ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការខេត្តបាត់ដំបងចាត់វិធានការបង្ក្រាបក្រុមក្មេងជិះម៉ូតូធន់ធំៗ បង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន​ ឃាត់បានមួយក្រុម២៣នាក់

2 ឆ្នាំ មុន 1 tnn_admin

 

បាត់ដំបង៖ កាលពីយប់ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦ ដោយបានមានការ អនុញ្ញាតិពីលោក នួន សាន ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានណែនាំឲ្យកម្លាំងជំនាញ ដែលមាន ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំកម្លាំងបង្ការបង្ក្រាបចេញឃាត់ក្រុមក្មេង ដែលជិះម៉ូតូធុនធំ មានលក្ខណៈទ្រង់ទ្រាយ ( ជាក្រុម ) នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ។

ក្នុងប្រតិបត្តិការនេះមានមនុស្សចំនួន ២៣ នាក់ និងម៉ូតូធុនធំចំនួន ២៣ គ្រឿង ត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការសាកសួរ និងស្រាវ ជ្រាវ ។
សូមជំរាបជូនថា កន្លងទៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង និងតាមបណ្តាស្រុកមួយចំនួន មានក្រុមក្មេងជិះម៉ូតូធុនធំៗ បង្កភាពអនាធិបតេយ្យ ដោយការជិះក្នុងល្បឿនលឿនៗ បង្កជាសម្លេងម៉ូតូ និងស៊ីប្លេខ្លាំងៗ ជិះជាក្រុមពេញផ្លូវ បង្ហោះ ឬប្រណាំងប្រជែងគ្នា ស្រែកហូរកញ្ចៀវឡូឡា ទាំងយប់អាធ្រាតុ មានករណីខ្លះឈានដល់បង្កហិង្សា វាយតប់ ដេញកាប់ចាក់គ្នាទៀតផង ។
លោកវរសេនីយ៍ទោ ម៉េង លៀង នាយករិយាល័យ នគរបាល ព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋានបានលើកឡើងថា សកម្មភាពទាំងអស់ខាងលើបានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរាបរយសាធារណៈរំខានទាំងការធ្វើដំណើររបស់អ្នកដទៃនិងប៉ះ
ពាល់ ដល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវ និងសម្រាក សម្រានពេលយប់អាធ្រាតុ ។
ផ្តើមចេញពីករណីខាលើទើប ឧត្តមសេនីយ៍ស្នងការ មានវិធានការប្រមូល ( ក្រុមជិះម៉ូតូធំៗបង្កភាពអនាធិបតេយ្យ ) ទាំងនេះមកធ្វើការសាកសួរ និងអប់រំ ណែនាំ ។ ជាទូទៅ ក្នុងចំណោមមនុស្ស និងម៉ូតូ ដែលត្រូវបានឃាត់ នាពេលនេះ សង្កេតឃើញមានបទល្មើសចំនួន ០៣ គឺ៖
១-អ្នកជិះម៉ូតូមិនមានពាក់មួកសុវត្ថិភាពចំនួន ០៩ នាក់
២-ម៉ូតូមិនមានបំពាក់ស្លាកលេខចំនួន ១៥ គ្រឿង
៣-ម៉ូតូទាំង ២៣ គ្រឿងនេះ ពិនិត្យឃើញ មានលក្ខណៈកែច្នៃខុសបច្ចេទេសដើម ០៨ គ្រឿង( កែច្នៃតួម៉ូតូ ស៊ីមាំងម៉ូតូ និងស៊ីប្លេម៉ូតូ ) ហើយកញ្ចក់មើលក្រោយមិនមានលក្ខណៈត្រឹមត្រូវគ្រប់ម៉ូតូ ។

ឧត្តមសេនីយ៍ ជេត វណ្ណនី ស្នងការរងបានអំពាវនាវដល់អាណាព្យាល មាតា បិតា យកចិត្តទុកដាក់អប់រំកូន ការប្រើប្រាស់ មធ្យោបាយណាមួយគឺ ជាសិទ្ធិរបស់អ្នកប្រើប្រាស់ ប៉ុន្តែការប្រើប្រាស់ដែលមានលក្ខណៈកែច្នៃខុសបច្ចេកទេស និងខុសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នោះសមត្ថកិច្ចត្រូវតែអនុវត្តនូវភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឲ្យសង្គមមានរបៀបរៀបរយ ។

លោកបន្តថា ចាប់ពីពេលនេះទៅ (ទីតាំងកែច្នៃម៉ូតូធ្វើឲ្យខុសពីលក្ខណៈបច្ចេទេស) មន្រ្តីជំនាញនឹងចុះទៅធ្វើកិច្ចសន្យាឲ្យម្ចាស់បញ្ឈប់សកម្មភាព ប្រសិនបើនៅ តែបន្តម្ចាស់ទីតាំងទាំងនោះនឹងប្រឈមចំពោះមុខច្បាប់ ជាគោលការណ៍ក្រុមក្មេងជិះម៉ូតូធំ ទាំងនេះ នឹង ធ្វើកិច្ចសន្យាអប់រំណែនាំ ហើយតម្រូវឲ្យ យកម៉ូតូ ទៅរៀបចំ ឲ្យបានត្រឹមត្រូវឡើងវិញ ៕IMG-20160613-WA0100IMG-20160613-WA0099 IMG-20160613-WA0098 IMG-20160613-WA0097 IMG-20160613-WA0093 IMG-20160613-WA0092

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ