កំពង់ចាម៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានរៀបចំពិធីសូត្រមន្តលេីករាសីឆ្នាំថ្មី ឆ្នាំសកល២០១៧ដើម្បីសុំសេចក្ដីចម្រើន សិរីសួស្តីជ័យមង្គលកើតមានដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ចាម។ពិធីនេះប្រារព្ធឡេីងក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកឧត្ដមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត និងមន្ត្រីក្រោមវាទ ដោយបាននិមន្តព្រះសង្ឃចំនួន៥អង្គ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ព្រះរតនត្រ័យ និងប្រោះព្រហ្ម នៅបន្ទប់លោកឧត្តមសេនីយ៍ស្នងការ តាមកិច្ចសាសនា ដើម្បីសុំសេចក្ដីសុខ និងបន្ដេញនូវឧបទ្រពចង្រៃផងដែរ ៕
Tag: លោកឧត្តមសេនីយ៍ស្នងការ ឯម កុសល