ព្រឹតិ្តការណ៍ថ្មីៗ

ករណីប្លន់លុយ៧មុឺនដុល្លានៅមុខកំពូល សមត្ថកិច្ចសន្និដ្ឋានថាជាករណីប្រឌិតច្រើនជាង

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តកណ្តាល៖ កើតហេតុនៅព្រឹក ថ្ងៃទី13.06.16 នៅចំណុច ភូមិឈើទាល

ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោយពេលកម្លាំងសមត្ថកិច្ច ខេត្ត-ស្រុក បានចុះដល់កន្លែងកើតហេតុ ពិនិត្យ វិភាគ កន្លែងកើតហេតុសាកសួរជនរងគ្រោះសាក្សីជុំវិញកន្លែងកើតហេតុ ឃើញថា: មិនមានអ្វីគួរអោយកត់សំគាល់ឡេីយ។ចម្លើយជនរងគ្រោះ ឆ្លើយមិនច្បាស់លាស់អំពីរឿងហេតុដែលកើតឡើង ប្រភពប្រាក់07មុឺនដុល្លាមិនច្បាស់លាស់តែក្នុងនេះមានប្រាក់ម្តាយមីងផ្ញើពីរសៀលមុនថ្ងៃកើតហេតុមួយថ្ងៃក្រៅពីនោះបានមកពីគួរជេដី លក់ដី(មិនចាំឆ្នាំនិង ចំនួន)
ចម្លើយប្រពន្ធជនរងគ្រោះ នៅម៉ោងកើតហេតុគាត់ពុំដឹងអ្វីទាំងអស់ ព្រោះដេកលក់ ពេលភ្ញាក់ដឹងខ្លួនមិនឃើញប្តីក៏ស្រែកឆោឡោ ក្រោយមកទើបដឹងថាមានចោរចូលប្លន់ ។
ចម្លើយលោកយាយ ត្រូវជាម្តាយមីងជនរងគ្រោះ គាត់ថាពេលម៉ោង11.00នាទី ថ្ងៃទី12.06.16 គាត់បានយកលុយចំនួន20000$ យកមកផ្ញើទុកនៅជនរងគ្រោះ និងប្រពន្ធ ហើយក៏សំរាកនៅក្រោមផ្ទះនេះមួយយប់ គាត់មិនដឹងរឿងហេតុអ្វីកើតឡើងទាំងអស់លុះដល់ម៉ោង02.00នាទី ថ្ងៃទី13.06.16 ទើបឃើញប្រពន្ធជនរងគ្រោះឆោឡោបាត់ប្តី ។
ចម្លើយសាក្សីជុំវិញកន្លែងកើតហេតុ បញ្ជាក់ថា កើតហេតុមានសភាពធម្មតា មិនឃើញមានមនុស្សចំឡែក មិនឮសម្លេងឡានម៉ូតូឬសម្លេងឆ្កែព្រុសក្នុងភូមិ ដោយសារភូមិនោះមានឆ្កែច្រើន។

យោងតាមការឆ្លើយបំភ្លឺខាងលើនិងតាមការពិនិត្យ វិភាគ កន្លែងកើតហេតុពុំមានស្មាមទ្រុឌទ្រោមស្មៅកន្លែងចងជនរងគ្រោះ ម៉្យាងទៀតជនរងគ្រោះគ្មានស្លាកស្នាម (ចំណង ស្នាមកកិតនឹងដើមអង្គាដី) រួមផ្សំជីវភាពរស់នៅជាក់ស្តែងមិនអាចយកប្រាក់ច្រើនយ៉ាងនេះមកទុកក្នុងទូរដែលមានលក្ខណ:មិនរឹុងមាំ សោរទូរទុកចោលលើដំបូលទូរ ។

សមត្ថកិច្ចសន្និដ្ឋានបានថា ករណីនេះអាចជាករណីប្រឌិត។

បច្ចុប្បន្ន សមត្ថកិច្ច ខេត្ត ស្រុក កំពុងស្រាវជ្រាវបន្ត។

image image image image image image image image image image image

 document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ