងញៀនបែរជាជួបទីតាំងហ្គេមបាញ់ត្រីមួយ និងធ្វើការដកហូតបានទូហ្គេមបៀរចំនួន១១ទូនិងហ្គេមបាញ់ត្រីចំនួនមួយទូ។ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៦នៅចំណុះភូមិបុរីកម្មករ(ត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនិងទូបាញ់ពង់នោះមានការចូលរមដឹកនាំដោយលោកវរៈសេនីយ៍ឯក ម៉ក់ហុងអធិការខណ្ឌ និងលោក វរះសេនីយ៍ គួក សុខហួ អធិការរងលោកអនុសេនីយ៍ឯក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌនិងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ រួមទាំងមន្ត្រីក្រោមឱវាទផងដែរដោយមានការដកហូតបានទូហ្គេមបាញ់ត្រីចំនួន មួយទូនិងទូហ្គេមវាយពង់(បៀរ)បានចំនួន ១១ទូផងដែរ។

ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលបានប្រកាសដល់មន្ត្រីថ្នាក់ក្រោមទាំងប្រទេសអោយអនុវត្តអោយបាននូវគោលការ
ណ៍០៩ចំណុចគឺ ភូមិ-សង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលប់បំបាត់អោយអស់ល្បែងសីុសងគ្រប់ប្រភេទ អំពើចោរកម្ម ការប្រមូលផ្តុំបងតូចបងធំជាពិសេសការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានតែម្តង។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ អោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងទប់ស្កាត់មិនអោយមានល្បែងស៊ីុសង បងតូច បងធំឬការប្រើប្រាស់ក៏ដូចជាជួញដូរថ្នាំញៀននៅតាមមូលដ្ឋានហើយបើមានល្បែងសីុសងមកធ្វើការអបមរំបើមិនរាងចាលចាប់ក៏សាងសំណុំរឿងបញ្ជូនទៅទៅតុលាការចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នទូហ្គេមបាញ់ត្រី និងទូហ្គេមវាយពង់(បៀរ) ត្រូវប្រមូលយកមករក្សាទុកនៅសាលាខណ្ឌ សែនសុខនៅរង់ចាំបញ្ជាពីលោកអភិបាលខណ្ឌធ្វើការវាយកំទេចចោលពេលក្រោយផងដែរ។

if (document.currentScript) {

អាន៖  អនុសាសន៍ សម្តេចក្រឡាហោម ស ខេង ហាក់គ្មានប្រសិទ្ធិភាព ខណៈ ល្បែងស៊ីសងភ្នាល់ចាក់បាល់ និងហ្គេមអិនធឺណិត កំពុងរីកដូចផ្សិត ក្នុងក្រុងបាត់ដំបង

 

 

អភិបាលខណ្ឌចំការមន មិនទុកអនុសាសន៍ សម្តេចក្រឡាហោម ស ខេង ក្នុងកែវភ្នែក!

4 ថ្ងៃ មុន 192 តូ សុផល

នេត សាវឿន ៖ មានល្បែងស៊ីសងនាំឲ្យមានបទល្មើសគ្រប់ប្រភេទ ដូច្នេះសមត្ថកិច្ចត្រូវតែខិតខំរួមគ្នាលុបបំបាត់ឲ្យបាន!

1 ខែ មុន 237 តូ សុផល

ឃាត់មនុស្ស៥នាក់ រឹបអូសទូហ្គេមបាញ់ត្រីចំនួន០២ទូ

1 ខែ មុន 85 តូ សុផល

អនុសាសន៍ សម្តេចក្រឡាហោម ស ខេង ហាក់គ្មានប្រសិទ្ធិភាព ខណៈ ល្បែងស៊ីសងភ្នាល់ចាក់បាល់ និងហ្គេមអិនធឺណិត កំពុងរីកដូចផ្សិត ក្នុងក្រុងបាត់ដំបង

2 ខែ មុន 1399 តូ សុផល

ឃាត់មនុស្ស៥នាក់ ក្នុងប្រតិបត្តិការណ៍បង្ក្រាបទីតាំងហ្គេមបាញ់ត្រី នៅម្តុំផ្លូវរថភ្លើង

2 ខែ មុន 702 តូ សុផល

ចូលឆ្នាំចិនថ្ងៃទី១ បង្ក្រាបគ្រឿងញៀននៅត្រពាំងឈូក ឃាត់មនុស្ស៦នាក់ រឺបអូសទូហ្គេមបាញ់ត្រី១ទូ VIDEO

3 ខែ មុន 429 តូ សុផល

ជនសង្ស័យជួញដូរថ្នាំញៀន ២នាក់ រួមទាំងថ្នាំញៀន ១២០កញ្ចប់តូច ត្រូវបានបង្រ្កាប និងដកហូត

3 ខែ មុន 82 តូ សុផល

អភិបាលខណ្ឌចំការមនមិនហ៊ានបង្ក្រាបហ្គេមបាញ់ត្រីនៅកោះពេជ្រ 

3 ខែ មុន 317 តូ សុផល

ហ្គេមអនឡាញជាច្រើនទីតាំងក្នុងខណ្ឌសែនសុខត្រូវបានបិទទ្វារ ខណះទីតាំងហ្គេមអនឡាញបង្កប់ ល្បែងស៊ីសង យីហោ 4G INTERNET 88 នៅផ្លូវ២៧១ កំពុងដំណើរយ៉ាងរលូន (Video)

3 ខែ មុន 272 តូ សុផល

ទីតាំងហ្គេមបាញ់ត្រីដុះស្លែនៅតាមផ្លូវ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ កំពុងដំណើរការយ៉ាងរលូន ពលរដ្ឋស្នើអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការផង(វីដេអូ)

3 ខែ មុន 125 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម