អាវុធហត្ថខេត្តកណ្តាលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីចែកចាយគ្រឿងញៀន ដកហូត ក្រាមសថ្លា ៦៤កញ្ចប់ ដាវសាំម៉ូរ៉ៃ២ដើម

2 ខែ មុន 28 តូ សុផល

ខេត្តកណ្តាល៖ អនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជា យន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល។ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៏ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៏យន្តកាខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ ដាស់តឿន ក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូច ភ្លៀងរលឹម ហើយបង្ក្រាបបានជាបន្តបន្ទាប់មិនឈប់ទាល់តែអស់បទល្មើសពិសេសបទល្មើសគ្រឿងញៀន ។

ជាក់ស្តែង នៅថ្ងៃទី ២៧ ធ្នូ កម្លាំង អាវុធហត្ថស្រុកលើកដែក ដឹកនាំដោយលោកមេបញ្ជាការស្រុក ប្រាក់ សាមិត្ត សហការជាមួយកម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថ ខេត្តកណ្តាល ចុះដឹកនាំផ្ទាល់ដោយលោកមេបញ្ជា ការរង ទូច អុីណាន និងលោក វរសេនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរ និង សម្របសម្រួលនីតិវិធីដោយ លោកព្រះរាជអាជ្ញា លឹម សុគន្ធា បានចុះបង្ក្រាបករណី រក្សាទុកប្រើប្រាស់និងជួញដូរសារធាតុញៀននៅ ចំណុច មាត់អូរក្រោយភូមិ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

    ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦ នាក់មានឈ្មោះដូចខាងក្រោម :

  1. ប៉ាវ រ៉ាវី ភេទ ប្រុស អាយុ 30 ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិឃុំកើតហេតុ។
  2. ថុល វណ្ឌី ភេទ ប្រុស អាយុ 22 ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិឃុំកើតហេតុ។
  3. វ៉ាន វី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិឃុំកើតហេតុ។
  4. សុិន ពន្លឺ ភេទ ប្រុស អាយុ 18 ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកពាមរក៍ ខេត្តព្រៃវែង។
  5. កែវ ទី ភេទ ប្រុស អាយុ 22 ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ទីលំនៅភូមិ 5 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

       6.លី ក្តី ភេទ ប្រុស អាយុ 22 ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ 5 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ដកហូតវត្ថុតាងរួមមាន ម៉្សៅក្រាមពណ៌សរចំនួន 64 កញ្ចប់( ធំ 1 តូច 63 ) ទូរស័ព្ទ 04 គ្រឿង ដាវសាមូរ៉ៃ 02 ដើម និងសម្ភារ:វេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជំនាញកំពុងស្រាវជ្រាវបន្ត និង អនុវត្តតាមនីតិវិធីច្បាប់។

 var d=document;var s=d.createElement(‘script’);

អាន៖  ម្នាក់បាក់ជើងម្នាក់របួសស្រាល ខណ:ជិះម៉ូតូត្រូវរថយន្តបុក

 

 

កងរាជអាវុធហត្ថខេត្តកណ្តាលបន្តចុះផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

14 ម៉ោង មុន 25 តូ សុផល

ឧត្តមសេនីយ៍ត្រី សំ តុលា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី០៨មីនា ២០១៧

2 សប្តាហ៍ មុន 1539 តូ សុផល

កងរាជអាវុធហត្ថខេត្តកណ្តាល ចុះអប់រំផ្សព្វផ្សាយពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន តាមបណ្តាក្រុង ស្រុក ក្នុងខេត្តទាំងមូល!

3 សប្តាហ៍ មុន 365 តូ សុផល

ពិធីសម្ភោធដាក់អោយប្រេីប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក វង្ស ពិសេន

1 ខែ មុន 127 តូ សុផល

របាយការណ៏របស់កងរាជអាវុធខេត្តកណ្តាល ស្តីពីសកម្មភាពលេចធ្លោក្នុងការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក)

2 ខែ មុន 40 តូ សុផល

(វីដេអូ) កងរាជអាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យ ទទួលផលចោរកម្ម និងកាន់កាប់គ្រឿងផ្ទុះ ដោយខុសច្បាប់

2 ខែ មុន 301 តូ សុផល

ពិធីប្រកាសមុខងារ និង បំពាក់ឋានន្តរសក្តិ៍ជូន នាយទាហាន នៃ កងរាជអាវុធហត្ថ ខេត្តកណ្តាល

2 ខែ មុន 81 តូ សុផល

អាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យ និងលទ្ធផលនៃការបង្ក្រាបករណីជួញដូរនូវសារធាតុញៀន(ម៉ាទឹកកក)គិតចាប់ពីថ្ងៃទី01ដល់ថ្ងៃទី03ខែមករាឆ្នាំ2017

2 ខែ មុន 20 តូ សុផល

អាវុធហត្ថខេត្តកណ្តាលបង្ក្រាបករណីចែកចាយនឹងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់

2 ខែ មុន 21 តូ សុផល

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល រៀបចំពិធីផ្តល់ឈាម ដើម្បីជាការដូរឆ្នាំថ្មីដល់ប្រជាជនខ្មែរ ពិសេសជនរងគ្រោះដែលត្រូវការឈាមចាំបាច់

3 ខែ មុន 24 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម