ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនា(ធាក់ត្រូវពោះបណ្តាលឲ្យរបួសរលូតកូន)

6 ខែ មុន 40 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៤:០០នាទី នគរបាលប៉ុស្តិរដ្ឋបាលបឹងសាឡាង ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១ នៅចំណុចច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

ពីបទហិង្សាដោយចេតនា(ធាក់ត្រូវចំពោះបណ្តាលឲ្យរលូតកូន ) ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១៦:០០នាទី នៅចំណុចបន្ទប់ លេខ៣ ផ្ទះជួលលេខ៣៣ ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ រដ្ឋា ហៅ ប្រុស ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចល័ត ស្នាក់ នៅផ្ទះជួលលេខ៤៨ ផ្លូវលេខ២៤៧ ក្រុមទី២៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ឯជនរងគ្រោះឈ្មោះ ស សេងលីហ្សា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេកាខារ៉ាអូខេលុច សារី ស្នាក់នៅបន្ទប់លេខ៣ ផ្ទះជួលលេខ៣៣ ផ្លវ លេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ *ដំណើររឿងហេតុ ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាប្រហែល ៦ព្រឹក ជនសង្ស័យបានឡើងទៅគោះ ទ្វារបន្ទប់ជនរងគ្រោះរកប្តី ពេលនោះជនរងគ្រោះបាន បើកទ្វារ ហើយប្រាប់ ជនសង្ស័យថា ប្តីអត់នៅទេ គាត់ ទៅខេត្ត ពេលនោះជនសង្ស័យបានត្រឡប់ទៅវិញ រហូតដល់ម៉ោង ប្រហែល ១០:៣០នាទី ជនសង្ស័យបានឡើងទៅគោះទ្វារសួរម្តងទៀត ជនរងគ្រោះបាន ប្រាប់ថាប្តីមិននៅ ពេលនោះជនសង្ស័យបានសម្លឹង មុខជនរងគ្រោះ និងសុំចូលទៅក្នុងបន្ទប់ តែជនរងគ្រោះមិនឱ្យចូល ហើយបានស្រែកឆោឡោ ពេលនោះជនសង្ស័យភ័យបានរត់ចេញទៅបាត់ រហូតដល់ ម៉ោងប្រហែល ១៦និង០០នាទី ជនសង្ស័យបានមកគោះ ទ្វារបន្ទប់ជនរងគ្រោះម្តងទៀត ពេលនោះជនរងគ្រោះ បានបើក ទ្វារ ឃើញជនសង្ស័យ ក៏បានស្រែកជេរថា អាងាប់ ហើយទាញទ្វារបិទវិញ ជនសង្ស័យនៅតែបន្ត ធាក់ ទ្វារបន្ទប់ និងស្រែកថាមករកប្តី ដើម្បីខ្ចីលុយ៥$ ពេលនោះជនរងគ្រោះបានបើកទ្វារ ស្រាប់តែជន សង្ស័យ បានធាក់ជនរងគ្រោះមួយជើងត្រូវចំពោះ ហើយរត់គេចខ្លួនបាត់ ជនរងគ្រោះមានការធ្លាក់ឈាម បានទៅ ពេទ្យពិនិត្យព្រោះមានផ្ទៃពោះពីរខែ ពេលនោះពេទ្យប្រាប់ថា រលូតកូនហើយ ទើបនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៦ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាល ប៉ុស្តិរដ្ឋបាលបឹងសាឡាងបាន ស្រាវជ្រាវរកឃើញជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

 

 

ដេញវាយគ្នាតាមដងផ្លូវ ខណៈសមត្ថកិច្ចតាមឃាត់ ផ្តួលម៉ូតូចោលរត់បាត់

3 ថ្ងៃ មុន 240 តូ សុផល

ផឹកសុីក្លែមសំដីវាយប្រាវជាប់ខ្នោះទាំង២

4 ថ្ងៃ មុន 271 តូ សុផល

ជិះម៉ូតូបុករថយន្ត ហើយចុះទៅវាយផ្អើលទាំងយប់

6 ថ្ងៃ មុន 62 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ផ្ទុះរឿងកក្រើកពេញប៉ុស្តិ៍ចោមចៅ ខណៈមេទាហានថ្នាក់ខ្ពស់ៗ មកអន្តារគមន៍រឿងកំបុិកកំប៉ុក

1 សប្តាហ៍ មុន 3057 តូ សុផល

កំពូលកូន! វាយឪពុកមួយកែបកង់អោយរបួស ព្រោះខឹងគាត់ស្តីប្រដៅ មិនខំរកស៊ី!

1 សប្តាហ៍ មុន 74 តូ សុផល

ម្ចាស់អាហារដ្ឋានយីហោ(វីស្នាយល៍)ទាស់ពាក្យសម្តីបន្តិចបន្តួចជាមួយមន្ត្រីសាលាខណ្ឌជ្រោយចង្វារ ត្រូវគេវាយទ្រមប៉ោងមុខមាត់ ជនបង្កគេចខ្លួនបាត់ម្ចាស់ហាងទាមទារឱ្យចេញមុខដោះស្រាយ

1 សប្តាហ៍ មុន 95 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ខ្លាំងប៉ះខ្លាំង! ផឹកស៊ីជាមួយគ្នាស្រវឹងរៀងខ្លួន វាយគ្នាមួយប្រាវ ម្នាក់ដេកពេទ្យ ម្នាក់ទៀតជាប់ខ្នោះ

2 សប្តាហ៍ មុន 31 តូ សុផល

តាមវាយដល់ក្នុងផ្ទះដើម្បីបញ្ចេញកំហឹង ព្រោះរងការចោទថានាំ ចៅគេខូច

3 សប្តាហ៍ មុន 495 តូ សុផល

ប្រពន្ធចុងមកដល់ផ្ទះប្រពន្ធដើម សុំលុយប្តីទុកឆ្លងទន្លេ តែទទួលបានក្បាច់គុណយ៉ាងចាស់ដៃ

3 សប្តាហ៍ មុន 3564 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

គំរាមបាញ់សំលាប់ និងគប់កញ្ចក់ផ្ទះបែកខ្ទេច ប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លាអោយជួយ តែមិនអើពើ!

1 ខែ មុន 7357 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

អំពីយើង

ព័ត៌មាន

បណ្តាញសង្គម