ជិះម៉ូតូប្រដេញគ្នាលេង ស្រាប់តែទៅបុករថយន្តចំពាក់កណ្តាល ផ្លោងទៅម្ខាងផ្លូវរបួសធ្ងន់ួទាំងពីរនាក់

6 ខែ មុន 86 តូ សុផល

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា បុកចំពាក់កណ្តាលរថយន្តបណ្តាលអោយរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២៣ និង៣០នាទីថ្ងៃទី២៤ ខែធ្នូ ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខ ក្រសួងរ៉ែ និងថាមពល ស្ថិតនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ផាន់ សុផា អាយុ ២១ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកអ្នករួមដំណើរ មានឈ្មោះ ណុប ធិ អាយុ២១ឆ្នាំ ជាកូនជាងម៉ូតូ ស្នាក់ជាមួយគ្នា។

ប្រភពអោយដឹងថា នៅមុនពេកកើតហេតុ គេយុវជនឃើញម៉ូតូ Honda Cafe 400 cc ពណ៌ខ្មៅលាយទឹកប្រាក់មិនមានពាក់ស្លាកលេខ បានជិះម៉ូតូប្រដេញគ្នាពីរបីគ្រឿងទៀត ទិសដៅពីកើតទៅលិច បានជ្រុលចង្កូតទៅបុករថ យន្ត Nissan Fronteir ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2AK-8771 ខណៈដែលរថយន្តកំពុងបទត្រឡប់ក្រោយស្រាប់ តែម៉ូតូខាងលើបុកចំពាក់កណ្តាលរថយន្តផ្លោងទៅម្ខាងផ្លូវរងរបួសធ្ងន់ទាំងពីរនាក់។

ក្រោយកើតហេតុបន្តិចអ្នករបួសត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះនៅគ្លីនិកឯកជនហុង  ហាក់នៅផ្សារដេប៉ូ ចំណែកម៉ូតូ និងរថយន្ត ដឹកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយជាក្រោយ។

 

 

សំណាង១ ក្នុង១០០០ គ្រោះថ្នាក់!!! យុវជន៣នាក់ស្រវឹងស្រាជោគជាំជិះម៉ូតូរ៉េចង្កូតធ្លាក់ចូលក្រោមស្ពាន៧មករាតាមផ្លូវជាតិលេខ៣រងរបួសធ្ងន់និងស្រាល៣នាក់

2 ថ្ងៃ មុន 342 តូ សុផល

រថយន្តទេសចរណ៏ដឹកអ្នកដំណើរ២៧នាក់ ដាច់ហ្វ្រាំងពេលចុះពីភ្នំបូកគោ ក្រឡាប់ផ្ងារជើង

5 ថ្ងៃ មុន 429 តូ សុផល

រថយន្តបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលអោយបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម

1 សប្តាហ៍ មុន 26 តូ សុផល

មហាគ្រោះថ្នាក់! រឺម៉កដឹកធុងហ្គាសទៅបុករោងអ្នកលក់សាំងនិង កន្លែងប៉ះកង់ផ្ទុះឆេះរងរបួសធ្ងន់០៣នាក់

1 សប្តាហ៍ មុន 154 តូ សុផល

ស្រវឹងស្រាបើករថយន្ត បុកមនុស្សរបួសធ្ងន់៣នាក់

1 សប្តាហ៍ មុន 208 តូ សុផល

ជួយ Share ផង! បុរសម្នាក់បានជិះម៉ូតូបុករថយន្តទំនើបគេ ស្លាប់ខ្លួនឯង ក្នុងខណ្ឌទួកគោក

1 សប្តាហ៍ មុន 296 តូ សុផល

ឈប់ត្រួតពិនិត្យរថយន្ត ត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយ របួសធ្ងន់ស្រាល បួននាក់

1 សប្តាហ៍ មុន 27 តូ សុផល

បែកកង់មុខក្រឡាប់ធ្លាក់ផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់៣នាក់

2 សប្តាហ៍ មុន 38 តូ សុផល

ថយរថយន្តមិនប្រយ័ត្ន កិនបុគ្គលិកអគ្គិសនីម្នាក់ធ្លាយពោះវៀនស្លាប់យ៉ាងអាណោចអធម!

2 សប្តាហ៍ មុន 573 តូ សុផល

ទូទាំងប្រទេស គេហាមមិនអោយពិសារគ្រឿងស្រវឹង! គាត់ដាក់ឡើងស្រវឹងជោគ ហើយបើករថយន្តបុកគេទៀត!

3 សប្តាហ៍ មុន 36 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

អំពីយើង

ព័ត៌មាន

បណ្តាញសង្គម