ព្រឹតិ្តការណ៍ថ្មីៗ

ឃាតករជាបងថ្លៃកាប់ប្អូនថ្លៃសម្លាប់ចោលនៅស្ពាន​ទឹកថ្លាត្រូវប៉ូលីសកម្ពុជានិងថៃចាប់បានហើយ(video)

2 ឆ្នាំ មុន 0 tnn_admin

ប្រទេសថៃ៖ អង្គភាពប៉ូលីសការិយាល័យកណ្តាល
ព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យរបស់កម្ពុជានិងតម្រួតសន្តិសុខស្រុកសាមុតចេឌីនៃស្នងការដ្ឋានខេត្តសាមុតប្រាកានប្រទេសថៃបានសហប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់ដែលកាប់សម្លាប់ប្អូនថ្លៃកន្លងមកនៅក្រោមស្ពានទឹកថ្លាភូមិសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ កាលពីយប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៦កន្លងមក។

 

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនិងជានាយការិយាល័យកណ្តាលនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៏មានតាមបណ្តាញសង្គមថ្ងៃទី១៣មិថុនា នេះថាដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនិងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធថៃ ពិសេសតម្រួតសន្តិសុខស្រុកសាមុតចេឌីនៃស្នងការខេត្តសាមុតប្រាកានលោកផ្ទាល់ លោកវរសេ នីយ៍ទោអ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតនិងមន្ត្រី នៅម៉ោង៩ព្រឹកថ្ងៃទី១៣មិថុនាឆ្នាំ២០១៦នេះទើបកម្លាំងភាគីទាំង២បានឈានដល់ចាប់ខ្លួនជនសង្ស័យឈ្មោះប៊ី វឡុងភេទប្រុសអាយុ៣០ឆ្នាំលំនៅភូមិសូភីកណ្តាលឃុំសូភីស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

ជនសង្ស័យនេះមានក្នុងដីកាបង្គាប់ចាប់ខ្លួនរបស់លោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យចុះថ្ងៃទី៣មិថុនាឆ្នាំ២០១៦ដើម្បីអោយជននេះមកបង្ហាញខ្លួនពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុននៅស្ពានទឹកថ្លាភូមិ/សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណថ្ងៃទី៨ឧសភាឆ្នាំ២០១៦កន្លងមក។

មន្ត្រីតម្រួតសន្តិសុខថៃនៅស្រុកសាមុតចេឌីប្រាប់អ្នកសារព័ត៏មានថា តាមបណ្តាញសង្គមថ្ងៃទី១៣មិថុនាថា  ឥឡូវនេះនគរបាលកម្ពុជានិងតម្រួតសន្តិសុខតម្រួតអន្តោប្រវេសន៍និងជំនាញពាក់ព័ន្ធថៃនៅខេត្តសាមុតប្រាកាន កំពុងបន្តធ្វើបែបបបទនិតិវិធីប្រគល់ទទួល បញ្ជូនជនសង្ស័យនេះមកកម្ពុជា ហើយមកដល់នៅថ្ងៃទី១៤មិថុនា។
សូមរំលឹកថាកន្លងមកក្នុងគណនីហ្វេសប៊ុករបស់ខ្លួនលោកឧត្តមសេនីយ៍ អាត់ ខែមស្នងការនគរបាលបន្ទាយមានជ័យប្រកាសម្តងហើយម្តងទៀតថា : “សូមបងប្អូនជួយសហការផ្តល់ព៍ត័មានដើម្បីបាននាំអោយបានហៅឈ្មោះ ប៊ីវ ឡុង មកសួរនាំបំភ្លឺសួររកជនដៃដល់ករណីពាក់ព័ន្ធមានគេធ្វើឃាតនៅក្រោមទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។សុំទាក់ទងមកប៉ូលីសតាមទូរស័ព្ទលេខ០១២២២២២០៦/០១២៩៨១៤៤១/០១២៦៣៦៨៨៦។យើងនឹងប្រគល់ប្រាក់រង្វាន់ចំនួន ១.០០០ដុល្លារអាមេរិក”។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានរំលឹកថា:ករណីឃាតកម្មព្រៃផ្សៃនោះគឺឃាតករសម្លាប់ជនរងគ្រោះឈ្មោះទី ទីន ភេទប្រុសអាយុ១៧ឆ្នាំលំនៅភូមិ-ឃុំសូភីស្រុកអូរជ្រៅ។គេប្រទះឃើញដេកផ្កាប់មុខស្លាប់នៅក្រោមស្ពានទឹកថ្លានៃស្ទឹងសិរីសោភ័ណភូមិ-សង្កាត់ទឺកថ្លា។ស្លាកស្នាមខាងលើសពគឺត្រូវគេកាប់នឹងពូថៅចំដាច់ ក ពីក្រោយ។
ប៉ូលីសបានហៅមនុស្សខ្លះមកសួរនាំ ក្នុងនោះបានហៅឈ្មោះប៊ីវ ឡុង ជាបងថ្លៃនៃជនរងគ្រោះមកសួរបំភ្លឺដែរព្រោះមានការសង្ស័យខ្លះៗ។ដូចជាក្នុងថ្ងៃបុណ្យសពជនរងគ្រោះ ត្រូវគេសង្កតឃើញជនសង្ស័យមិនព្រមដុតធូបទឹកមុខប្លែកនិងចេះតែចង់គេចពីហ្វូងមនុស្សរបៀបរអៀសខ្លួន។ តែខណ:នាំជននោះដល់កន្លែងមួយ គេក៏រកលេសបត់ជើងហើយរត់គេចខ្លួន។

គេចទៅប្រទេសថៃជាទីដែលគេបានធ្វើការស៉ីឈ្នួលនៅទីនោះ។

IMG-20160613-WA0130 IMG-20160613-WA0129 IMG-20160613-WA0128 IMG-20160613-WA0114 IMG-20160613-WA0112 IMG-20160613-WA0105d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ