ព្រឹតិ្តការណ៍ថ្មីៗ

(video) ខំរត់ចូលយានដ្ឋានគេហើយ​ នៅតាមវាយទៀតម្នាក់របួសធ្ងន់ម្នាក់ស្រាល

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ ៖ បុរសពីរនាក់បើកម៉ូតូ១គ្រឿងចេញពីហាងផឹកស៊ីមួយកន្លែងម្តុំផ្លូវចាក់សំរាម តាមបណ្ដោយផ្លូវមុនីរ៉េតទិសដៅពីលិចទៅកើតលុះមកដល់ចំនុចកើតហេតុយានដ្ឋានមានជ័យ មានស្ទាវ១ក្រុមមានគ្នាប្រាំមួយទៅប្រាំពីនាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកមកពីក្រោយ ឈប់ស្ទាក់វាយបណ្ដាលរងរបួសធ្ងន់១នាក់និងស្រា១នាក់ ។  ហេតុការណ៍វាយគ្នានេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២២ខែឧសភាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យោងតាមការរៀបរាប់ពីជនរងគ្រោះប្រាប់អោយដឹងថាមុនពេលកើតហេតុ រូបគេបានចេញពីហាងផឹកស៊ីមួយកន្លែងនៅម្ដុំផ្លូវចាក់សំរាមចាស់បានបើកម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់០៥ ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ1K-9451 បើកពីលិចទៅកើតមានគ្នា២នាក់ខណ: មកដល់ចនុចកើតខាងលើ ក៍លេចស្ទាវ១ក្រុមមានបីម៉ូតូមិនចាំម៉ាកមានគ្នាប្រាំមួយប្រាំពីរនាក់ ជិះមកពីក្រោយមកស្ទាក់ពីមុខដកខ្សែក្រវ៉ាតនិងជើងម៉ាដេញវាយធ្វើអោយរូបគេផ្តួលម៉ូតូចោលរត់ចូលក្នុងយានដ្ឋានមានជ័យ នៅតែក្រុមស្ទាវដេញវាយចូលដល់ខាងក្នុងទៀត បានជាបរូបគេម្នាក់បែកក្បាលហូរឈាមជោគពេញខ្លួន និងម្នាក់ទៀតបែកក្បាលរបួសស្រាលម។

ក្រោយពីធ្វើសកម្មភាពវាយជនរងគ្រោះអោយរបួសហើយបាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកបានសួរនាំជនរងគ្រោះ ហើយបានអោយជនរងគ្រោះដែលរបួសធ្ងន់ទៅមន្ទីរពេទ្យនៅជិតនោះ និងម្នាក់ទៀតអោយទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160522-WA0009 IMG-20160522-WA0007 IMG-20160522-WA0006 IMG-20160522-WA0005

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!