ព្រឹតិ្តការណ៍ថ្មីៗ

លោកផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ រងការិះគន់ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋថាឃុបឃិតជាមួយឈ្មួញជីកគាស់កាយតាមជើងភ្នំបំផ្លាញទ្រព្យសមធម្មជាតិ

1 ឆ្នាំ មុន 2 tnn_admin

តាកែវ៖ មន្ទីររ៉ែនិងថាមពល ខេត្តតាកែវ កំពុងតែរងការិះគន់ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅ ភូមិត្រពាំងស្រង់ នឹងភូមិពោធិ៍រោង ដែលស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា នៅក្នុងភូមិឃុំ របស់ពួកគាត់ គឺមានរណ្តៅជីកយកខ្សាច់យ៉ាងច្រើន ស្ទើរ​ពាស​ពេញជើងភ្នំទាំងមូល។ ពួកគាត់បានបន្តទៀតថា៖សង្ស័យអាចមានការឃុបឃិតពីអាជ្ញាធរ រួមជាមួយលោកផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ បានបើកភ្លើងខៀវឲ្យពួកឈ្មួញដែលមានឈ្មោះ(យាយត្រច និងតាមឿន) យកគ្រឿងចក្រទៅជីកគាស់កាយតាមជើងភ្នំដើម្បីយកខ្សាច់ទៅលក់ ដែលគិតតែពីផលប្រយោជន៍របស់បុគ្គលដែលពាក់ពន្ធ័​ តែប៉ុណ្ណោះ ដើម្បីយកលុយដាក់ក្នុងហោប៉ៅវាជាការស្រេច ដោយមិនបានគិតពីសម្បត្តិធម្មជាតិដែលនៅជុំវិញជើងភ្នំនោះឡើយ។

ប្រភពព័ត៌មានបានបន្តទៀតថា៖ជាក់ស្តែងស្ថិតនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ មានរណ្តៅជីកយកខ្សាច់នៅតាមជើងភ្នំ។រីឯនៅខាងលើចង្កេះភ្នំ មានប្រាសាទចំនួន២គឺប្រាសាទនាងសក់ក្រអូប១ និងមួយទៀតប្រាសាទតាញ្ញាណ ដែលជាស្នាដៃរបស់បុព្វបុរស់ខ្មែរដូនតាជំនាន់ដើម បានកសាងបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយសំរាប់ទស្សនា។

តែឥឡូវនេះពោពេញទៅដោយរណ្តៅដីខ្សាច់ពទ្ធ័ជំវិញភ្នំ(ដូចរុន្ធបាយខុំអញ្ចឹង) បន្ទាប់មកប្រជាពលរដ្ឋបានសំណូមពរទៅដល់ក្រសួងដែលពាក់ពន្ធ័ក្នុងរឿងនេះ ជួយចុះទៅពិនិត្យមើលមន្ត្រីក្រោមឱវាទរបស់ក្រសួងផង ដែលធ្វើការគិតតែពីប្រយោជន៍របស់បុគ្គលតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរលោកផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានអោយបណ្តាញព័ត៍ធីអិនអិនយើងដឹងយ៉ាងខ្លីមុននឹងបិទទូរស័ព្ទយ៉ាងប្រយ៉ាប់ថា “ដីនោះជាកម្មសិទ្ធិគេទេ ហើយឲ្យអ្នកយកព័ត៍មានយើងមើលអាជ្ញាបណ្ណគេផង”។ដោយ៖ សុខន

 

 

ព័ត៌មានពាក់ព័ន្ធ